BREAKING NEWS
Search

ខំមានចិត្តប្រាប់ឲ្យពាក់ម៉ាស់ស្រាប់តែអ្នកដំណើរវាយតៃកុងឡានក្រុងជនជាតិបារាំងរហូតដល់ស្លាប់

តៃកុងឡានក្រុងជនជាតិបារាំងម្នាក់បានស្លាប់ដោយសារតែអ្នកដំណើរបានវាយដុំយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីប្រាប់ឲ្យពួកគេពាក់ម៉ាស់ស្របតាមច្បាប់ប្រឆាំងនឹងវីរុសកូរ៉ូណា ។

កូនស្រីរបស់គាត់ឈ្មោះ Mariepe បាននិយាយថា ឪពុកខ្លួនឈ្មោះ Philippe Monguillot អាយុ ៥៩ ឆ្នាំបានធ្លាយខួរក្បាលដោយសារការវាយប្រហារនៅភាគនិរតីនៃទីក្រុង Bayonne កាលពីចុងសប្តាហ៍មុន ហើយបានស្លាប់នៅមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ។

បុរសពីរនាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលើការវាយប្រហារនេះ ហើយលោក Jerome Bourrier ជារដ្ឋអាជ្ញាបានប្រាប់ AFP ថា លោកនឹងស្នើសុំការចោទប្រកាន់ដែលត្រូវបានធ្វើឲ្យប្រសើរឡើង បន្ទាប់ពីការស្លាប់របស់លោក Monguillot ។

ទន្ទឹមនោះលោកនាយករដ្ឋមន្រ្តីបារាំង Jean Castex ក៏បានសម្ដែងការគោរពទៅលោក Monguillot ផងដែរ ។

លោកបានសរសេរលើបណ្ដាញ Twitter ដោយពណ៌នាការវាយប្រហារនេះថា “ប្រទេសយើងទទួលស្គាល់គាត់ថាជាពលរដ្ឋគំរូម្នាក់ ហើយនឹងមិនភ្លេចគាត់ទេ ។ ច្បាប់នឹងដាក់ទណ្ឌកម្មចំពោះជនល្មើសនៃឧក្រិដ្ឋកម្មគួរឲ្យស្អប់ខ្ពើមនេះ” ។

ចំណែករដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Gerald Darmanin ដែលគ្រោងនឹងជួបជាមួយតៃកុងឡានក្រុងមួយចំនួនរបស់ទីក្រុង Bayonne នៅថ្ងៃសៅរ៍នេះ និងពិភាក្សាពីស្ថានភាពសន្តិសុខបានហៅវាថាជា “អំពើគួរស្អប់ខ្ពើម” ។

បន្ថែមពីនេះក្រុមគ្រួសាររបស់លោក Monguillot បានរៀបចំការដើរក្បួនដោយស្ងៀមស្ងាត់នៅក្នុងការដឹកគុណរបស់គាត់កាលពីថ្ងៃពុធដោយចាកចេញពីចំណតឡានក្រុងជាកន្លែងដែលមានការវាយប្រហារនេះកើតឡើង ៕ AFP

ដោយ​ ៖ ជីវ័ន្ត