BREAKING NEWS
Search

ថ្ងៃនេះ ​​គឺជា​ថ្ងៃ​​សម្រាក​​វិស្សិម​​កាល​​ចុងក្រោយ​​របស់ ​​Key ​​សមាជិក ​​SHINee ​​លាចេញ​​ពី​ជួរ​​កង​ទ័ព​​

ទីបំផុត Key សមាជិក SHINee បានបំពេញកាតព្វកិច្ចយោធាបម្រើប្រទេសរបស់ខ្លួនរួចរាល់ហើយ។

យោងតាមរបាយការណ៍នៅថ្ងៃទី ២៤ ខែកញ្ញា បានឱ្យដឹងថា Key មានថ្ងៃសម្រាកវិស្សិមកាលក្នុងយោធា ហើយក៏ជា​ថ្ងៃចុង​ក្រោ​យ​របស់​លោក​ផងដែរនៅថ្ងៃនេះ។ ដោយសារតែជំងឺរាតត្បាត (COVID-19) លោក គឺមិនត្រូវបានត្រឡប់ទៅជំរុំវិញនោះទេ បន្ទាប់ពីថ្ងៃ​ស​ម្រាក​​ចុងក្រោយក្នុងយោធារបស់លោក។

គួររម្លឹកផងដែរថា Key សមាជិក SHINee ចាប់ផ្តើមចូលបម្រើក្នុងជួរកងទ័ព នៅក្នុងខែមីនា ឆ្នាំ ២០១៩ ហើយនឹងគ្រោងរំសាយ​នៅ​ថ្ងៃ​ទី ​៧ ខែតុលា ឆ្នាំ ២០២០នេះ។

នៅសល់តែសមាជិកម្នាក់ទៀតរបស់ SHINee គឺលោក Minho នឹងគ្រោងរំសាយចេញពីយោធាក្នុងពេលឆាប់ៗនេះផងដែរ៕

ចុចអាន៖ BLACKPINK នឹងបញ្ចេញអាល់ប៊ុមទី ១ «The ALBUM» ដែលមិនធ្លាប់មានពីមុន នៅខែក្រោយនេះ

ចុចអាន៖ហ្វេនលង់មិនតិច! Jisoo សមាជិក BLACKPINK លេងទឹកមុខយ៉ាងត្រជាក់ ក្នុងផ្ទាំងរូបថ្មីទើបបញ្ចេញ

អត្ថបទផ្ដល់ដោយ៖porman