កល្យាណមិត្តដែលកម្ររកបានមានសញ្ញាទំាង២០នេះ

មិត្តល្អ ពិតជាកម្ររកបានណាស់​! ព្រោះអ្វី?ព្រោះមិត្តល្អ មិនមែនជាមិត្តដែលមានតែឈ្មោះឬស្គាល់គ្នាពេលដើរសប្បាយពេលមានលុយមានអំណាចទេ គឺមិត្ត​ដែល​អាចរួមសុខរួមទុក្ខជាមួយគ្នាមិនថា កាលៈទេសៈបែបណាក៏ដោយយើងនឹកឃើញមិត្តជានិច្ច។

សញ្ញាសម្គាល់ទំាង២០ខាងក្រោមបញ្ជាក់ថា អ្នកកំពុងតែមានសំណាងមានមិត្ត​ពិតប្រាកដហើយ​ត្រូវចេះថែរក្សាគ្នា!

១. ប្រាប់រឿងសម្ងាត់ឲ្យគ្នាស្ដាប់ និងសូម្បីរឿងខ្មាស់អៀនក៏អាចនិយាយគ្នាដោយទំនុកចិត្តដែរ។

២. ឧស្សាហ៍ចំណាយពេលលេងសើចជាមួយគ្នា ទោះគ្មានអ្វីដែលគួរឲ្យអស់សំណើច ក៏អាចសើចបានចេញពីចិត្ត។

៣. ចែករំលែកបទពិសោធន៍ថ្មីចាស់ជាមួយគ្នាដោយមិនចេះធុញទ្រាន់។

៤. បើមាននរណាម្នាក់ឃ្លាន ម្នាក់ទៀតនឹងរត់ទិញអាហារឲ្យដោយមិនរអ៊ូរទាំ។

៥. បើម្នាក់ណាត្រូវចេញទៅឆ្ងាយពីរបីខែឬជាឆ្នាំ នៅពេលជួបគ្នាវិញ ទំនាក់ទំនងរបស់ពួកយើងនៅតែដូចដើម។

៦. ឧស្សាហ៍មានដំណើរកម្សាន្តជាមួយគ្នា។

៧. មិនលួចចាក់គ្នាពីក្រោយ ឬហែកហួរគ្នា ទោះខឹងគ្នាយ៉ាងណា។

៨. ប្រាប់គ្នាឬបង្អាប់គ្នាត្រង់ៗ បើមានម្នាក់តែងខ្លួនមិនសមរម្យ។

៩. ជូនអំណោយឲ្យគ្នាដោយគ្មានការទាមទារឬចង់បានសំណងត្រឡប់។

១១. ជាមនុស្សទី១ ដែលយើងអាចហៅបាន នៅពេលមានទុក្ខធុរៈឬត្រូវការបន្ទាន់។

១១. ឈ្លោះគ្នាយ៉ាងណា ក៏អាចត្រូវគ្នាវិញ។

១២. ស្រឡាញ់សាច់ញាតិបងប្អូនគ្នា ដូចសាច់ញាតិខ្លួនឯង។

១៣. យើងអាចយំដោយមិនខ្មាស់ចំពោះមុខគេ នឹងអាចផ្អែកស្មាគេបានពេលជួបទុក្ខ។

១៤. បើយើងមានសង្សារមិនល្អ ពួកគេជេរស្ដីមិនឲ្យទាក់ទង ធ្វើខ្លួនដូចឪពុកម្ដាយរបស់យើងអ៊ីចឹង។

១៥. មិនចេះគុំគួន មិនប្រកាន់ទោស និងមិនចាប់កំហុសគ្នា។

១៦. ឧស្សាហ៍បង្ហោះរូបគ្នាលើបណ្ដាញសង្គម​ ជាពិសេសចូលចិត្តធ្វើបាបគ្នាដោយបង្ហោះរូបអាក្រក់ៗ។

១៧. មិនកុហកគ្នា និងមិននិយាយបំផ្លើសពីយើងប្រាប់អ្នកដទៃ។

១៨. សរសើរគ្នាផង បង្អាប់គ្នាផង តែមិនងាយឈ្លោះគ្នាទេ។

១៩.​ លើកទឹកចិត្ត និងគាំទ្រក្ដីស្រមៃរបស់យើង។

២០.​ បារម្ភពីគ្នាជាងសង្សារយើង។

បន្ទាប់ពីអានហើយ តើអ្នកមានមានមិត្តដូចនេះប៉ុន្មានចំណុចដែរ?

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ មើលដឹងថាគេច្រណែននឹងអ្នកតាមរយៈសញ្ញាទាំងនេះ

ចុចអាន៖ ភាព​លេចធ្លោ​របស់​មនុស្ស​ស្រី​រឹងមាំ​​តែ​ទន់ភ្លន់​ ដែល​បុរស​ជា​ច្រើន​កំពុង​តែ​ស្វែងរក