ក្រសួងពាណិជ្ជកម្ម​ព្រមានប្រើវិធានការក្តៅ​លើ​​អ្ន​កលក់ទំនិញ​​ថ្លៃ​ហួសហេតុ និងឱ្យម្ចាស់ហាងបិទស្លាក​ថ្លៃ​ទំនិញ​ថ្លៃជា​ប្រាក់​រៀល

ក្រសួង​ពាណិជ្ជកម្ម​បាន​ព្រមានអនុវត្តវិធាន​ការផ្លូវច្បាប់ចំពោះ​ ក្នុងករណីឃើញ​ជនខិលខូចឆ្លៀត​​ឱកាស​លក់​ទំនិញ​​ឡើង​ថ្លៃ​ និង​កេង​ចំណេញ​ហួសហេតុ  ខណៈ​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹងជំងឺ Covid-19 ។នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ ដែល​​គេហទំព័រកម្ពុជាថ្មី​ទទួល​បាន​។ ​ការអំពាវនាវបែបនេះ ដោយសង្កេតឃើញ​ម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញ តាមប្រព័ន្ធអ៊ីនធើណែត (Online) មួយចំនួន បានឆ្លៀតឱកាស លក់ដំឡើង ថ្លៃទំនិញ ដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ និងគ្រឿងឧបភោគ បរិភោគចាំបាច់ សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃលើទីផ្សារទូទាំងប្រទេស ដែលសកម្មភាពទាំងនេះ អាចបង្កឲ្យមានផលប៉ះពាល់ ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ។

ក្រសួង​បានតម្រូវឱ្យ​ម្ចាស់​ហាងបិទស្លាកថ្លៃ​ទំនិញ​ជា​ប្រាក់​រៀល​ លើមុខទំនិញ ដែលចរាចរនៅលើទីផ្សារ សំដៅធានាបាននូវយន្តការ សេដ្ឋកិច្ចទីផ្សារសេរី ការប្រកួតប្រជែងដោយសមធម៌ និងលើកស្ទួយ ដល់ចរាចររូបិយវត្ថុក្នុងស្រុក ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាជនទូទៅ។

អាន​ពិស្តារ៖