លោក​ហែម ដា​រិ​ទ្ធ ជូន​លុយ​១២​លាន​រៀល បើ​មាន​អ្នក​ស្គាល់​មុខសញ្ញា​បំពុល​ព័ត៌មាន​រឿង​កូវីដ​១៩​នៅ​ផ្សារ​ជម្ពូ​វ័ន

ភ្នំពេញ ​៖​ លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រកាស​ផ្ដល់​ថវិកា​ចំនួន​១២​លាន​រៀល ចំពោះ​បងប្អូន​ណា ដែល​ស្គាល់​អ្នកដើរ​និយាយ​បំប៉ោង​ព័ត៌មាន​ថា នៅ​ផ្សារ​ជម្ពូ​វ័ន​មាន​ករណី​អ្នកលក់​ទូរ​សព្ទ​ស្លាប់​ដោយ​ជំងឺ​Covid-19 ហើយ​ផ្សារ​ត្រូវ​បាន​បិទ​នោះ។

លោក ​បាន​ប្រកាស​ផ្ដល់​ថវិកា​បែបនេះ តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោក កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០​នេះ ដោយ​ភ្ជាប់​ជាមួយ​នឹង​ឃ្លី​ប​វីដេអូ បំពុល​សង្គម​មួយ​ ដែល​មាន​រយៈពេល​៣៤​វិនាទី។

លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​រូប​នេះ បាន​បញ្ជាក់​ភ្ជាប់​ជាមួយ​វីដេអូ​បំពុល​នោះ ដូច្នេះ​ថា «​ខ្ញុំបាទ​សូម​ជូន​12,000,000​រៀល ដល់​បងប្អូន​ណា​ដែល​ស្គាល់​អ្នកដើរ​និយាយ​បំប៉ោង​បំពុល​សង្គម​នូវ​ពាក្យ​ចរចាមរ៉ាម​ថា ​៖ នៅ​ផ្សារ​ជម្ពូ​វ័ន​មាន​ករណី​អ្នកលក់​ទូរសព្ទ​ស្លាប់​ដោយ​ជំងឺ​Covid-19 ហើយ​ផ្សារ​ត្រូវបាន​បិទ​នោះ។ បើ​បានដឹង​និង​កំណត់​មុខសញ្ញា​ច្បាស់​សូម​តេ​មក​លេខ 012474736 ; 092136000 &012656200 សូម​អរគុណ»។

លោក​បន្ត​ថា បន្តិចទៀត​ខ្ញុំ​នឹង​ឡាយ​ពី​ករណី ដែល​ជន​អគតិ​បាន​បំប៉ោង​ព័ត៌មាន​ថា​ មាន​មនុស្ស​ស្លាប់​នៅ​ផ្សារ​ជម្ពូ​វ័​ន្ត ហើយ​ជាក់ស្ដែង​ពេលនេះ​លោក​កំពុង​តែ​ធ្វើការ​ឡាយ​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114