អេបឈ្មោះStopCovidដំណើរការ​នៅបារាំងស្របពេលមាន​មតិប្រឆាំងច្រើន
BREAKING NEWS
Search

អេបឈ្មោះStopCovidដំណើរការ​នៅបារាំងស្របពេលមាន​មតិប្រឆាំងច្រើន

កម្មវិធី StopCovid បានចាប់ផ្តើមដំណើរការ​ហើយតែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានការជូនដំណឹងនៅទូទាំងបារាំង។

ក្នុងរយៈពេលបីសប្តាហ៍ចាប់តាំងពីការបើកដំណើរការអេបនេះ មនុស្សចំនួន ៦៨ នាក់ក្នុងចំណោម​អ្នកប្រើបាន​សង្ស័យនិងធ្វើតេស្ត៍ឃើញវិជ្ជមាន។ ពួកគេ​អះអាងថា​អេបនេះបានប្រាប់គេថាបានប៉ហពាល់អ្នកជំងឺមុនៗ។ នេះបើតាមសម្តីរបស់រដ្ឋមន្រ្តីកិច្ចការឌីជីថលបារាំង លោក Cedric O ។

កម្មវិធី StopCovid ត្រូវបានទាញយកចំនួន ១,៩ លានដងទូទាំងមហាអំណាចនេះ ប៉ុន្តែស្ទើរតែមួយភាគបួននៃអ្នកប្រើប្រាស់ បានដក ឬលុបចោលកម្មវិធីនេះចេញពីទូរស័ព្ទដៃរបស់ពួកគេវិញនាពេលក្រោយមក។

លោករដ្ឋមន្រ្តីបាននិយាយការពារអំពីភាពមានប្រយោជន៍ខ្លាំងនៃកម្មវិធី ប៉ុន្តែបានសារភាពថាចំនួននៃការទាញយកនៅប្រទេសបារាំងប្រហាក់ប្រហែលនឹងប្រទេសអាឡឺម៉ង់ដែលមានមនុស្ស ១០ លាននាក់ប៉ុណ្ណោះព្រមទាញយកមកប្រើ។

ទោះបីយ៉ាងណា ជាអ្នករិះគន់បានបង្ហាញក្តីបារម្ភអំពីភាពឯកជននៃទិន្នន័យខ្លួនពេលទាញ​យកអេបនេះ​។ ប្រទេសបារាំង​បានបាត់បង់​ពលរដ្ឋ ២៩.៦០០ នាក់នៃមកហើយដោយសារកូវីដ១៩ ចាប់តាំងពីមាន​ការរាតត្បាត។

ស្រស់

និស្សិត​មហាវិទ្យាល័យគួរធ្វើរឿងទាំងនេះភ្លាមៗដើម្បីទទួលបានSoft Skillក្នុងរយៈពេលសាលាបិទ