Samsung Galaxy S20+ | S20 Ultra បាន​បង្ហាញ​ខ្លួន​ជាមួយ​ភាព​អស្ចារ្យ​ ដែល​ធ្វើ​ឲ្យ​កក្រើក​ពិភព​ស្មា​ត​ហ្វូ​ន​ក្នុង​ដើមឆ្នាំ​២០២០

ភ្នំពេញ​ ៖​ ​ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០៖ ក្រោយពី​មហា​ព្រឹ​ត្ត​ការណ៍​ពិភពលោក​ដ៏​កក្រើក​កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) សហរដ្ឋអាមេរិក រួចមក​ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​រៀបចំ​ព្រឹត្តិការ​ដ៏​អស្ចារ្យ​ផងដែរ​ដោយបាន​អ​ញ្ចើ​ញ​អ្នកសារព័ត៌មាន ជាច្រើន​នាក់មក​ជួបជុំគ្នា​ដើម្បី​ធ្វើការ​ទស្សនា និង​ប៉ះ​ផ្ទាល់​នៅ​អគារ THE BRIDGE Commercial Retail Mall វេលា​ម៉ោង ៣ រសៀល ដើម្បី​ធ្វើជា​សក្ខីភាព និង​អបអរសាទរ​ដល់​ការបង្ហាញ​វត្តមាន​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S20+ | S20 Ultra ដ៏​ជាទី​មោទនៈ​បំផុត​របស់​ក្រុមហ៊ុន​សាម​សុង ដែលជា​ក្រុមហ៊ុន​នាំមុខគេ​ទូទាំង​សកលលោក​!

​អតិថិជន​ទាំងអស់​សាក​គិត​បន្តិច​មើល​កាមេរ៉ា​របស់ សាម​សុង ត្រឹមតែ 16MP គឺ​ច្បាស់​ឥតខ្ចោះ​ទៅហើយ​ចុះ​ទម្រាំ​ចាប់ពី 48MP ដល់ 64MP ឬ 108MP ទៀត​មិនដឹង​ជា​ច្បាស់​សាហាវ​យ៉ាងណាទេ​! និយាយ​ទៅ​ម៉ាស៊ីន​ថត​សុំ​ចាញ់​តែម្តង​! ហើយ​អ្វីដែល​កាន់តែ​មហស្ចារ្យ​បំផុត​នោះ​គឺ Samsung Galaxy S20 Ultra អាច Zoom បាន​ដល់ 100 ដង ( Space zoom 100X) និង​អាច​ថត​វីដេអូ​បាន​
​ដល់​កម្រិត 8K!! សុំ​បញ្ជាក់​ម្តងទៀត​មិនមែន 2K ឬ 4K ទេ គឺ 8K!! ពិតជា​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​មែន​! ក្នុង​ប្រវត្តិសាស្ត្រ​ហើយ​ដែល​ក្រុមហ៊ុន សាម​សុង បញ្ចេញ​នូវ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​បែបនេះ​! បើ​កាមេរ៉ា​អាច​ថត​វីដេអូ​ក្នុង​កម្រិត 8K អ៊ីចឹង​យើង​អាច​យកទៅ​ប្រើ​ផ្លូវការ​បាន​ដោយ​ងាយ​មិនចាំបាច់​ស្ពាយ​ម៉ាស៊ីន​ថត​ធំៗ ឬ DVCAM នាំ​តែ​ធ្ងន់​ទៀត​ទេ​! មាន​ត្រឹមតែ Samsung Galaxy S20+ | S20 Ultra គឺ​គ្រប់គ្រាន់​ហើយ​!!

​បើ​យោងតាម លោក ខ្លូត ពិ​សិ​ដ្ធ ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល​ទូរស័ព្ទដៃ​នៃ ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង​អេឡិចត្រូនិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា “​ឆ្នាំ ២០២០ នេះ​គឺជា​ឆ្នាំ​ដែលមាន​មោទនភាព និង​អស្ចារ្យ​ជាទីបំផុត​របស់​ក្រុមហ៊ុន សាម​សុង ព្រោះថា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន និង​ជា​អាវុធ​ដ៏​អស្ចារ្យ​របស់​សាម​សុង គឺ​បាន រចនា​ឡើង​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ថ្មី ប្លែក​ដែល​មិន​ធ្លាប់មាន​ពីមុន សម្រាប់​អតិថិជន​របស់ខ្លួន ទូរ​ទាំង​ពិភពលោក​! លោក​ជឿជាក់​យ៉ាងខ្លាំង​ថា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Galaxy S20+ | S20 Ultra នឹង​ធ្វើឱ្យ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​

គួរ​រំលឹក​ផងដែរ​ថា ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​នេះ​នឹងដាក់​ឲ្យ​ធ្វើការ​កម្មង់​ទុក​មុន​ចាប់ពី​ថ្ងៃទី 12 ដល់ 26​កុ​ម្ភះ 2020​ដែល​ភ្ជាប់​មក​ជាមួយនឹង​កាដូ​ពិសេស​ជាច្រើន​ផងដែរ​។​

តោះ​នៅចាំ​អី​ទៀត​…? សូម​ប្រញាប់​រួសរាន់​អញ្ជើញ​ទៅ​ហាង​ទំនើប​ដែល​បានកំណត់ ឬ​ហាង​ដែលមាន​ចង​ផ្ទាំង​បដា​(Banner)​សំគាល់​! សម្រាប់​ព័ត៌មាន​បន្ថែម​សូម​សាកសួរ​ដោយផ្ទាល់​តាម​ដេប៉ូ​ចែកចាយ​របស់
​សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 !




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114