BREAKING NEWS
Search

ពិព័រណ៍ HeliRussia 2020 ចាប់ផ្ដើមនៅថ្ងៃអង្គារនេះជាមួយនឹងការដាក់តាំងបង្ហាញឧទ្ធម្ភាគចក្រថ្មីៗ

ការតាំងពិព័រណ៍អន្ដរជាតិនៃឧស្សាហកម្មឧទ្ធម្ភាគចក្រ HeliRussia 2020 ដែលសហគ្រាសអាកាសចរណ៍រុស្ស៊ី និងបរទេសនឹងបង្ហាញផលិតផលយោធា និងស៊ីវិលថ្មីរបស់ពួកគេកំពុងចាប់ផ្តើមនៅថ្ងៃអង្គារនេះនៅឯមជ្ឈមណ្ឌលពិព័រណ៍ Crocus Expo នៃទីក្រុងម៉ូស្គូ ។

ព្រឹត្តិការណ៍ដែលស្ថិតក្រោមការឧបត្ថម្ភរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសរុស្ស៊ីនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៥-១៧ ខែកញ្ញា ។

ទន្ទឹមនោះក្រុមហ៊ុនឧទ្ធម្ភាគចក្ររុស្ស៊ី ក្រុមហ៊ុននាំចេញឧបករណ៍យោធាពិសេសរបស់រដ្ឋគឺ Rosoboronexport ក្រុមហ៊ុនសាជីវកម្មគ្រឿងយន្ត និងក្រុមហ៊ុនផ្សេងទៀតនឹងចូលរួមនៅក្នុងពិព័រណ៍នោះ ។

ក្នុងចំណោមភាពថ្មីថ្មោងនៃការតាំងពិព័រណ៍នេះគឺឧទ្ធម្ភាគចក្រ Ka-32A11BC និងឧទ្ធម្ភាគចក្រ Ansat បំពាក់ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រថ្មីៗ ។

គួរបញ្ជាក់ថា កម្មវិធីអាជីវកម្ម HeliRussia មានគម្រោងជជែកពិភាក្សា បទបង្ហាញ និងការពិភាក្សាជំនាញស្តីពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧទ្ធម្ភាគចក្រអន្តរជាតិ ការប្រើប្រាស់ដ្រូនក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ការថែរក្សាបច្ចេកទេស និងប្រធានបទផ្សេងទៀតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន៖ រុស្ស៊ី និងឥណ្ឌានឹងបាញ់បង្ហោះមីស៊ីល BrahMos ថ្មីត្រឹមឆ្នាំ ២០២៤

ចុចអាន៖ យន្តហោះចម្បាំងរុស្ស៊ីប្រដេញចុះឡើងមុខ B-52 អាមេរិក