BREAKING NEWS
Search

សម​គ្នា​អត់? ​Great ​និង ​Yammatira ​ត្រៀម​បញ្ចេញ​ស្នាដៃ​ក្នុងរឿង​ភាគថ្មីរួម​គ្នា​ជា​លើកដំបូង​

វិលចុះវិលឡើង ដើររំលងគ្នាអស់ជាច្រើនឆ្នាំ តារាសម្ដែងរូបសង្ហាល្បីឈ្មោះលោក Great Warintorn និងតារា​សម្ដែង​ស្រីស្រស់​កញ្ញា ​Yammatira ត្រូវបានជ្រើសរើស ឲ្យចាប់ដៃគ្នាសម្ដែងរួមគ្នានៅក្នុងរឿងភាគទូរទស្សន៍ថ្មីមួយ ដោយនេះជាលើកដំបូងហើយ​សម្រាប់ពួកគេដែលបានប៉ះគ្នា។

បើយោងទៅតាមរយៈបណ្ដាញសារព័ត៌មាន Daradaily រឿងភាគទូរទស្សន៍ថ្មី ដែលតារាទាំង២ត្រៀមនឹងសម្ដែងនេះ មានចំណង​ជើង​ថា «Petchakard Jun Jao»។ រឿងនេះមិនត្រូវបានកែសម្រួលចេញពីប្រលោមលោក ដូចជារឿងភាគទូរទស្សន៍ដទៃទៀត​នោះ​​ទេ​។ យ៉ាងណាមិញ រឿងភាគខាងលើត្រូវបានគេឲ្យដឹងថា អាចនឹងចាក់ផ្សាយនៅឆ្នាំក្រោយនេះ នៅលើកញ្ចក់ទូរ​ទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ៣។

ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថា ទាំង Great និង Yammatira ម្នាក់ៗសុទ្ធតែជាតារាដែលមានសមត្ថភាព ល្បីឈ្មោះ​មិន​ចាញ់​តារាផ្សេងៗឡើយ។ ដូច្នេះទោះបីនេះជាលើកទី១ពិតមែន ប៉ុន្តែស្នាដៃថ្មីរបស់ពួកគេត្រូវបានគេជឿថា ​ច្បាស់ជាល្បី​នឹង​ល្អ​មើ​ល​​​ខ្លាំង​​​ជាក់ជាមិនខាន។ ក្នុ​ង​នោះ​ក៏មានអ្នកគាំទ្រជាច្រើន បាននាំគ្នាបង្ហាញអារម្មណ៍រីករាយសប្បាយចិត្ត ក្រោយ​បាន​លឺ​ថា​តារា​​ទាំង​២បានធ្វើការ​ជា​មួយ​គ្នា​៕

ចុចអាន៖ក្នាញ់អត់? កូនភ្លោះ Chompoo មួយប៉ុស្តិ៍ណាក៏ឃ្យូតដែរ ពិសេសគឺ Bhayu តែម្ដង

ចុចអាន៖អបអរខួបស្នេហ៍៧ឆ្នាំ! Mark និង Kim បង្ហោះរូបឱបគ្នាផ្អែមដូចស្ករ ហ្វេនឃើញហើយរំភើបអរជំនួស

អត្ថបទផ្ដល់ដោយ៖porman