BREAKING NEWS
Search

Apple និង Google រួមគ្នាកម្មវិធីតាមដានកូវីដ ១៩ លើគ្រប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន

ដោយប្រើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនដែលមានស្រាប់ Apple និង Google បានរួមគ្នាបង្កើតបច្ចេកវិទ្យាពិនិត្យឃ្លាំមើលរាល់ទំនាក់ទំនងនៃការឆ្លងវីរុស ដែលការតាមដាននេះ អាចដំណើរការនៅលើប្រព័ន្ធប្រតិបត្តការទំាងអស់របស់ក្រុមហ៊ុនយក្សទាំង២។

ប្រទេសមួយចំនួន បានដាក់ពង្រាយកម្មវិធីតាមដានកូវីដ ១៩ នៅលើស្មាតហ្វូន សម្រាប់តាមដានទំនាក់ទំនងរបស់មនុស្សពីម្នាក់ទៅម្នាក់ ហើយឈានដល់ការដាស់តឿន ប្រសិនបើចាំបាច់ ខណៈពេលនេះ Apple និង Google គ្រោងបង្កើតព័ត៌មានសំខាន់ៗ ដើម្បីជួយទប់ទល់នឹងការផ្ទុះ កាត់បន្ថយការរីករាលដាលនៃមេរោគ ដោយសារប្រទេសនានា ចាប់ផ្តើមបន្ធូរបន្ថយការចាក់សោនិងត្រឡប់មកធ្វើការវិញដើម្បីលើកកំពស់សេដ្ឋកិច្ច។

កម្មវិធីនេះនឹងពឹងផ្អែកលើស្ថាបត្យកម្មវិមជ្ឈការ ឬមជ្ឈការរក្សាព័ត៌មានពីនរណាម្នាក់ដែលបានទាក់ទងជាមួយមនុស្សម្នាក់ទៀតនៅលើស្មាតហ្វូន។

បើមនុស្សនោះប្រកាសខ្លួនឯងថាបានឆ្លងវីរុសនេះ អ្នកទំាងឡាយណា ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធរយៈពេលយូរ ទទួលបានការជូនដំណឹងដើម្បីញែកខ្លួនចេញ ឬទៅធ្វើតេស្ត។

សេវាសុខភាពថ្នាក់ជាតិ និយាយថា នៅក្នុងប្រព័ន្ធកណ្តាលទិន្នន័យ ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរមួយ អាចទទួលបានទិន្នន័យក្នុងការធានាថា អ្នកទំាងឡាយ ឬទាក់ទងផ្ទាល់ជាមួយអ្នកជំងឺកូវីដ ពិតជាបានធ្វើតាមការណែនាំនៅដាច់ដោយឡែក ២សប្តាហ៍។

បច្ចេកវិទ្យាគ្រោងនឹងចេញផ្សាយនៅចុងខែនេះ រួមបញ្ចូលនូវស្ថាបត្យកម្មវិមជ្ឈការដែលអាចឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេបានល្អ ហើយជ្រើសរើសថា តើត្រូវជូនដំណឹងដល់អាជ្ញាធរដែរអត់?

ក្រុមអ្នកជំនាញខាងបច្ចេកវិទ្យា និងអ្នកតស៊ូមតិឯកជនជាច្រើន ចូលចិត្តជម្រើសវិមជ្ឈការដោយសារបញ្ហាភាពឯកជននៃទិន្នន័យ ក៏ដូចជាក្តីបារម្ភអំពីរដ្ឋាភិបាល បង្កើតមូលដ្ឋានទិន្នន័យនេះឡើង សម្រាប់ការឃ្លាំមើល សូម្បីតែបន្ទាប់ពីការរាតត្បាតចប់ក៏ដោយ។

ប៉ុន្តែ បារាំង បានយល់ព្រមជាផ្លូវការ ថាពួកគេត្រូវការបណ្តាញនេះដើម្បីធានាថាការរីករាលដាលនៃមេរោគឆ្លង ត្រូវបានគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះ ប្រទេសន័រវែស ក៏បានជ្រើសរើសយកប្រព័ន្ធកណ្តាលសម្រាប់កម្មវិធី “ស្មីតស្ទ្រីប” ឬ “បញ្ឈប់ការឆ្លងមេរោគ” ដែលបានចាប់ផ្តើមតាំងពីខែមុនមកម្ល៉េះ។

ក្រុមអ្នកជំនាញនិយាយថា ដើម្បីក្លាយជាឧបករណ៍មានប្រសិទ្ធិភាពសម្រាប់អាជ្ញាធរសុខភាពសាធារណៈ កម្មវិធីតាមដានទំនាក់ទំនង គួរតែត្រូវបានប្រើយ៉ាងទូលំទូលាយ យ៉ាងហោចណាស់ ៦០% នៃចំនួនប្រជាជនប្រទេសនីមួយៗ។

ប្រជាជាតិទាំងអស់ ដែលមិនរងឥទ្ធិពលខ្លាំងពី Apple និង Google អាចបង្កើតកម្មវិធីផ្ទាល់ខ្លួនរបស់ពួកគេទៅដំណើរការក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។

ខណៈពេលដែលគណៈកម្មការអឺរ៉ុប មិនទាន់មានជំហរជាផ្លូវការលើជម្រើសទទួលស្គាល់ថាប្រព័ន្ធវិមជ្ឈការ គឺប្រសើរលើទិន្នន័យឯកជននេះ អ្នកនាំពាក្យគណៈកម្មាធិការបានប្រាប់ AFP ថា «ប្រសិនបើវិធីសាស្រ្តទាំងពីរ អាចស្របទៅនឹងច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនពលរដ្ឋ គឺល្អព្រោះទិន្នន័យតិចតួចរបស់ពលរដ្ឋ នឹងត្រូវបានរដ្ឋរក្សាទុក»។

បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ត្រូវគេរំពឹងចាប់ផ្តើមបង្កើតកម្មវិធីទាក់ទងនេះនៅអំឡុងខែមិថុនាខាងមុខ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Straits Times

អត្ថបទពាក់ព័ន្ធ៖