​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​៤​ល្វែង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ខូចខាត​សម្ភារៈ​សរុប ជាង​៣០​ម៉ឺន​ដុល្លារ​

ភ្នំពេញ​៖ ​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​៤​ល្វែង​នៅ​តាម​បណ្ដោយផ្លូវ​វេ​ង​ស្រេង​ ​​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣​ ​សង្កាត់​ចោម​ចៅ​ទី​១​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ​ថ្ងៃទី​១៥​ ​ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ បើ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​ បានបញ្ជាក់​ថា​ បាន​ខូចខាត​មុខទំនិញ ​និង​សម្ភារៈ​ក្នុង​ផ្ទះ​សរុប​ទាំងអស់​ចំនួន​៣១ ៥០០០ ​ដុល្លារ​ (​សាមសិប​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) តែ​យ៉ាងណា​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះ​ថ្នាក់​នោះទេ​ ដែល​អគ្គិភ័យ​នេះ​បណ្ដាលមកពី​ឆ្លង​ចរន្ដអគ្គិសនី។

​ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នោះ ​មានឈ្មោះ ​ដូចខាងក្រោម ទី​១​មានឈ្មោះ ហ៊រ ម៉េង​ហៀ​ប ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​មុខរបរ លក់ដូរ​ខូចខាត​ទ្រព្យសម្បត្តិ​​សរុប​ប្រហែល​៤០០០០​ដុល្លារ​។​ ​ទី​២​ឈ្មោះ ជួន ទិ​ត្យ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ ​មុខរបរ​លក់ដូរ ខូចខាត​ទ្រព្យសម្បត្តិ​ប្រហែល​៩៥០០០​ដុល្លារ និង​ទី​៣ ឈ្មោះ ស៊ួ​ស កុស​ល្យ អាយុ ៣៩​ឆ្នាំ​ ​មុខរបរ​លក់ដូរ ខូចខាត​ទ្រព្យសម្បត្តិ​ប្រហែល​១៨០០០០​ដុល្លារ​។ ​ក្នុង​អគ្គិភ័យ​នេះ​ឆាបឆេះ​ផ្ទះ​អស់​៤​ល្វែង​ទាំងស្រុង ​និង​ឆេះ​រាល​ដល់​ផ្ទះមួយ​ល្វែង​ទៀត​ខូចខាត​តិចតួច​។ ​ក្នុងនោះ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កា​រិ​យា​ល័យ​ពន្លត់អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ២០​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ២០​គ្រឿង​។ ​រថយន្ត​អង្គភាព​(​ង​៧០) ២គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​គ្រឿង​។​ ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សួន កាណាឌីយ៉ា ២​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​គ្រឿង​។ ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​គ្រឿង​។ ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ ចំនួន​៣​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​គ្រឿង ​ហើយ​ភ្លើង​បាន​រលត់ទៅវិញ​នៅ​ម៉ោង​០៨​និង​៣០​នាទី​ នា​ថ្ងៃ​ដដែល​៕

អត្ថបទ៖ វិទូ​