BREAKING NEWS
Search

សម្រង់​សំដី​ដ៏មានអត្ថន័យ​របស់​អ្នកនិពន្ធ​ លោក Jim Rohn ដែលគួរតែអាន

លោក Jim Rohn គឺ​ជា​សហគ្រិន​ជនជាតិ​អាមេរិក ជា​អ្នកនិពន្ធ​និង​ជា​អ្នក​លើកទឹកចិត្ត​មួយ​រូប​ដ៏​ល្បីល្បាញ។ ជាង ៤០ ឆ្នាំ​មក​ហើយ ​ដែល​លោក Jim Rohn ជួយ​មនុស្ស​ទូទាំង​ពិភពលោក​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​នូវ​យុទ្ធសាស្ត្រ​ជីវិត​ ដែល​ពង្រីក​ការ​ស្រមើស្រមៃ​របស់​ពួកគេ​ទៅ​លើ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន។

ខាងក្រោម​នេះ​ជា​សម្រង់​សំដី​លើកទឹកចិត្ត​របស់​​លោក Jim Rohn  ដែល​យើង​គួរ​តែ​អាន​ឲ្យ​បាន​ដឹង៖

១. ខ្ញុំ​ធ្លាប់​និយាយ​ថា ” ខ្ញុំ​ប្រាកដ​ថា​អ្វីៗ​នឹង​ផ្លាស់ប្ដូរ បន្ទាប់មក​ខ្ញុំ​បាន​ដឹង​ថា​វិធី​តែ​មួយ​គត់​ដែល​នឹង​ផ្លាស់ប្ដូរ​សម្រាប់​ខ្ញុំ​ គឺ​នៅ​ពេល​ដែល​ខ្ញុំ​ផ្លាស់ប្ដូរ “​ ។

២. “កន្លែង​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង​ គឺ​ធ្វើអ្វី​ៗ​ដែល​បង្ហាញ​ក្នុង​បញ្ជី “ ខ្ញុំ​គួរ​តែ” ដែល​មាន​ក្នុង​គំនិត​របស់​យើង” ។

៣. ” មនុស្ស​មាន​សមត្ថភាព​ក្នុង​ការ​បម្លែង​អ្វី​ទៅ​ជា​អ្វីមួយ។ ពួកគេ​អាច​ប្រែ​ក្លាយ​ស្មៅ​ទៅ​ជា​សួនច្បារ​ដ៏​ធំ​មួយ​បាន ” ។

៤. ” ការ​អប់រំ​ផ្លូវការ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរ។ ការ​អប់រំ​ដោយ​ខ្លួនឯង ​នឹង​ធ្វើ​ឲ្យ​យើង​មាន​សំណាង ” ។

៥.” ឆ្លៀត​ពេល​ដើម្បី​ប្រមូល​អតីតកាល ដូច្នេះ​យើង​នឹង​អាច​ទាញ​យក​បទពិសោធន៍​របស់​យើង​ហើយ​វិនិយោគ​វា​នៅ​ពេល​អនាគត ” ។

៦. ” រៀន​ពី​របៀប​ប្រែក្លាយ​ភាព​តានតឹង​ទៅ​ជា​ការ​ចាប់​អារម្មណ៍។ យើង​នឹង​រៀន​ពី​ការ​ចាប់អារម្មណ៍​ក្នុង​ជីវិត​ច្រើន​ជាង​​ការ​​ខកចិត្ត ” ។

៧. ” ជោគជ័យ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ វិន័យ​សាមញ្ញ​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្ត​ជា​រៀងរាល់ថ្ងៃ។ ខណៈ​ពេល​ដែល​ការ​បរាជ័យ​គឺ​គ្រាន់​តែ​ជា​កំហុស​មួយ​ចំនួន​ នៅ​ក្នុង​ការ​វិនិច្ឆ័យ​ដែល​ធ្វើ​ឡើង​វិញ​ជា​រៀងរាល់​ថ្ងៃ។ វា​ជា​ទម្ងន់​សរុប​នៃ​វិន័យ​និង​ការ​វិនិច្ឆ័យ​របស់​យើង ​ដែល​នាំ​ឲ្យ​យើង​មាន​សំណាង​ឬ​បរាជ័យ ” ។

៨. ” យើង​ទាំងអស់​គ្នា​មាន​ជម្រើស​ពីរ ​គឺ​យើង​អាច​ប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន​ ឬ​យើង​អាច​រចនា​ជីវិត​បាន​ដោយ​ខ្លួនឯង ” ។

៩.” យើង​ត្រូវ​តែ​រៀន​អនុវត្ត​អ្វី​ដែល​យើង​ដឹង​ ដើម្បី​អាច​ទាក់ទាញ​អ្វីៗ​ដែល​យើង​ចង់​បាន ” ។

១០. ” កុំ​ខ្ចី​គម្រោង​របស់​អ្នកដទៃ ចូរអភិវឌ្ឍ​ទស្សនៈ​ផ្ទាល់ខ្លួន​ ​នោះ​នឹង​នាំ​យើង​ទៅ​កាន់​កន្លែង​ប្លែកៗ ” ។

១១. ” យើង​ត្រូវ​តែ​ទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន។ យើង​មិន​អាច​ផ្លាស់ប្ដូរ​កាលៈទេសៈ​ រដូវ​ឬ​ខ្យល់​បាន​ទេ ​ប៉ុន្តែ​យើង​អាច​ផ្លាស់ប្ដូរ​ខ្លួនឯង​បាន។ នោះ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ទទួល​ខុសត្រូវ។ យើង​មិន​ទទួល​ខុសត្រូវ​លើ​ក្រុម​តារានិករ​នោះ​ទេ ​ប៉ុន្តែ​យើង​មាន​បន្ទុក​ថា ​តើ​យើង​អភិវឌ្ឍ​ជំនាញ​ថ្មី​និង​រៀន​ថ្នាក់​ថ្មី ” ។

១២.” ប្រសិន​បើ​យើង​មិន​រចនា​ផែនការ​ជីវិត​ផ្ទាល់ខ្លួន​ទេ ​យើង​នឹង​ធ្លាក់​ចូល​ក្នុង​ផែនការ​របស់​នរណា​ម្នាក់។ ហើយ​គិត​ថា​ពួកគេ​ប្រហែល​ជា​គ្រោង​សម្រាប់​យើង? មិន​អាច​មាន​ច្រើន​ទេ​ជឿ​ទៅ ” ។

១៣. ” ភាព​ជោគជ័យ​មិន​ច្រើន​ទេ ​អ្វី​ដែល​យើង​មាន​គឺ​ថា​ យើង​គឺ​ជា​អ្វី ” ។

១៤. ” បុរស​នោះ​និយាយ​ថា ​ខ្ញុំ​នឹង​ឡើង​ភ្នំ​នេះ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ​វា​ខ្ពស់​ពេក​ ឆ្ងាយ​ពេក ​ចោត​ពេក​ ហើយ​ពិបាក​ពេក។ ប៉ុន្តែ​នេះ​ជា​ភ្នំ​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ឡើង។ ឆាប់ៗ​អ្នក​នឹង​ឃើញ​ខ្ញុំ​កំពុង​គ្រវី​ទង់​នៅ​លើ​ភ្នំ​នៅ​ទី​ម្ខាង ​ដោយ​ការ​ព្យាយាម៕

ចុចអាន៖ ជនជាតិចិន ៥ រូបផ្សងព្រេង​​ចេញ​​ពីទី​កំណើតរហូតទទួលបានជីវិតជា​មហា​សេដ្ឋី​

ចុចអាន៖មនុស្ស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក ​ក្នុង​ឆ្នាំ ២០២០ នេះ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖success