ទទួលទានខ្ទឹមសរាល់ថ្ងៃ ​ដឹងពី​មហាអត្ថប្រយោជន៍ទំាងនេះ​ដែរ?

ខ្ទឹមជាឱសថ! ពាក្យទាំងនេះ ត្រូវបាន​គេនិយាយតជំនាន់នៅអឺរ៉ុប ក៏​ជាពាក្យល្បីល្បាញចេញ​ពីគ្រូពេទ្យជនជាតិក្រិចបុរាណដែលត្រូវបានគេផ្តល់នាមថា បិតានៃថ្នាំបុរាណ​នៅ​លោកខាងលិច។

តាមពិតគឺវាចេញមក​ពីបទពិសោធន៍ ដែល​គាត់ធ្លាប់ចេញវេជ្ជបញ្ជាយក​ខ្ទឹមសព្យាបាលជំងឺផ្សេងៗបានជោគជ័យ។

រីឯ វិទ្យាសាស្ត្រសម័យថ្មីនេះក៏​រឹត​តែ​បានបញ្ជាក់ពីផលជាច្រើនអំពី​ខ្ទឹម​ស​ចំពោះសុខភាពដែរ ពិសេសគឺពេល​វាឆ្លងកាត់​បំពង់រំលាយអាហារហើយ ក៏​ធ្វើដំណើរពាសពេញរាងកាយនិង​បញ្ចេញឥទ្ធិពល​ជីវសាស្ត្រដ៏ខ្លាំងក្លាផ្តល់សារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែមានកាឡូរីតិចណាស់
តែមានជីវជាតិ​ចិញ្ចឹម​សឹងមិនគួរឱ្យជឿ។ ត្បិតតែវាហាង​និងក្លិនខ្លាំង​តែ​ខ្ទឹមស សម្បូរ​ទៅដោយវីតាមីន C វីតាមីន B6 និងម៉ង់ហ្គាណែសជួយការពារ ប្រឆាំងនឹងជំងឺជំងឺផ្តាសាយទូទៅ
ព្រមទំាង​ជួយជំរុញមុខងារនៃ​ប្រព័ន្ធភាពស៊ាំផង។

ការសិក្សាដ៏ធំមួយដែលមានរយៈពេល ១២ សប្តាហ៍បានរកឃើញថាការបន្ថែមខ្ទឹមសប្រចាំថ្ងៃក្នុងរបបអាហារ បានកាត់បន្ថយជម្ងឺ​ផ្តាសាយក្នុងអាកាសធាតុអាក្រក់ បាន ៦៣% បើប្រៀបធៀបទៅនឹងការប្រើថ្នាំ placebo (ប្រភព 6Trusted) ។

ចំណែក​ដែលថា ខ្ទឹមសអាចកាត់បន្ថយសម្ពាធឈាម ការជំងឺសរសៃឈាម ការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល ពិតជា​ត្រូវបានគេជឿ​ជាក់ដោយសារគ្រាប់ខ្ទឹមមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការកាត់បន្ថយសម្ពាធឈាមចំពោះអ្នកដែលមានជំងឺលើសឈាម (ប្រភព 9Trusted ) ជាក់ស្តែង តាម​ការសិក្សា ខ្ទឹមសពី ៦០០ទៅ​១.៥០០ មីលីក្រាមមានប្រសិទ្ធភាពដូចថ្នាំ Atenolol មួយប្រអប់ដែល​អាច​កាត់បន្ថយសម្ពាធឈាមបានដល់​២៤ សប្តាហ៍ (ប្រភព 12Trusted) ។

ខ្ទឹមស ក៏ថែមទំាង​​ចូលទៅ​បំផ្លាញ កម្រិត​កូលេស្តេរ៉ុល បន្ថយហានិភ័យនៃ​ជំងឺបេះដូង បន្ទាបជាតិខ្លាញ់ ប្រឆាំងអុកស៊ីតកម្ម ការពារជំងឺវង្វេងស្មារតី ពន្យារ​ដំណើរការចាស់ជរាកាត់បន្ថយហានិភ័យនៃជំងឺខួរក្បាលទូទៅ ដូចជាជំងឺភ្លេចភ្លាំង ជំងឺវង្វេង (ប្រភព 21Trusted, ប្រភព 22Trusted) ។

ការសិក្សាផ្សេងទៀតបានបង្ហាញថាការអស់កម្លាំងក្រោយ​ការធ្វើលំហាត់ប្រាណ ក៏​អាចត្រូវបានកាត់បន្ថយដោយឥទ្ធិពលនៃខ្ទឹមសដែរ។

​ស្ត្រីដែលអស់រដូវ ទទួលទានខ្ទឹមសស្ងួតមួយគ្រាប់ជារៀងរាល់​ថ្ងៃ ៗ ស្មើជួយ​បំពេញ​កង្វះអរម៉ូន​អ៊ឹស្ត្រូសែន (ប្រភព 30Trusted) បង្កឱ្យ​មានឥទ្ធិពលល្អចំពោះសុខភាពឆ្អឹងស្ត្រី​វ័យចាស់​ផង​។

អាហារដូចជាខ្ទឹមសនិងខ្ទឹមបារាំងក៏អាចមានប្រសិទ្ធិភាព ពន្យា​ការវិវត្តរ៍ នៃជំងឺរលាកសន្លាក់ឆ្អឹងផងដែរ  ។

ឡាហ្សូលី