BREAKING NEWS
Search

អីយ៉ា! ល្បីជាមួយគ្នាមួយរឿង Kem បង្ហើបចង់សម្ដែងជាមួយ Mookda ម្ដងទៀត

លោក Kem Hussawee និងកញ្ញា Mookda Narinrak កំពុងតែទទួលបានការគាំទ្រយ៉ាង​ខ្លាំងពីអ្នកគាំទ្រនៅក្នុង​ប្រទេសថៃព្រម​ទាំ​ង​​​ប្រទេស​ជិតខាង តាមរយៈរឿងភាគដ៏ល្បីមួយមានចំណងជើងថា «So Wayree»។ ក្រៅពីទទួលបានការគាំទ្រនៅក្នុងរឿង អ្ន​ក​ទាំងពីរក៏កំពុងត្រូវហ្វេនចាប់គូចង់ឲ្យស្រលាញ់គ្នាពិត ប៉ុន្តែរឿងនេះនៅមិនទាន់​ទទួលបានចម្លើយពីតារាប្រុស​ស្រីទាំងពីរ​ខាង​លើ​ទេ​។

និយាយពី Kem វិញ លោកធ្លាប់ផ្ដល់បទសម្ភាសន៍រួចមកហើយ ពីអារម្មណ៍ល្អដែលមានចំពោះ Mookda។ លោកថា Mookda ជា​ម​នុ​ស្សស្រី​ដែលគួរឲ្យស្រលាញ់ណាស់។ ជាមួយគ្នានេះ កាលពីពេលថ្មីៗ Kem ក៏បានផ្ដល់បទសម្ភាសន៍ម្ដងទៀត ដោយ​លោក​ត្រូ​វ​​​បាន​​គេសួរពីតារាស្រីចំណូលចិត្ត តើចង់សម្ដែងជាមួយនរណាជាងគេ?

ភ្លាមៗ Kem ឆ្លើយថា តារាស្រីរូបណាក៏លោកចង់ធ្វើការជាមួយដែរ។ ប៉ុន្តែវានឹងកាន់តែល្អខ្លាំងជាងនេះ ប្រសិនបើបានលេងរឿងគូ​ជា​មួយ​ ​Mookda ម្តងទៀតនៅក្នុងរឿងភាគទូរទស្សន៍ថ្មី ព្រោះអ្វីៗគឺល្អណាស់នៅដែលពេលពួកគេធ្វើការជាមួយគ្នា។ លោក​នៅ​ឲ្យ​​​ដឹង​​បន្ថែមទៀតថា ក្រៅពីអត្តចរឹតតួដែលធ្លាប់សម្ដែងកន្លងមក រឿងក្រោយៗលោកចង់សម្តែងរឿងភាគបែបកំប្លែងម្ដង ព្រោះ​ពី​មុន​មកខ្លួនមិនដែលបានលេងរឿងប្រភេទនេះទេ៕

ចុចអាន៖តារាសម្ដែងប្រុស GMM ទាំង ៨ រូប កំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ជាពិសេសហ្វេននារីៗ

ចុចអាន៖តារា​ថៃ​៤​គូ ​ស្រលាញ់​គ្នា​ស្អិត​បេះ​មិន​ចេញ​រាប់​ឆ្នាំ​ហើយ ​អ្នក​គាំទ្រ​បន់​ឲ្យ​តែ​រៀប​ការ​ឆាប់ៗ​

អត្ថបទផ្ដល់ដោយ៖poraman