BREAKING NEWS
Search

ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​រវាង​ក្រុម​គ្រុឌ​ និង​ក្រុម​គ្រុឌ​រាជ ​ក្នុង​ខេត្ត​សៀមរាប

​វិស័យ​កីឡា​នា​ពេល​បច្ចុប្បន្ន​នេះ ក្នុង​ប្រទេស​កម្ពុជា បាន​និង​កំពុង​តែ​មាន​ការ​រីកចម្រើន​ទាំង​បច្ចេក​ទេស ធនធានមនុស្ស ​នៅ​តាម​គ្រឹះស្ថានសិក្សា និង​មូលដ្ឋាន​ក្រុង/ស្រុក​ទៀត​ផង​ដែរ។

​កត្តា​នេះ​ហើយ​ ទើប​បាន​ជា​ កាលពី​រសៀល​ថ្ងៃទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០២០ ​នៅ​ក្នុង​កីឡាដ្ឋាន​សៀម​រាប​យូ​ណាយ​ធី​ត​ខេត្ត​សៀមរាប ​ក្រុម​កីឡា​បាល់ទាត់​គ្រុឌ​មាស វ័យ​ចំណាស់​ អាយុ​៣៥ឆ្នាំ​ឡើង​របស់​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ បាន​ធ្វើ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព ជា​មួយ​នឹង​ក្រុម​វ័យ​ចំណាស់​មហាជន​ទូទៅ ​គឺ​ក្រុមបាល់ទាត់​គ្រុឌ​រាជ។ ក្នុង​គោលដៅ​បំផុស​ដល់​គ្រប់​ស្រទាប់​មហាជន សំខាន់​យុវជន ចូលរួម​លេង​កីឡា​ ដើម្បី​សុខភាព ធ្វើ​ឲ្យ​កាយសម្បទា​រឹងមាំ និង ធ្វើ​ឲ្យ​យុវជន​យើង​ចាក​ចេញ​ឆ្ងាយ​ពី​គ្រឿងញៀន​ទៀត​ផង​ដែរ។

តាម​ប្រសាសន៍​របស់​លោក​ប្រធាន​ក្រុម​កីឡា​បាល់ទាត់ គ្រុឌ​មាស បាន​មានប្រសាសន៍ថា ការ​ប្រកួត​នៅពេលនេះ​ គឺជា​ការ​ប្រកួត​ដើម្បី​ដកស្រង់​នូវ​បទពិសោធន៍​រវាង​ក្រុម​មួយ​ទៅ​ក្រុម​មួយ ក្នុង​វិស័យ​កីឡា​តែប៉ុណ្ណោះ​ ហើយ​ចំពោះ​ការប្រកួត​នេះ គឺជា​ការចូលរួមចំណែក​មួយ​ក្នុង​ការធ្វើ​ឲ្យ​វិស័យ​កីឡា​របស់​កម្ពុជា មានការ​រីកចម្រើន និង​ឈាន​ឆ្ពោះ​ទៅ​មុខជា​លំដាប់ ស្រប​ពេលដែល ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​ធ្វើ​កំណែទម្រង់​យ៉ាង​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​កំណែទម្រង់​ការងារ​អប់រំ​កាយ និង​កីឡា ដើម្បី​លើកកម្ពស់​សុខភាព សមត្ថភាព​ជំនាញ បច្ចេកទេស អប់រំ​កាយ កីឡា​របស់​សិស្ស និស្សិត យុវជន និង​មហាជន​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ​ឈាន​ឆ្ពោះ​ទៅកាន់​ការប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​។ ដូច្នេះ​យើង​គ្រប់គ្នា​ត្រូវ​ចូលរួម​លើកស្ទួយ​នូវ​វិស័យ​កីឡា​នៅ​កម្ពុជា កីឡា​នាំមក​នូវ​សុខភាព​មាំមួន និង ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន។ ​គ្រឿងញៀន នាំមក​សេចក្ដី​វិនាស​ដល់​អនាគត​ខ្លួន សហគមន៍ និង សង្គម​ជាតិ។​

នៅ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​នោះ​ផង​ដែរ គឺ​ក្រុម​គ្រុឌ​មាស​របស់​កងរាជអាវុធហត្ថ​ខេត្ត​សៀម​រាប​បាន​ទទួល​ជ័យជំនះ​លើ​ក្រុម​គ្រុឌ​រាជ ​របស់​មហាជន​ទូទៅ ដោយ​លទ្ធផល​៦​ទល់​៣៕​

អត្ថបទ ៖ គឿន​ វេត​

សូមចុចអាន ៖ កា​រា​តេ​ក្រសួងមហាផ្ទៃ​បញ្ជូន​កីឡាករ​៤​រូប ​ចូលរួម​ការប្រកួត​យុទ្ធ​សិល្ប៍​ចម្រុះ​ ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម​លើក​ទី​៣​ឆ្នាំ​២០២០



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114