ធ្វើស្រែ​ទាន់​ក្តៅ​ដី​…Pre-Order​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា Galaxy S20 Ultra និង Galaxy S20+ ទាន់​ក្តៅ​ចិត្ត​​
BREAKING NEWS
Search

ធ្វើស្រែ​ទាន់​ក្តៅ​ដី​…Pre-Order​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា Galaxy S20 Ultra និង Galaxy S20+ ទាន់​ក្តៅ​ចិត្ត​​

ភ្នំពេញ ៖ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ពិតជា​រហ័ស​ទាន់​ចិត្ត​មែន​! បន្ទាប់ពី​ការ​ដាក់​បង្ហាញ​រូបរាង​កាលពី​ម្សិលមិញ​រួចមក​ឥឡូវនេះ​ក្រុមហ៊ុន​សាម​សុង ក៏បាន​បំពេញ​តាម​សំណូមពរ​ដោយ​ប្រញាប់ប្រញាល់​បើក​ឱ្យ​អតិថិជន​ដែល​កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា និង​ច្រើន​លើស​លុប​ក្នុង​ប្រទេស​កម្ពុជា​យើង​ធ្វើការ​កុម្ម៉ង់​ទុក​មុន​បាន (Pre-Order) ចាប់ពី​ថ្ងៃនេះ​រហូតដល់ ថ្ងៃ​ទី ២៦ កុម្ភៈ ឆ្នាំ ២០២០ ជា​មួយ​នឹង​ការ​ថែម​យ៉ាង​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់​មាន​៖
1.​កាស​ឥត​ខ្សែ​ជំនាន់​ថ្មី Samsung Galaxy Buds+
២.​ចុះ​តម្លៃ​៥០% ពេល​ប្តូរ​អេក្រង់​នៅ​ពេល​បែក​ឬ​បាក់​ដោយ​ប្រការ​ណាមួយ​ដែល​មាន​សុពលភាព ៣​ខែ​ចាប់​ពី​ថ្ងៃ​ទិញ​ទូរស័ព្ទ​
៣.​កញ្ចប់​smart ធំ​ហ្មង​៥២​សប្ដាហ៍​រួម​ជា​មួយ​លេខ​ពិសេស​ដែល​មាន​តម្លៃ​រហូតដល់​១២៩ដុល្លារ

​គួរ​រំលឹក​ផង​ដែរ​ថា សមត្ថភាព​ពិសេស​បំផុត​របស់​កំពូល​ទូរស័ព្ទដៃ Galaxy S20 Ultra និង Galaxy S20+ នោះ​គឺ​បច្ចេកវិទ្យា​កាមេរ៉ា​ចុងក្រោយបង្អស់ ដែលមាន​សមត្ថភាព​អាច​Zoom បាន​ដល់ ១០០ ដង ( Space zoom 100X) និង​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត 8K ហើយ​អាច​ទាញ​យក​រូបភាព​ក្នុង​វីដេអូ​មក​ប្រើ​បាន​ដែល​មាន​ទំហំ​រូបភាព​បាន​ដល់ 33MP!!​មុខងារ​ដ៏​ឆ្នើម​នេះ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​មនុស្ស​ជំនាន់​ថ្មី​ដែល​ចូលចិត្ត​ផ្ដិត​យក​រាល់​សកម្មភាព​សំខាន់ៗ​ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។

Galaxy S20 Ultra និង Galaxy S20+ នឹង​ផ្តល់​ជូន​នូវ​បទពិសោធន៍​ស្មា​ត​ហ្វូ​ន ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នកប្រើប្រាស់​កាន់តែ​ទំនើប ងាយស្រួល ផ្សារភ្ជាប់ រីករាយ​ជាមួយ​ការ​ចែក​រំលែក​នូវ​បទពិសោធន៍​ជាមួយ​អ្នក​ជុំវិញ និង​ពិភពលោក​។

​សម្រាប់​ប្រទេស​កម្ពុជា Galaxy S20 Ultra មាន​ជម្រើស​ផ្តល់​ជូន ២ ពណ៌​៖ ពណ៌​ខ្មៅ និង​ប្រាក់ រីឯ Galaxy S20+ មាន​ជម្រើស ៣ ពណ៌​៖ ពណ៌​ខ្មៅ ខៀវ និង​ប្រាក់​។ សម្រាប់​តម្លៃ​ផ្តល់​ជូន​៖
– Galaxy S20 Ultra = ១,២៦៩ ដុល្លារ
– Galaxy S20+ = ១,០៤៩ ដុល្លារ
​សាក​ស្រមៃ​មើល​? ពេល​ដែល​បាន​ចាប់​កាន់​ស្ដេច​កំពូល​ស្មា​ត​ហ្វូ​ន Galaxy ជំនាន់​ថ្មី​នេះ​មុនគេ​ហើយ​ទទួល​បានការ​ថែម​ជូន​ដ៏​ពិសេស​អស្ចារ្យ​ដែល​ពុំ​ធ្លាប់​មាន​បន្ថែម​ទៀត​មិន​ដឹង​ឡូយ​យ៉ាង​ណា​ទេ​!! ដូច្នេះ​នៅចាំ​អី​ទៀត​…? សូម​ប្រញាប់​រួសរាន់​អញ្ជើញ​ទៅ​ហាង​ដែលមាន​ស្លាក​សញ្ញា​
(Pre-order) ឬ​ហាង​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឥឡូវនេះ​ភ្លាម​ទៅ​ណា៎​! ស្រួល​មិន​ស្រួល​ទៅ​មិនទាន់​ដាច់​ស្តុក​កុម្ម៉​ង់​អត់​បាន​ណា៎​!! សម្រាប់​ព័ត៌មាន​បន្ថែម​សូម​សាកសួរ​ដោយ​ផ្ទាល់​តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 !

* លក្ខ​ខ័​ណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​!