BREAKING NEWS
Search

តារា​ប្រុស​-​ស្រី​៦​រូប​ បង្ហាញ​ក្តី​ស្រឡាញ់​ជូន​ចំពោះ​អ្នក​ពិសេស​ នា​ថ្ងៃទី​១៤​កុម្ភៈ​

ភ្នំពេញ​ ៖​ តាម​ការកត់សម្គាល់​នាឱកាស​ នៃ​ ​ទិវា​ក្តី​ស្រឡាញ់ កាលពី​ថ្ងៃទី​១៤​កុម្ភៈ គឺមាន​តារា​ប្រុស​-​ស្រី​ប្រមាណ​៦​រូប​ បានបង្ហាញ​ពី​ក្តី​ស្រលាញ់​ជូន​ចំពោះ​អ្នកមានគុណ​(​ឪពុក​-​ម្តាយ​)​របស់​ខ្លួន​ ដែល​នេះ​ជាការ​តបស្នង​សងគុណ​ដល់​ពូក​គាត់​យ៉ាង​ពិសេស​។​ ខណៈ​មាន​ទស្សនិកជន​ជាច្រើន​បាន​សម្តែង​ការគាំទ្រ ​និង​លើកសរសើរ​ចំពោះ​ទង្វើ​ដ៏​គំរូ​នេះ.

ចង់ដឹងថា ​តារា​ប្រុស​-​ស្រី​ទាំង​៦​រូបនេះ​ជា​នរណា​ខ្លះ​នោះ​ កម្ពុ​ជាថ្មី​ថ្ងៃនេះ ​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​ដូចខាងក្រោម​នេះ ​៖​​

១,​តារា​សម្តែង​ស្រី​ចិត្តធម៌ ​អ្នកនាង ហង្ស ម៉ា​រ៉ានី និង​ស្វាមី​ នាឱកាស​ នៃ​ថ្ងៃបុណ្យ​ទិវា​ក្តី​ស្រឡាញ់​ថ្ងៃ​ទី​១៤​កុម្ភៈ បាន​ចំណាយលុយ​ខ្ទង់​រាប់​​ម៉ឺន​ដុល្លារ​ទិញ​រថយន្ត​ស៊េរី​ទំនើប ​ព្រមទាំង​បាច់ផ្កា​ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​អ្នកមានគុណ​របស់​ខ្លួន​។​ មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​បញ្ចេញ​សារ​បំ​ផុស​ស្មារតី​ដល់​យុវជន​ឯទៀត​ឲ្យ​គោរព​ដឹងគុណ​ដល់​ឪពុក​-​ម្តាយ​ផងដែរ​ គ្រា​ដែល​នៅមាន​ឱកាសទាន់​ខែភ្លឺ​(​នៅរស់​)​។​


២,​តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​ អ្នកនាង ពេជ្រ សោភា ក៏​មិន​ខុសគ្នា​ពី​តារា​ស្រី ហង្ស ម៉ា​រ៉ានី ដែរ ​គឺ​នាង​បានបង្ហាញ​ក្តីរំភើប​ដល់​អ្នក​ម្តាយ​តាមរយៈ​ការទិញ​បាច់ផ្កា​ និង​ជូន​ថវិកា​មួយចំនួន​ដល់​គាត់​ផងដែរ​។​ ក្នុងនោះ​ នាង​ក៏បាន​និយាយថា ​រីករាយ​ថ្ងៃបុណ្យ​ នៃ​សេចក្តីស្រលាញ់ អរគុណ​ម៉ែ ម៉ែ​ជាម​នុស្ស​ស្រី​ដ៏​អស្ចារ្យ​បំផុត​Love you mom​។​


៣,​តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​ លោក ឆន សុ​វណ្ណា​រាជ សម្រាប់​ថ្ងៃ​ពិសេស​នេះ​ដែរ​លោក​ក៏បាន​ទិញ​ការដូ​ជា​បាច់ផ្កា​ជូន​ដល់​ក្រុមគ្រួសារ​ និង​អ្នក​ម្តាយ​លក្ខណៈពិសេស ​ដើម្បី​ចូលរួម​អបអរ​ហើយ​ដឹងគុណ​ដល់​ពួកគាត់​នាឱកាស​ថ្ងៃទី​១៤​កុម្ភៈ មិន​ខុសគ្នា​នឹង​តារា​ប្រុស​-​ស្រី​ឯទៀត​ផងដែរ​។​


៤,​តារាចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ​ លោក ខាន់ ជេ​ម​ស៍ ក៏បាន​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ផងដែរ​ដោយ​ក្នុងនោះ​លោក​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ដោយ​ទិញ​នូវ​បាច់ផ្កា​កុលាប​ក្រហម​ស្រស់​ដើម្បី​ធ្វើជា​ការដូ​សម្រាប​ន់​មនុស្ស​ពិសេស​របស់ខ្លួន​។​ ដោយ​ក្នុងនោះ​លោក​សរសេរថា ​សម្រាប់​ម​នុស្ស​ជា​ទី​ស្រឡាញ់​បំផុត​របស់ខ្ញុំ​ From my love​។​


៥,​តារាចម្រៀង​កញ្ញា ញឹម ចាន់ថន នៅ​ឱកាស​ថ្ងៃទី​វា​ នៃ​ក្តី​ស្រឡាញ់​នេះដែរ ​នាង​ទិញ​នូវ​នំ​ខេ​ក​ដើម្បី​ជូន​ចំពោះ​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​ និង​ថែមទាំង​បញ្ចេញ​សារ​ពី​ការដឹងគុណ​ដល់​ក្រុមគ្រួសារ​ភ្ជាប់​ជាមួយ​រូបភាព ​នៃ​ស្នាមញញឹម​គួរ​ឲ្យ​សរសើរ​ផងដែរ​។​


៦,​ពិធីករ​ប្រុស​VJ DADA នាឱកាស​ដ៏​ពី​សេស​នេះ​បានបង្ហាញ​ក្តី​ស្រលាញ់​ចំពោះ​អ្នកមានគុណ​តាម​រយៈ​ការទិញ​បាច់ផ្កា ​និង​សារ​ដ៏​ផ្អែមល្ហែម​ដឹងគុណ​ដែរ​ថា ​រីករាយ​បុណ្យ​ នៃ​ក្ដី​ស្រឡាញ់​អ្នក​ម្ដាយ​ ជូន​ពរ​អ្នក​ម្តាយឲ្យ​មាន​សុខភាព​ល្អជា​ម្លប់​សម្រាប់​កូនៗ​….​។​ ជាមួយគ្នា​នឹង​រូបភាព​ទាំងនេះ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​គាំទ្រ​ដែល​តារា​ប្រុស​-​ស្រី​ទាំងនេះ​ជា​គំរូ​ល្អ​សម្រាប់​មហាជន​ឯទៀត​៕

អត្ថបទ ៖ ចាន់​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114