មនុស្ស​ស្រីប្រភេទ ​ដែលប្រុសៗរឹត​ស្រលាញ់ងប់ពេលបានស្គាល់ច្បាស់

ការយល់ដឹងហ្មត់ចត់អំពីចិត្តសាស្ត្របុរស ឬសគល់នៃ​សេចក្តីស្រឡាញ់ លំនាំអាកប្បកិរិយា ដែលធ្វើឱ្យស្នេហា​បានយូរអង្វែង ជាអ្វី​ដែលស្ត្រី​គ្រប់វ័យ​គួរមានការសិក្សា​យលើ់ដឹងទើបមិនងាយប្រឈមនឹងវិបត្តិផ្លូវចិត្ត​។

យើង​តែងឆ្ងល់ថា​ហេតុអ្វី​មនុស្ស​ស្រីខ្លះ​អត់ស្អាត​ខ្លាំង​មិនលេងខ្លួន បែរជាមានបុរសជាច្រើន​តាមចង់បានជាគូតែម្តង?

ខ្លះសម្បុរមិនស ខ្លះ​វ័យជ្រេ ខ្លះធាត់ ខ្លះមិនមានឡានទំនើបផ្ទះធំ តែនាង​មាន​គូប្រកបដោយស្វាមីភក្តិ?

អ្នកជំនាញចិត្តវិទ្យានៅ zoosk.comលើកឡើងថា “ អ្វីដែលបុរសចង់បានខ្លាំង​ពីមនុស្សស្រី​រួម​ជីវិតជាមួយគេ ​គឺហាក់​កាន់តែស្មុគស្មាញឡើង ៗ ព្រោះ ទម្លាប់ និង​បំណងរបស់ពួកគេកំពុងវិវឌ្ឍន៍ទៅតាម​និន្នាការសង្គម។

កត្តា​បេះដូង
បុរសភាគច្រើន (មិនមែនទាំងអស់) មិនអាចចែករំលែកការព្រួយបារម្ភ ការភ័យខ្លាច សម្ពាធ និងការអាក់អន់ចិត្តជាមួយមនុស្ស​គ្រប់គ្នាដែលគេបានស្គាល់ឡើយ។ ដោយសារតែបញ្ហានេះពួកគេត្រូវការស្ត្រីម្នាក់ ដើម្បីគេអាចមានទំនុក​ចិត្ត​ក្នុងការ​បើកចំហរ នាង​ជាអ្នកអត់ធ្មត់ស្តាប់​ចាស់ទុំចិត្តគំនិត មិននាំ​បញ្ហា និង​សន្សឹមៗគាំទ្រគេ។ គេត្រូវការ​គូ ដែលជាមនុស្សមានចិត្តល្អនិងការយល់ដឹងគ្រប់គ្រាន់ ដើម្បីងាយជួយ​គិតគេរាល់ការពិគ្រោះ ។

កត្តា យកចិត្តទុកដាក់
បុរសត្រូវការស្ត្រីដែលជាអ្នកស្តាប់ដ៏ល្អព្រោះនៅពេលពួកគេចាប់ផ្តើមនិយាយអំពីរឿងផ្ទាល់ខ្លួនឬឯកជន គេត្រូវការ​ភាព​ជិតស្និទ្ធ។ ពេលបុរស​ដែលកំពុងនិយាយ​ចែករំលែក​ដោយ​បើកចំហអំពីរឿង​អ្វីមួយ សូមផ្តល់យោបល់ដល់គេ ព្រោះ​គេមិនងាយនិយាយ​នឹងអ្នកផ្សេងទេ​បានន័យថា​អ្នកជាមនុស្ស​ពិសេស គួរធ្វើ​អ្វីពិសេស​តបទៅវិញ ។

កត្តាទាមទារការគោរព
មនុស្សស្រី​ចង់បានមុខ តែបុរសត្រូវការការគោរពនិងចិត្ត​ស្មោះ។ ជាទូទៅគេងប់រូបរាងពីដំបូង តែ​ពេលសេពគប់គ្នា បើសង្កេតឃើញ​អ្នកល្អមែន​គេរៀបការ​ប្រញាប់ណាស់​ព្រោះខ្លាចបាត់បង់ តែពេល ដែលឃើញ​អ្នកមិនស្មោះ​ត្រង់គេរត់ចោលជួរភ្លាម។ ប៉ុន្តែជាពិសេសនៅពេលនិយាយដល់ការណាត់ជួបនិងទំនាក់ទំនង។ បុរសភាគច្រើនត្រូវការស្ត្រីដែលឱ្យតម្លៃខ្លួននាងគឹងាយ​មើលដឹង​ណាស់ថា  នរណាជានរណា។

កត្តាសេរីភាព
សេរីភាពក្នុងទំនាក់ទំនង មានន័យថាផ្តល់កន្លែងទំនេរខ្លះ​ដល់បុរសឬស្ត្រីគូជីវិត​យើង​បានធ្វើអអ្វី​មួយ​ដែល​មិនចាំបាច់មាន​វត្តមាន​យើងដឹងឮគ្រប់តែពេលនោះទេ។ ប្តីឬប្រពន្ធ​ដែលតោងដើរតាម គូជិវិត​ជានិច្ច ជាសញ្ញា​ថាដសគូគាត់កំពុង​រស់ក្នុងសភាព​ថប់ដង្ហើម។ នេះមិនមែនជាជីវិត​ដែលគ្រប់គ្នា​ចង់បានទេ។ ការប្រចណ្ឌហួងហែង​យកមុខជ្រុល​របស់ អ្នកអាចបំភ័យគេ​ឱ្យ​គេចចេញពីចំណងអាពាហ៍ពិពាហ៍បាន។

កត្តា សិលធម៌និង​ភាពត្រឹមត្រូវ
បុរសមិនចង់បានស្ត្រីដែលធ្វើពុតផ្គាប់ចិត្តគេនោះទេ។ មនុស្ស​អាសគ្រាម​បែបណា ព្រាន​នារីកម្រិតណា នៅតែស្រមៃចង់បានមនុស្ស​ស្រី​ត្រឹមត្រូវម្នាក់។   ជំនួសឱ្យការខិតជិតទំនាក់ទំនងរបស់អ្នកដោយការរួមភេទ គួរ​សួរខ្លួនអ្នកថា “តើបុរសនេះត្រូវការអ្វីពីខ្ញុំ?”  “តើខ្ញុំចង់ផ្តល់អ្វីដល់បុរសនេះ?” ការរួមភេទមិនសន្យា​អ្វីទំាងអស់​តែភាសាបេះដូងពិតនឹងនាំ​ដល់កុងត្រាជាមិត្ត​១០០ឆ្នាំ។

Mr Tomorrow