BREAKING NEWS
Search

ក្នាញ់អត់? កូនភ្លោះ Chompoo មួយប៉ុស្តិ៍ណាក៏ឃ្យូតដែរ ពិសេសគឺ Bhayu តែម្ដង

Saifah និង Bhayu កូនភ្លោះរបស់តារាសម្ដែងថៃអ្នកនាង Chompoo Araya កំពុងតែធំឡើងយ៉ាងស្រស់សង្ហា មិនចាញ់ប៉ាម៉ាក់​របស់​​ពួក​គេ​ឡើយ។ រូបរាងនឹងអត្តចរឹតរបស់ពួកគេ កំពុងតែពេញគួរឲ្យស្រលាញ់ ថែមទាំងមើលទៅក៏ទំនងជារ​ពឹស​ចាប់​មិន​ឈ្នះ​ទៀត​ផង​។

ក្មេងតូចទាំងបងទាំងប្អូន តែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ពេលអ្នកម៉ាក់បង្ហោះរូបនៅលើបណ្ដាញ​សង្គម​ម្ដ​ង​ៗ ​ជាពិសេសគឺ Bhayu តែម្ដង។ Bhayu មានរូបរាងបែបម៉ាប់ៗ មុខមាត់ក៏ឃ្យូតប៉ោងៗថែមទាំងកាត់ទៅរកប៉ាច្រើនជាងម៉ាក់ នរ​ណា​បានឃើញហើយក៏ក្នាញ់ដែរ។

គ្រប់សកម្មភាពរបស់គេចេញមកម្ដងៗ គឺគួរឲ្យស្រលាញ់ទាំងអស់ ពេលខ្លះមិនបានធ្វើអ្វីឲ្យកំប្លែងផង ក៏អាចធ្វើឲ្យអ្នកមើលមាន​អារ​ម្មណ៍​ល្អបានដែរ។ ជាក់ស្ដែងដូចជារូបភាពថ្មីកំពុងតែដើរផ្សារជាមួយម៉ាក់ៗខាងក្រោមនេះអញ្ចឹង៖

ចុចអាន៖អបអរខួបស្នេហ៍៧ឆ្នាំ! Mark និង Kim បង្ហោះរូបឱបគ្នាផ្អែមដូចស្ករ ហ្វេនឃើញហើយរំភើបអរជំនួស

ចុចអាន៖ Sririta រំភើបខ្លាំងពេលទៅឆ្លុះអេកូឃើញកូនច្បាស់ៗ ឯដៃជើងក៏វែងមិនខុសម៉ាក់ប៉ាឡើយ

អត្ថបទផ្ដល់ដោយ៖porman