ព័ត៍មានទាន់​ហេតុការណ៏
Search

អស្ចារ្យ​ណាស់!​ ពី​តារា​ហ្វេ​ស​ប៊ុ​ក លាង សុខ​អ៊ី​ម ជោគជ័យ​ក្លាយ​ជា​ម្ចាស់​ពាន​ឆ្នើម​២​ ស្រប​ពេល​តែ​មួយ

ភ្នំពេញ​ ៖​ នេះ​អាច​ចាត់ទុកជា​បុគ្គល ​ដែល​ជោគជ័យ ​និង​គំរូ​សម្រាប់​សង្គម ​ស្រប​ពេលដែល ​អ្នកនាង លាង សុខ​អ៊ី​ម ដែល​កន្លង​មក​ជា​តារា​ហ្វេ​ស​ប៊ុ​ក មាន​រូប​សម្រស់​ស្រស់​សោភា​ ពេលនេះ​បាន​ក្លាយជា​ម្ចាស់​ជំនួញ​ល្បីឈ្មោះ​គួរ​ឲ្យ​សរសើរ​នា​ពេល​បច្ចុប្បន្ន​។ អ្នកនាង​ត្រូវបាន​គេ​ដឹង​ថា ជោគជ័យ​មុខរបរ​ផលិតផល​ថែរក្សា​សម្ផស្ស​ បន្ទាប់ពី​សម្រេចចិត្ត​បោះ​ទុន​បើក​ក្រុមហ៊ុន Skincare Co.Ltd យ៉ាង​ភ្ញាក់​ផ្អើល​។

​តារា​វ័យ​ប៊ុ​ក ​អ្នកនាង លាង សុខ​អ៊ី​ម បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា ​អំឡុង​ពេល​ប្រមាណ​ជា​១​ឆ្នាំ​មុននេះ ​ខ្លួន​គ្រាន់តែ​ជា​អ្នក​ដែល​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្អួត​រូប​សម្រស់ និង Live លក់​ខោ​អាវ​តែប៉ុណ្ណោះ​។ ​ប៉ុន្តែ​ក្រោយមក ​ក៏មាន​អ្នក​ណែនាំ​ឲ្យ​ទិញ​សិទ្ធិ​ផ្ដាច់​ប្រេន NS Skin Care ពី​ប្រទេស​ថៃ​ ហើយក៏​ប្រថុយ​រកស៊ី​នៅ​ក្នុង​ពេលនោះ​តែម្ដង​។​

​តារា​ហ្វេ​ស​ប៊ុ​ក​រូបនេះ​បន្តថា ​ភាព​ជោគជ័យ​ដែល​ខ្លួន​ទទួលបាន មិនមែន​ក្នុង​ភាព​ប្រថុយប្រថាន​នោះ​ទេ គឺ​សុទ្ធ​តែមាន​គម្រោង​ជាក់លាក់ ​និង​យុទ្ធសាស្ត្រ​ទីផ្សារ​ច្បាស់លាស់ ដោយ​មិនមែន​សម្អាង​តែ​ថា​ផលិតផល​មានគុណ​ភាព​ល្អ​តែមួយ​មុខ ហើយក៏​ខ្វះ​យុទ្ធសាស្ត្រ​បានទេ​។​ នាង​ថា​ កាន់តែ​សប្បាយ​ចិត្ត ដែល​មុខ​ជំនួញ​ខំប្រឹង​តស៊ូ ទទួល​បាន​ផ្លែផ្កា ដោយ​ត្រូវ​បាន​ប្រទេស​ថៃ​ប្រគល់​ពាន​ឆ្នើម​ចំនួន​២ ​គឺ​ពាន​អ្នកដឹកនាំ​ឆ្នើម និង​ពាន​ផលិតផល​ឆ្នើម​នៅ​ក្នុង​ទីក្រុង​បាងកក​អំឡុង​ខែ​តុលា​កន្លងមក​។

បន្ថែម​ពី​នេះ​ អ្នកនាង លាង សុខ​អ៊ី​ម ក៏បាន​ចែករំលែក​បទពិសោធន៍​ថា បើ​ចង់​ជោគជ័យ​ក្នុង​ជីវិត ដាច់​ខាត​ត្រូវតែ​ហ៊ាន​ប្រថុយ តែ​មិនមែន​ប្រថុយ​ក្នុង​រូប​ភាពមិនច្បាស់លាស់​នោះទេ គឺ​ត្រូវតែមាន​យុទ្ធសាស្ត្រ​ទីផ្សារ​ប្រកបដោយ​ប្រសិទ្ធភាព។ ដោយ​ក្នុងនោះ ការកសាង​ទំនុកចិត្ត​ចំពោះ​ភ្ញៀវ ដូចជា​ត្រូវតែ​លក់​តែ​ផលិតផល​មានគុណ​ភាព មិន​ប៉ះពាល់​សុខភាព និង​ធានា​តម្លៃ ទើប​ក្លាយ​ជា​បុគ្គល​ជោគជ័យ​បាន​យូរ​អង្វែង​ពេល​អនាគត​៕

អត្ថបទ ៖ ចាន់ ដា​រ៉ា

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114