BREAKING NEWS
Search

ឃាត់​រថយន្ត​១​គ្រឿង ដែល​ដឹក​សាច់​ជ្រូក ​និង​គ្រឿងក្នុង​ជាង​កន្លះ​តោន

បន្ទាយមានជ័យ ​៖​ រថយន្ត​តូរីស​១​គ្រឿង​ ដឹក​សាច់​ និង​គ្រឿងក្នុង​ជ្រូក​ជាង​កន្លះ​តោន​ខុសច្បាប់ ​ត្រូវ​មន្ត្រី​គយ​ចល័ត ​នៃ​ការិយាល័យ​ស្រាវជ្រាវ​ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​បន្ទាយមានជ័យ ​​ឃាត់​កាលពី​វេលា​ម៉ោង​៨និង​៣០​នាទី​ ថ្ងៃទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​លេខ​៦​ ស្ថិត​ក្នុង​ភូមិ/​សង្កាត់​ទឹក​ផ្លា​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​គយ​បានឲ្យ​ដឹង​ថា ដោយ​មាន​ការណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​ និង ​រដ្ឋាករ​កម្ពុជា និង​នាយកដ្ឋាន​បង្ការ​ និង​បង្ក្រាប​បទល្មើស​ លើ​ការ​បង្ក្រាប​ទំនិញ​នាំចូល​គេច​ពន្ធ ​ទើប​ឈាន​ដល់​ការ​ឃាត់​រថយន្ត​សង្ស័យ​១​គ្រឿង​ធុន​ ហ៊ីយ៉ាន់​ដាយ​កូរ៉េ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q.8571។

មន្ត្រី​គយ​ និង​រដ្ឋាករ​ បាន​បញ្ជាក់​ថា ក្រោយពេល​ឃាត់​រថយន្ត​សង្ស័យ​ហើយ ​មន្ត្រី​ជំនាញ​ បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ទំនិញ​ខូចគុណភាព​មាន​ ៖​ ពោះ​ជ្រូក​តាន់​១​កេស​ ១០០​គីឡូក្រាម ​សាច់ជ្រូក​២​កេស​ទម្ងន់​១២០​គីឡូក្រាម បង្គា​១​កេស​ ស្មើ​១២០​គីឡូក្រាម​ ឌុកឌឿ​១​កេស​ ស្មើ​៦០​គីឡូក្រាម ​ត្រី​១​កេស​ស្មើ​១០០​គីឡូក្រាម។

បច្ចុប្បន្ន ​រថយន្ត​ដែល​ដឹកទំនិញ​ខូចគុណភាព​កន្លះ​តោន ​និង​អ្នកបើកបរ ​ត្រូវបាន​រៀបចំ​ឯកសារ​ប្រគល់​ជូន​មន្ត្រី​បសុព្យាបាល​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​តាមច្បាប់៕

អត្ថបទ ៖ អ​ពៅ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114