BREAKING NEWS
Search

តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា​ កើន​ឡើង​២៥០​រៀល​ ខណៈ​ប្រេង​ម៉ាស៊ូត​កើន​១៥០​រៀល​ ក្នុង​មួយ​លីត្រ

​ភ្នំពេញ ​៖ ​យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ ដែល​បាន​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ បាន​ឲ្យ​ដឹង​ថា ​តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៦ ​ដល់​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ ឆ្នាំ​២០២០​ មាន​ចំនួន​២៥០០ រៀល ​ក្នុង​មួយ​លីត្រ​ សម្រាប់​សាំង​ធម្មតា​និង​២៣០០​រៀល​ក្នុង​មួយ​លីត្រ​ សម្រាប់​ប្រេង​ម៉ាស៊ូត​។

​តម្លៃ​នេះ​បើ​ធៀប​នឹង​រយៈពេល​ពីរ​សប្តាហ៍​មុន​ឃើញ​ថា ​មានការ​កើន​ឡើង​២៥០​រៀល​ ក្នុង​មួយ​លីត្រ​ ខណៈ​ប្រេង​ម៉ា​ស៊ូត​កើន​១៥០​រៀល​ ក្នុង​មួយ​លីត្រ ​សម្រាប់​តម្លៃ​ប្រេងសាំង​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០២០​មានតម្លៃ​ត្រឹមតែ​២២៥០​រៀល ​ក្នុង​មួយ​លីត្រ​និង​ប្រេង​ម៉ា​ស៊ូ​ត​មាន​ចំនួន​២១៥០​រៀល ​ប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ​។

​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​ នៅ​លើ​ទីផ្សារ​អន្តរជាតិ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃ​ទី ១៦​ដល់​ខែ​ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ឆ្នាំ ២០២០ នឹង​ត្រូវ​លក់​តម្លៃ​២៦៦០​រៀល​ក្នុង​មួយ​លីត្រ​ សម្រាប់​សាំង​ធម្មតា​និង​២៤៦០​រៀល​ ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​។ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​ និង​ដោយមាន​ការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​តម្លៃ​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ នៅ​កម្ពុជា​ចំនួន​៤​សេន​ក្នុង​មួយ​លីត្រ​។ ​ដូច្នេះ​ថ្លៃ​លក់រាយ​ព្រះ​ឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣១​ខែ​ឧសភា ​ឆ្នាំ​២០២០ ​នឹង​ចុះ​មក​នៅ​២៥០០ រៀល​ក្នុង​មួយ​លីត្រ​ សម្រាប់​សាំង​ធម្មតា​និង​២៣០០​រៀល​ក្នុង​មួយ​លីត្រ ​សម្រាប់​ប្រេង​ម៉ា​ស៊ូត​។

​សូម​បញ្ជាក់​ថា​ ក្រសួងពាណិជ្ជកម្ម​មិន​មែន​ជា​អ្នក​កំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ នៅ​កម្ពុជា​ទេ​ គឺ​ក្រសួង​គ្រាន់តែ​ស្រង់​តម្លៃ​ឡើង​ចុះ​នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​តែប៉ុណ្ណោះ​ អាស្រ័យ​ហេតុនេះ​ សូម​គ្រប់​ស្ថានីយ​លក់រាយ​ប្រេង​ឥន្ទ​នៈ​ ទាំងអស់​ប្រតិបត្តិ​តាម​ការចាំបាច់​៕

អត្ថបទ៖ ​សំអឿន
សូមចុចអាន៖ ម្ចាស់​ភោជនីយដ្ឋាន ​និង​អាហារដ្ឋាន​ទាំងអស់ ប្រឈម​នឹង​ការ​បិទ​អាជីវកម្ម បើ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល