ការបោះឆ្នោតក្រុមប្រឹក្សាក្រុងនៅបារាំងធ្វើឡើងទាំងភ័យខ្លាចការឆ្លងជាចង្កោម
BREAKING NEWS
Search

ការបោះឆ្នោតក្រុមប្រឹក្សាក្រុងនៅបារាំងធ្វើឡើងទាំងភ័យខ្លាចការឆ្លងជាចង្កោម

ប្រទេសបារាំងកំពុងរៀបចំការបោះឆ្នោតរើសអាជ្ញាធរ-ក្រុមប្រឹក្សាក្រុងជុំទី ២ នៅតាមទីប្រជុំជននិងទីក្រុងចំនួន ៥០០០បន្ទាប់ពីការបោះឆ្នោតត្រូវបានពន្យារពេលកន្លងមកដោយសារការឆ្លងមេរោគកូវីដ១៩។

អ្នកបោះឆ្នោតនឹង​ចូលរួម​បោះរើសអភិបាលក្រុងនិងសមាជិកក្រុមប្រឹក្សាក្រុងនៅតាមការិយាល័យបោះឆ្នោតនានា ដែលប្រតិបត្តិការក្រោមច្បាប់អនាម័យនិងគម្លាតតឹងរឹង។ របាំងមុខ សាប៊ូអនាម័យដៃ និងការរក្សាចម្ងាយ ១ ម៉ែត្រ (ប្រហែល ៣ ហ្វីត) រវាងមនុស្សម្នាក់ៗនៅក្នុងជួរ គឺចាំបាច់។ អ្នកបោះឆ្នោតត្រូវបានគេប្រាប់អោយយកប៊ិចផ្ទាល់ខ្លួនរបស់ពួកគេមកចុះឈ្មោះដែរ។

ការរីករាលដាលនៃវីរុសកូវីដ១៩នេះបានថយចុះគួរឱ្យកត់សម្គាល់នៅប្រទេសបារាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈអាមេរិកនិងអង់គ្លេសកំពុងរងរលកទីពីរយ៉ាងធំ។

(AP Photo/Bob Edme)

ការរឹតត្បិតស្ទើរតែទាំងអស់លើសកម្មភាពសង្គមនិងអាជីវកម្មត្រូវបានដកចេញជាបន្តបន្ទាប់ក្នុងរយៈពេលមួយខែចុងក្រោយនេះ។

ទោះយ៉ាងណាវីរុសកូវីដ១៩ ត្រូវបានគេរំពឹងថានឹងអាច​ធ្វើឱ្យប៉ះពាល់ដល់ចំនួនអ្នកចូលរួមបោះឆ្នោត​កាលពីថ្ងៃអាទិត្យម្សិលមិញ អាចឆ្លងជាចង្កោម។ ​គ្រប់យ៉ាង​ស្ថិតក្រោមសភាពតាមដានតឹងតែងនៅឡើយ។

រហូតមកដល់ពេលនេះប្រទេសបារាំងបានរាយការណ៍ថា មានករណីឆ្លងមេរោគ​ជិត ២០០.០០០ ករណី ហើយមនុស្ស ២៩.៧៨១ នាក់បានស្លាប់។

Mr Tomorrow

ចុចអាន អាមេរិកប៉ះរលកធំទីពីរ តំបន់ខ្លះការឆ្លងឡើងដល់ទៅ៥០% សេតវិមាន​រងការបន្ទោស

ចុចអាន មនុស្សកន្លះលាននាក់ជាប់ក្នុងការរឹតត្បិតនៅប្រទេសចិន

ចុចអានករណី​ស្លាប់កើនលើស ៥សែននាក់ ខណៈ​អ្នក​ឆ្លងកើន​ជាង ១០លាន ជុំវិញ​ពិភពលោក