ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង ‘Frozen 2’ ផ្ដួល​គេឯង​ឡើងឈរ​នៅ​តារាង​កំពូល​លើ Box Office របស់​អាមេរិក​ខាងជើង

ខ្សែភាពយន្ត​រឿង “Frozen 2” របស់​Disney បាន​ឈរ​នៅ​តារាង​កំពូល​Box Office របស់​ប្រទេស​អាមេរិក​ខាងជើង​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នៃ​បុណ្យ​Thanksgiving​នេះ​ដោយ​រកប្រាក់​បាន​ប្រមាណ​៨៥,២​លាន​ដុល្លារ។

ខ្សែភាពយន្ត​គំនូរជីវចល​បែប​ផ្សងព្រេង​នេះ​ដើរ​តាម​លំនាំ​តួអង្គ​ដ៏​គួរឱ្យ​ស្រលាញ់​កាលពី​ឆ្នាំ​២០១៣”Frozen” ដែល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ព្រៃ​បុរាណ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ដើម្បី​ស្វែងរក​ប្រភពដើម​នៃ​មហិទ្ធិឫទ្ធិ​ទឹកកក​វេទមន្ត​របស់​ម​ហា​ក្ស​ត្រី​Elsa ដែល​បញ្ចូល​សំឡេង​ដោយ​អ្នកនាង​IdinaMenzel។

រឿង​”Frozen 2″ ដែល​បង្ហាញខ្លួន​មក​ទាន់ពេលវេលា​សម្រាប់​ថ្ងៃ​ឈប់សម្រាក​រដូវរងា​នេះ​រកបាន​ប្រាក់​១២៣,៧​លាន​ដុល្លារ​នៅ​ថ្ងៃ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ​រាប់​ចាប់ពី​ថ្ងៃ​ពុធ​មកដល់​ថ្ងៃអាទិត្យ​មុននេះ​។​
​រឿងនេះ​បាន​បំបែក​កំណត់ត្រា​ក្នុង​ថ្ងៃបុណ្យ​Thanksgiving ដោយ​ផ្ដួល​រឿង “The Hunger Games: Catching Fire” ក្នុង​ឆ្នាំ​២០១៣​នេះ​បើតាម​ការឱ្យ​ដឹង​របស់​ទស្សនាវដ្ដី​Variety។

“ Frozen 2” បាន​កើប​ចំណូល​សរុប​បាន​១៣០,២​លាន​ដុល្លារ​គិត​មកដល់​រយៈពេល​៣​កាលពី​ចុង​សប្តាហ៍​មុន​គ្រាន់តែ​ចាក់​បញ្ចាំង​ភ្លាម។

ចំណែក​រឿង​បែប​ឃាតកម្ម​អាថ៌កំបាំង ”Lionsgate” របស់​តារា​សម្តែង​Daniel Craig, Jamie Lee Curtis និង​Chris Evans បាន​រកចំណូលបាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដល់​ទៅ​២៧​លាន​ដុល្លារ​គ្រាន់តែ​ពីថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ​មុននេះ​។​រីឯ​រឿង “Ford v. Ferrari” បាន​ធ្លាក់​មកឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣​វិញ​ជាមួយ​ចំណូល ១៣,២​លាន​ដុល្លារ​៕AFP
តរុណី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114