ព្រោះគ្មានអ្នកឆ្លើយបានថាពេលណាអាចវិលមករស់ធម្មតាវិញ ដូច្នេះ គ្រប់គ្នា​ត្រូវត្រៀម​ផ្លាស់ប្តូរ​របៀបរស់នៅ

ជំងឺរាតត្បាតឆ្លងរាលដាលលើពិភពលោកបានធ្វើឱ្យទម្លាប់ប្រចាំថ្ងៃរបស់យើងទំាងអស់គ្នាប្រែទៅជាវង្វេងបញ្ច្រាស់ទិស។ មនុស្សរាប់ពាន់លាននាក់ត្រូវសំងំ​ក្នុងផ្ទះ ខ្លាច​ទំនាក់ទំនងសង្គម ហើយមិនដឹងថាថ្ងៃណា​នឹង​វិលទៅរកសភាព​ដូចពីមុនវិញ។

គ្មានអ្នកណាឆ្លើយបានទេថា ពេលណា​គ្រប់យ៉ាងរៀបរយ?

អ្នកខ្លះនិយាយថា មនុស្ស ប្រហែលជាត្រូវសម្របខ្លួនសម្រាប់អនាគតដែលអាចមើលឃើញមានន័យថា ប្រសិនកូវីដ១៩ នឹងនៅតែ​រាលដាល គេត្រូវចេះ​របៀបដែលរស់យ៉ាងណាស៊ាំ​នឹង​ជំងឺនេះ (មានវ៉ាក់សាំង) ឬបើគ្មាន គឺ​ត្រូវតែ​ធ្វើអ្វីម្យ៉ាងផ្សេងដើម្បីទប់ការរាលដាល ហើយអ្នកមិនបានឈឺ​អាចទៅធ្វើសកម្មភាព​សេដ្ឋកិច្ច​បានវិញ​។

នេះមិនមែនជាដំបូន្មានវេជ្ជសាស្រ្តទេ ប៉ុន្តែផ្អែកលើព័ត៌មានចុងក្រោយពីអាជ្ញាធរសុខាភិបាលនៅអាឡឺម៉ង់ សហរដ្ឋអាមេរិកនិងអង្គការសុខភាពពិភពលោក៖

គ្រប់គ្នាគួរតែពិចារណាលើសារៈសំខាន់នៃគម្លាតសង្គម និងការស្នាក់នៅក្នុងផ្ទះលាងដៃឱ្យបានត្រឹមត្រូវជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ ២០ វិនាទីឱ្យក្លាយជាដង្ហើម​រស់នៅ ជាទម្លាប់ដែល ខ្វះមិនបាន ខ្វះស្លាប់។

តើអាហារដែលរុំដោយប្លាស្ទិចមានសុវត្ថិភាពដែរឬទេ?

មនុស្សមានទំនោរគិតថា អាហារខ្ចប់ស្អាត មានសុវត្ថិភាពជាង។ ការព្រួយបារម្ភអំពីអនាម័យចំណីអាហារ ដោយសារកូវីដ ហាក់កំពុងបង្កើនអាំងតង់ស៊ីតេនៃការងាកមកវេចខ្ចប់ប្រើប្លាស្ទិច”។​ តើត្រូវដែរទេធ្វើដូច្នេះ?

ពិចារណា! វត្ថុធាតុដើមភាគច្រើនដែលត្រូវបានប្រើនៅក្នុងមន្ទីរពេទ្ យត្រូវបានផលិត​ពីផ្លាស្ទិច ដូច្នេះ លោកអាយវី Schlegel អ្នកជំនាញស្រាវជ្រាវនៅ Greenpeace សហរដ្ឋអាមេរិកបាននិយាយថា ប្លាស្ទិចមិនស្អាតនិងមានសុវត្ថិភាពដូចគ្រប់គ្នាគិត​នោះទេ។

Schlegel បានចង្អុលបង្ហាញថា ការសិក្សាមួយចំនួនចេញផ្សាយនៅថ្ងៃទី ១៧ ខែមីនារកឃើញថា កូវីដ១៩ នឹងបន្តមាននៅលើផ្លាស្ទិចយូរជាងរាល់សម្ភារៈនានារហូតដល់ ៣ ថ្ងៃក្នុងល័ក្ខខ័ណ្ឌមន្ទីរពិសោធន៍ ដែល អាចចោទជាបញ្ហាសុវត្ថិភាព នៃការទៅផ្សារទំនើបមិនយកកន្ត្រកឬថង់ខ្លួនដែលអាចបោកបានទៅ តាមបែរជាប្រើថង់នៅទីនោះនាំមេរោគមកផ្ទះ។

អ្នកដើរផ្សារវ័យចំណាស់ម្នាក់នេះ ការពារខ្លួនពីជំងឺកូរ៉ូណាវ៉ា ដោយពាក់របាំងមុខនិងកាន់ថង់ផ្ទាល់ខ្លួនដើរទិញឥវ៉ាន់។ កាបូបក្រណាត់ដែលអាចប្រើឡើងវិញ ដោយការ​លាងសំអាត និង​ជួយកាត់បន្ថយការ​រីករាលដាលកូវីដ១៩នោះទេករណីវាត្រូវបានលាងសម្អាតស្អាតជានិច្ច។

ប្រសិនបើត្រូវបង្ខំចិត្តជ្រើសរើសរវាងក្រដាសឬប្លាស្ទិកសូមព្យាយាមរកកាបូបដែលធ្វើពីវត្ថុធាតុដើមកែច្នៃ។ ប្រភេទទាំងពីរមានគុណវិបត្តិរបស់ពួកគេ – ប្លាស្ទិកត្រូវបានផលិតជាញឹកញាប់បំផុតពីឥន្ធនៈផូស៊ីលឬជីវឥន្ធនៈខណៈពេលដែលការផលិតថង់ក្រដាសប្រើទឹកច្រើននិងឈើ ប៉ុន្តែយ៉ាងហោចណាស់ក្រដាសជម្រើសល្អជាង។

តើការបោកគក់និងលាងចានគួរធ្វើរបៀបពិសេសដែរ?

ការរក្សារបស់នានា​ដែលទាក់ទិននិងជីវភាពរបស់យើង ឱ្យស្អាតជានិច្ចគឺជាមធ្យោបាយសំខាន់ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ។ យើងត្រូវបោកគក់សម្លៀកបំពាក់ «ដោយប្រើទឹកអានាម័យ​ដែលសមស្របនិងសម្ងួតបានស្ងួតទាំងស្រុង(ហាលឬចំហុយ) ។ មិនចាំបាច់បន្ថែមទឹកក្តៅខ្លាំង និងម៉ាស៊ីនសម្ងួតអគ្គិសនីដែលជួយង្កើនការប្រើប្រាស់ថាមពលនោះឡើយបើជៀសបាន»។ សុខភាពយើង​រងការគម្រាមទៅហើយ មិនអាច​រស់ក្នុងនបរិស្ថានអាក្រក់ជាងនេះទៀតនោះទេ ត្រូវ​រួមគ្នា​កាត់បន្ថយឧស្ម័នក្នុងលំហរ និង​ត្រូវការដើមឈើ។

យើងគួរ​បន្តព្យួរសម្លៀកបំពាក់ដើម្បីឱ្យត្រូវខ្យល់ស្ងួតនិងពន្លឺថ្ងៃ។

បើយោងទៅតាមអង្គការសុខភាពពិភពលោកទោះបីជាពន្លឺព្រះអាទិត្យអាចត្រូវបានប្រើដើម្បីសម្លាប់មេរោគ និងការបង្កជំងឺនានាក៏ដោយ ក៏ពន្លឺអុលត្រា មិនត្រូវបានគេបង្ហាញដោយវិទ្យាសាស្ត្រថា មានប្រសិទ្ធភាពប្រឆាំងនឹង កូវីដ១៩នៅឡើយ​ទេ។

គេបានត្រឹមនិយាយថា វាជាវីរុសដែលសាហាវប៉ុន្តែពិបាករស់នៅបង្កររោគ លើផ្ទៃស្ងួត។ចូររក្សាផ្ទៃស្អួតជានិច្ចគ្រប់បរិវេណផ្ទះ។(DW)

ឡាហ្សូលី

ចុចអានអត្ថបទពេញនិយម

លោកTrump ទាល់ចោលការរិះគន់ដែលថាអាមេរិកចាត់វិធានការណ៍យឺតទប់ទល់​​នឹង​ជំងឺរាតត្បាត

អាជ្ញាធរ​ខេត្ត​រតនគិរី ចុះ​ត្រួតពិនិត្យ បាញ់ថ្នាំ​កម្ចាត់​មេរោគ ជូន​រថយន្ត​ដឹកទំនិញ និង​មន្ត្រីរាជការ ដែល​មាន​ភារកិច្ច​ចាំបាច់​ត្រូវ​ចូល​ខេត្ត​

សាលា​រាជធានី សម្រេច​ដាក់​ម៉ាស៊ីន​ស្កេ​ន​កម្ដៅ​មួយ​ទីតាំង​ទៀត នៅ​អង្គភាព​ច្រកចេញ​ចូល​តែមួយ ដើម្បី​ការពារ​ជំងឺ​កូ​វីដ-១៩