BREAKING NEWS
Search

ជំនាញទីផ្សារ៖ ចេះ​គ្រប់​គ្រង​ហានីភ័យក៏ជាជំនាញធំសម្រាប់អ្នកទីផ្សារ​

ដំណោះស្រាយជាមួយវិបត្តិ ឬការគ្រប់គ្រងហានីភ័យ បានន័យថា អតិថិជនដែលយើងកំពុងធ្វើការ ឬបម្រើ អាចនឹង​ប្តឹងផ្តល់ ទារសំណង ឬបំផ្លាញ​យៅហោយើង​ដោយចេតនា  ឬអាច​ជាការដួលរលំនៃធនធានមនុស្ស ដូចជា​និយោជិក ៥ នាក់ក្នុងចំណោមបុគ្គលិក ១០ នាក់បានប្រកាសថាឈប់ធ្វើការ ឬ​អាច​ផលិតផលមួយរបស់យីហោយើង ស្រាប់តែ​បង្កើតបញ្ហាដល់សុខភាពសាធារណជន។ល។

កុំស្មានឱ្យសោះថា រឿងអាក្រក់នឹងមិនកើតឡើង

ព្រោះ​ដូច្នេះ​ហើយ​គេតែង​តែគិតអំពីហានីភ័យ ដែលអាច​កើតមាន ដាក់ក្នុងផែនការថា «វិបត្តិបែបណាខ្លះ»​ដែលយើងអាចនឹង​ប្រឈម? បើមែនដោះស្រាយ​របៀបណា?

ជំនាញដោះស្រាយបញ្ហាគឺជាគន្លឹះអទិភាព​សម្រាប់ផ្នែកនេះ ហើយវាចាំបាច់ណាស់ប្រសិនបើអ្នកណាម្នាក់កំពុង​ចង់ក្លាយជាអ្នកទីផ្សារដ៏ឆ្នើម។

ពេលវេលាឬកាលៈទេសៈក៏អាចជាហានីភ័យ
ទីផ្សារតែង​កន្ត្រាក់ចុះឡើងមិនទៀងទាត់តាមពេលវេលា​ឬ រដូវកាល (ហានីភ័យ​គ្រប់គ្រងបានឬដឹងមុន) ចំណែក​ជំងឺរាតត្បាត​ឬគ្រោះធម្មជាតិ ជាហានីភ័យ​ធំ ពិបាកគ្រោងទុក ដំណោះស្រាយជាមុនណាស់។

 

យើងអាច​ប្រើជំនាញភាពជាអ្នកដឹកនាំដើម្បីគ្រប់គ្រងវិបត្តិបានល្អបំផុត៖

អ្នកគ្រប់គ្រងមានបន្ទុកនៃការទទួលខុសត្រូវ ហើយពួកគេតែងមាន​ការត្រៀមនឹង​ដោះស្រាយជានិច្ចជាមួយស្ថានភាពផ្សេងៗគ្នាដែលអាចនឹងកើតមាន​ឡើង ប៉ុន្តែរឿងមួយដែល​ត្រូវ​តែ​ប្រាកដនោះគឺថា អ្នកគ្រប់គ្រងគ្រប់រូបនឹងអាច​ជួបវិបត្តិធំលើសសមត្ថភាព នៅចំណុចណាមួយឬថ្ងៃណាមួយ ក្នុងអាជីពរបស់ពួកគេ ដែល​ត្រូវការបំពាក់បន្ថែម​នូវ​ជំនាញដែលចាំបាច់
ៗ ឬជំនួយដើម្បីដោះស្រាយ។ ពេលនោះហើយដែល​យើងអាច​ប្រើជំនាញភាពជាអ្នកដឹកនាំមកជួយ៖

ជំនាញទំនាក់ទំនង

នេះប្រហែលជាជំនាញចាំបាច់បំផុតនៅពេលដោះស្រាយជាមួយវិបត្តិ។ អ្នកគ្រប់គ្រងចាំបាច់ត្រូវមានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងឱ្យបានច្បាស់លាស់និងទាន់ពេលវេលាដើម្បីអាចរក្សាភាពស្ងប់ស្ងាត់និងផ្តោតលើការបញ្ជូនព័ត៌មានត្រឹមត្រូវ ដែលទាក់ទងទៅនឹងការងារឱ្យបានលឿនបំផុត។ អ្នកគ្រប់គ្រងទំនងជានឹងទទួលបានលទ្ធផលល្អប្រសើរនៅពេលពួកគេមានសមត្ថភាពទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយនិយោជិក។

សម្រប​ខ្លួន​

យើងទាំងអស់ចង់ឱ្យ​អ្វីៗកើតមាន​ឡើង ដូចដែលបានគ្រោងទុកប៉ុន្តែតើមានអ្នកណាស​ន្យារឿងនេះ​បាន? អ្វីដែលមិនអាចនឹកស្មានដល់តែងបានកើតឡើងគំហុកនិងស្រឡាំងកាំង ហើយផែនការដែលយើង​យល់ថា «ដ៏ល្អឥតខ្ចោះ»ប្រែទៅជាគ្រោះមហន្តរាយ?

អ្នកចាត់ការឆ្នើម រមែង​ដឹងពីរបៀបសម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗក្នុងករណីមានវិបត្តិ។ ពួកគេយល់ពីវិធីដោះស្រាយបញ្ហាតាមទស្សនៈផ្សេងគ្នា ហើយពួកគេសុខចិត្តស្វែងរកដំបូន្មានពីសមាជិកក្រុមផ្សេងទៀត។ ពួកគេដឹងថា គ្រាដ៏ធ្ងន់ធ្ងរនិមួយ​ៗ រមែង​ត្រូវការជំនួយពីក្រុមចម្រុះ។

សិល្បៈគ្រប់គ្រង​ខ្លួនឯង

នៅពេលមានវិបត្តិកើតឡើង អ្នកគ្រប់គ្រងដែលមានទន់ជ្រាយ កំសាកនិងមិនមានរបៀបរៀបរយភ្លាមៗ ហើយ​ បើគ្មានការចេះទប់ចិត្តទេវាងាយស្រួលសម្រាប់ធ្លាក់ក្នុងការស្លន់ស្លោ។ អ្នកគ្រប់គ្រងដែលចេះទប់ចិត្ដនឹងនរ សូម្បីតែពេលដ៏មានវិបត្តិគឺរមែង មានសមត្ថភាពធ្វើការសម្រេចចិត្តសមហេតុផល មាន​ការប្រាស្រ័យទាក់ទងយ៉ាងច្បាស់លាស់ និងអាច​ធ្វើការដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព។

ការច្នៃប្រឌិត

នៅពេលមានវិបត្តិកើតឡើងទាន់ហន់ ជាវេលាដែលអ្នកគ្រប់គ្រង់រៀនគិតរបៀបនៅក្រៅប្រអប់(សម្លឹងពីក្រៅរង្វង់បញ្ហា)ហើយផ្លាស់ទៅផែនការ (ជម្រើសបន្ទាប់)។ អ្នកគ្រប់គ្រងដែលប្រកបដោយគំនិតច្នៃប្រឌិតនិងប្រើប្រាស់នូវទេពកោសល្យពិសេសរបស់អ្នកទាំងឡាយដែលនៅជុំវិញខ្លួន បង្កើតបានជា​ដំណោះស្រាយយ៉ាងរហ័ស។ ពួកគេអាចលើកទឹកចិត្តដល់ទស្សនៈផ្សេងៗគ្នា យកមកបញ្ចូលនិងប្រើប្រាស់ដើម្បីបង្កើតដំណោះស្រាយបញ្ហា។

ចំណាំ៖ វិបត្តិនៅកន្លែងធ្វើការអាចកើតមានក្នុងទម្រង់ផ្សេងៗគ្នាជាច្រើន ហើយច្រើនតែធ្វើឡើងបន្ទាន់ មដោយគ្មានការព្រមានដឹងមុនទេ។ ហេតុដូច្នេះហើយ គ្រប់សហគ្រាស តែង​ត្រូវការអ្នកគ្រប់គ្រងម្នាក់ ដែលគិតយ៉ាងរហ័សនិងមាន​សមត្ថភាព ជំរុញការងារជាក្រុម នាំមកនូវដំណោះស្រាយច្នៃប្រឌិត ចំពោះហានីភ័យ​បន្ទាន់អស់ទាំងនេះ។

ដោយ សុភា

ប្រភព commpro

ចុចអាន ជំនាញទន់៖ ការសម្រប adaptability-skillsសម្រាប់ភាពជោគជ័យនៅកន្លែងធ្វើការ

ចុចអាន ចង់ធ្វើថៅកែគេនឹងពិបាកបើមិនចេះ​ជំនាញបឋមទាំងបួននេះសិន