BREAKING NEWS
Search

មកអាន​ទស្សនៈអំពីមិត្តភាពក្នុងគំនិត​សេដ្ឋីៗ ស្តាប់ទៅ​ភ្ញាក់ខ្លួន

បើទោះណាជា លោក Herodotus អ្នកប្រវត្ដិសាស្ដ្រក្រិកដែល ត្រូវបានគេទទួលស្គាល់ថាជា បិតានៃប្រវត្តិសាស្ត្របានសរសេរ​មកទុកថា ក្នុងចំណោមទ្រព្យសម្បត្តិទាំងអស់ក្នុងលោក មិត្តភាពគឺ​ជា​វត្ថុ​ដ៏មានតម្លៃបំផុតមួយមែន តែក្រោយមក គំនិត​ហាក់បីដូចជាត្រូវបាន​បដិសេធដោយ​បុគ្គលជោគជ័យជាច្រើន។

បដិសេធបែបណា? តោះមកមើល!

«ខ្ញុំមិនជឿលើការមាន​មិត្តដល់ទៅ៥០នាក់ទេ។ ខ្ញុំចង់បានតិច ហើយខ្ញុំក៏មិនខ្វល់អំពីព្រឹត្តិការណ៍សង្គម បណ្តាញ​អ្វី​ដែរ។ វាជាការប្រើប្រាស់ពេលវេលាខ្ជះខ្ជាយ!»

មហាសេដ្ឋី វ័យ​៧៥ឆ្នាំ Dietrich Mateschitz នាយកប្រតិបត្តិក៏ជាសហស្ថាបនិកភេសជ្ជៈ Red Bull ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ១៦ ពាន់លានដុល្លារក៏​ជាអ្នកមានបំផុតនៅAustria។

«មនុស្សជាច្រើន ចង់ជិះឡានទំនើបជាមួយយើង ប៉ុន្តែអ្វីដែលយើង​ចង់បានគឺអ្នកដែលមកសួរ​និងកំដរយើងពេលឡានខូច»

ពាក្យ​របស់សេដ្ឋី ផ្នែកកម្មវិធីទូរទស្សន៍ អូប្រា វីនហ្វ្រេ ទ្រព្យសម្បត្តិរបស់នាងបានកើនឡើងជាង ៤ពាន់ លានដុល្លារហើយមកទល់ខែមករានេះក៏ជា​សហគ្រិនស្ត្រីស្បែកខ្មៅដំបូងគេដែលបានជាប់ក្នុងបញ្ជីអ្នកមានមហាសេដ្ឋី​សាងទ្រព្យ​ដោយ​ដៃខ្លួន។

«មិត្ដភាព វាមិនមែនជាវត្ថុចាំបាច់ទេ វាដូចជា ទស្សនវិជ្ជាឬ​សិល្បៈគំនូរឬ​សិល្បៈនានាដែរ បើវាក្លែងក្លាយ ហើយ​មិននាំឱ្យយើងរីកចម្រើនចិត្តគំនិតជា​ដដែល កុំមានល្អជាង!»

ពីអ្នកនិពន្ធអង់គ្លេស Clive Staples Lewisដើមកំណើតអៀរឡង់់។

«មិត្តភាព​ជាឈ្មោះបុរសស្ត្រីណាម្នាក់ ដែលមិនងាយ​បង្ហាញ​ខ្លួនមកជូនពរ​​ពេលយើងទទួលរង្វាន់ទេ តែ​គេ​រត់មករកយើង​ពេលដឹងថា​យើង​គ្មានសល់អ្វី​ដើម្បីហូប ហើយ​ផ្អាកហូប​ចានបាយគេ​ដោយចែកវាជាមួយយើង !»

កំពូលតារារបស់ បូលីវូដ លោក ​Shah Rukh Kahn ។ គិតត្រឹមឆ្នាំ ២០១៩ ទ្រព្យសម្បត្តិសុទ្ធរបស់ Shah Rukh Khan ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ៦០០ លានដុល្លារ ដែលធ្វើឱ្យគាត់ក្លាយជាតារាភាពយន្ត​ដែល​មានជាងគេបំផុតនៅលើពិភពលោក។

«មិត្តភាពគឺជារឿងដ៏ពិបាកពន្យល់មួយ  វាមិនមែនជាអ្វីដែលយើង​អាចរៀនពីសាលា​ឬតុកាហ្វេ តែប្រសិន​បើអ្នកមិបាន​រៀនពីអត្ថន័យនៃមិត្តភាពទេ ជីវិត​អ្នក​ដូច​ជាមិនបានរៀនពីអ្វីទាំងអស់។ ”
សម្តីអ្នក អត្តពលិក និងសកម្មជនសង្គមផ្នែកសប្បុរស ដែលត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមអត្តពលិកឆ្នើមបំផុតនៃសតវត្សរ៍ទី ២០ ។ យោងតាម Forbes ទ្រព្យសម្បត្តិរបស់គាត់មុនពេលគាត់ស្លាប់គឺ ៨០ លានដុល្លារ។

 

Mr Tomorrow