BREAKING NEWS
Search

មន្ទីរជំនាញបដិសេធ ករណីជនបរទេស សប្បាយកើបលុយដោយការជីកត្បូង

ភ្នំពេញ ៖ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី ​បដិសេធជុំវិញការចុះផ្សាយព័ត៌មានមួយចំនួន ចំពោះការជីកករកាយរ៉ែត្បូងថ្មក្នុងខេត្ត ដោយថា មានចរិកលក្ខណៈមួលបង្កាច់ខុសពីការពិត។

ប្រតិកម្មនេះ បានកើតឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា «យួន និងចិន កំពុងសប្បាយកើបលុយ » អមដោយរូបភាពសកម្មភាពជីករ៉ែត្បូងថ្ម ក្រោមដីផង។

មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានសូមឲ្យសាធារណៈជនកុំមានការយល់ច្រឡំ ហើយថា ខ្លឹមសារដែលបានចុះផ្សាយ គឺមានចរិកលក្ខណៈមួលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្តសាធារណៈមតិឲ្យមានការយល់ច្រឡំ ដែលធ្វើឲ្យបះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួង មន្ទីរវិស័យជំនាញគ្រប់គ្រងពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ។

ទន្ទឹមគ្នានេះ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឲ្យស្វែងរកជនដែលមានចរិកលក្ខណៈបំពុលសង្គមចុះផ្សាយព័ត៌មានមិនពិតនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ៕

ចុចអាន ៖ តម្លៃប្រេងឥន្ឋនៈ បានធ្លាក់ចុះ១៥០រៀល ក្នុង១លីត្រ