ព័ត៍មានទាន់​ហេតុការណ៏
Search

តារាជើងចាស់ Gong Li នៅតែមានការរស់នៅបែបយុវវ័យ ក្នុងវ័យ៥៣ឆ្នាំ​

តារាស្រីវ័យ៥៣ឆ្នាំ​នៅហូលីវូដ Gong Liនៅតែមានព័ត៌មាន​ស្នេហា និងមាន​រូបសម្រស់ ព្រមទំាងស្ទីលរស់នៅ មើលទៅមិនសម​វ័យនាង​ទាល់តែសោះ។

តារាចិន Gong Li ដែលក្លាយមកជាអ្នកជោគជ័យ​ជាងនារីចិនទំាងអស់នៅហូលីវូដ ក៏​ជានិមិត្តរូបនៃរាជនីចិនក្នុងចិត្តទស្សនិកជនជានិច្ច​នេះ បានលះលែងស្វាមីជាសេដ្ឋី​សឹង្ហបុរីកាលពីឆ្នាំ​២០១០​ ។ រយៈពេល​៨ឆ្នាំក្រោយមក នាង​ចាប់មាន​ព័ត៌មាន​ស្នេហាជាថ្មីជាមួយ​តារាបារំាង​វ័យ៦០ឆ្នាំ គឺ​សាយភាយដំណឹង ជាចេតនា​បណ្តើរគ្នារបស់ពួកគេដោយចេញ​មុខ​ នៅឆ្នាំ​២០១៨។

សូម្បី​រូបថតជាមួយកូនប្រុស Mamoru Yoki  ជាមួយស្វាមីមុន ក៏មើលទៅក្មេង​សឹងថា​នៈត្រឹម​ជាបងស្រី​តែប៉ុណ្ណោះ។ 

កាលពីដើមឆ្នាំនេះ Gong Li ត្រូវបានគេឆ្មក់បាននូវរូបថតក្នុងដំណើរ​កម្សាន្តឯកជនស្ងាត់ៗ ជាមួយតន្រ្តីករបារាំងJean-Michel Jarre នៅតាមដងផ្លូវទំនិញប្រណីត កណ្តាល​ក្រុងទីក្រុងប៉ារីស។

នាងមានទឹកមុខស្រស់ញញឹម ជាមួយ​ឈុត​ស្លៀកពាក់ដូចយុវវ័យ។

Jean-Michel Jarre ជាតន្រ្តីករនិងជា​អ្នកនិពន្ធដ៏ល្បីល្បាញជាងគេនីស្រុកបារាំង។ នៅឆ្នាំ ២០០៤ គាត់មាន​អាល់ប៊ុមលក់ចេញ ប្រមាណ ៨០ លាន។ ក្នុងឆ្នាំ ២០០៩ ក៏ត្រូវតែងតាំងជាប្រធាននៃកម្មវិធីពានពិភពលោក និង​ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ឆ្នាំតារាសាស្រ្តអន្តរជាតិ។

បុរសនេះ មានវ័យ​៧១ឆ្នាំ ដោយ​កើតជា នៅទីក្រុងលីយ៉ុងប្រទេសបារាំងកាលពីឆ្នាំ​១៩៤៨។ គាត់បានរៀបការបីដងហើយបានលែងលះបន្សល់​កូនពីរនាក់ពីអាពាហ៍ពិពាហ៍មុនជួបជាមួយហ្គុងលី។ គាត់មានទ្រពសម្បត្តិជាង​១០០លានដុល្លារអាមរិកប្រហាក់ប្រហែលគ្នានិងហ្គុងលីដែរ។ មានពាក្យចចាមអារ៉ាមថាពួកគេបានរៀបការរួចហើយ​ក្នុងឆ្នាំនេះ តែមិនបានបញ្ចេញព័ត៌មាន។

ហ្គុងលី ជាតារាសម្តែងចិន ដែល​បានចាប់ផ្តើមអាជីព​តំាងពីឆ្នាំ​១៩៧០​មកម៉្លេះ។ នាង​​ដូរមកហូលីវូដនៅឆ្នាំ​១៩៩៤តែ នៅមាននាម​ជានារីសិល្បៈដ៏មានជោគជ័យម្នាក់ ព្រមទំាងមានកេរ្ត៍ឈ្មោះល្អក្នុងសង្គមចិន។

ស្រស់