BREAKING NEWS
Search

សិក្សាពីចរិតមិនផ្តេកផ្តួលនៃកូនៗ​របស់សេដ្ឋីៗដ៏មាន​​ឥទ្ធិពលនៅ​ម៉ាឡេស៊ី​

អ្នក​មាន​វ័យក្មេង​នៅ​ម៉ាឡេស៊ី ដែលជា​ញឹកញាប់​ និយមចុះ​ចេញ​ពី​គ្រួសារ​ដ៏​មាន​អំណាចនិងឥទ្ធិពល  ហើយត្រេចចរកសាង​អ្វីៗរហូត​​ទទួល​បាន​ជោគជ័យខ្លួនឯង បាន​ក្លាយ​ជា​គោលដៅនៃការ​ដើរតាម​ដោយមនុស្សជំនាន់ក្រោយ​។

ខាងក្រោម នេះ​ជាបញ្ជី​​ឈ្មោះ​អ្នក​មាន​ឥទ្ធិពល​វ័យក្មេង ៥  ដែលមាន​បានដោយ​ស្នាដៃ​ផ្ទាល់ខ្លួន ៖

១. SM Nasarudin SM Nasimuddin


SM Nasarudin SM Nasimuddin គឺ​ជា​ប្រធាន​ប្រតិបត្តិ​រួមគ្នា​នៃ​ក្រុមហ៊ុន Naza គ្រុប​ដែល​គ្រប់គ្រង​ការ​ចែកចាយ​និង​ផលិត​រថយន្ត​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​អាជីវកម្ម​ឧស្សាហកម្ម​ដទៃ​ទៀត។ ប៉ុន្តែ​ក្រុមហ៊ុន​ធំ​ដែល​លោក​បាន​ទទួល​មរតក​ពី​ឪពុក​ចុង​របស់​លោក​ឈ្មោះ Tan Sri SM Nasimuddin SM Amin និង​សហការ​ជាមួយ​គ្រួសារ​របស់​លោក ហើយ​មិនមែន​ជា​រឿង​តែ​មួយ ​ដែល​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ភ្ញាក់ផ្អើលចំពោះឥទ្ធិពលរបស់លោក ​។ លោក​ក៏​ជា​មនុស្ស​ដែល​ខិតខំ​បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន​ ទោះបី​មាន​ទ្រព្យ​សល់​ពី​កេរ្តិ៍​ឪពុក​ក៏​ដោយ។

២. Kim Raymond

មនុស្ស​គ្រប់គ្នា​ស្គាល់ Kim Raymond ពី​វត្តមាន​ជួរមុខ​របស់​នាង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ ​ប៉ុន្តែ​យើង​ប្រហែល​ជា​មិន​បាន​ដឹង​ថា ​នាង​ក៏​ជា​កូនស្រី​របស់​មហាសេដ្ឋី​ម៉ាឡេស៊ី​ឈ្មោះ Dato’ Sri Jeffrey Raymond។

នាង​រៀបការ​ជាមួយ​តារា​សម្ដែង​ជនជាតិ​ម៉ាឡេស៊ី​ឈ្មោះ Keith Foo ហើយ​កូនស្រី​តូច​របស់​ពួកគេ​ឈ្មោះ Skylar Raymond-Foo បានដើរ​តាម​គន្លង​ម្ដាយ​ ​យ៉ាង​រហ័ស​រហូត​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូត។ ឥទ្ធិពល​របស់ Kim Raymond ធ្វើឲ្យ​បណ្ដា​អ្នក​គាំទ្រ​របស់​នាង​តែងតែ​តាមដាន​ឥត​ឈប់ឈរ។

៣. Chryseis Tan


នាង​គឺ​ជា​កូនស្រី​របស់​អ្នកជំនួញ Vincent Tan ដែល​មាន​ក្រុមហ៊ុន  Berjaya Corp ដ៏​ធំ​រួម​បញ្ចូល​ទាំង​សណ្ឋាគារ​និង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទូទាំង​ទ្វីប​អាស៊ី។ នាង​គឺ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​មហាជន​ទូទៅ​នៅ​ម៉ាឡេស៊ី​​ដឹង​ថា ​ចូលចិត្ត​បង្កើត​ជំនួញ​ជួញ​មិត្ត​ជានិច្ច។  Tan ក៏​កំពុង​ពពោះ​កូន​ដំបូង​របស់​នាង​ជាមួយ​ប្ដី​ឈ្មោះ  Faliq Nasimuddin  ដែរ។

៤. Azlan Iskandar

អតីត​កីឡាករ​វាយ​សី​លោក Azlan Iskandar  ត្រូវ​បាន​គេ​ស្គាល់​ថា​ បាន​ឈាន​ដល់​ចំណាត់ថ្នាក់​លេខ ១០ នៅ​លើ​ពិភពលោក​ មុន​ពេល​លោក​ចូល​និវត្តន៍​ពី​វិស័យ​កីឡា។ ឪពុក​មាន​កូន​បី​នាក់​នេះ​ សព្វថ្ងៃប្រឹងប្រែង​បើក​ក្រុមហ៊ុន​ព្រឹត្តិការណ៍​កីឡា​មួយ​ដែល​មាន​ឈ្មោះ​ថា​កីឡា Sportspin Athlete និង​គ្រប់គ្រង​ព្រឹត្តិការណ៍។ លោក​បាន​រៀបការ​ជាមួយ Ung Yiu Lin ដែល​ជា​សហគ្រិន​ម៉ូដ​ទាន់​សម័យ។

៥. Yen Kuok

ក្នុង​នាម​ជា​កូនស្រី​របស់​មហាសេដ្ឋី​មាន​បំផុត​របស់​ប្រទេស​គឺ​លោក Tan Sri Robert  Kuok Yen Kuok ត្រូវ​បាន​ឪពុក​ឲ្យ​ចូល​ទៅ​កាន់​តំណែង​មិន​កំណត់ពេល។

ប៉ុន្តែ​រឿង​នេះ​មិន​បាន​បញ្ឈប់​នាង​ពី​ការ​បង្ហាញ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ នៅ​លើ​ពិភពលោក​ទេ។ ក្រៅ​ពី​ការ​តស៊ូ​មតិ​ដើម្បី​ការ​យល់ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​នៅ​លើ​បណ្ដាញ​សង្គម Yen Kuok ក៏​បាន​បង្កើត​ក្រុមហ៊ុន Guiltless ដែល​ជា​ហាង​លក់​ទំនិញ​ប្រណីត​ ដែល​រីកចម្រើន​លើ​ម៉ូដ​ ​មាន​អាជីវកម្ម​ម៉ូដ​ប្រកប​ដោយ​និរន្តរភាព។ បច្ចុប្បន្ន​នាង​ស្នាក់​នៅ​ក្នុង​ទីក្រុង​ហុងកុង៕

ចុចអាន៖ចរិតលក្ខណៈពិសេសដែលអ្នកដឹកនាំល្អៗរមែងតែងមានជាប់ខ្លួន

ចុចអាន៖ជំនាញ​ដោះស្រាយបញ្ហា​ Problem Solving ដ៏​កំពូល​ទាំង ៥

ប្រែសម្រួល​៖ សាង ស្រីល័ក្ខ

ប្រភព៖relrules