BREAKING NEWS
Search

កូនសោរ​៣ នៃ​ភាព​ជា​អ្នកដឹកនាំជួយ​គាំទ្រ​សមាជិក​ក្រុម​​ក្នុងពេល​មាន​វិបត្តិ

ក្នុង​ចំណោម​រឿង​ទាំងអស់​ដែល​អ្នកដឹកនាំ​អាជីវកម្ម​ បាន​រៀន​ក្នុង​កំឡុង​ពេល​នៃ​​រោគរាតត្បាត​នេះ​ គឺ​ការ​ប្រាស្រ័យ​ទាក់ទង។ ក្នុងនាម​ជា​អ្នកដឹកនាំ​អាជីវកម្ម​ ក៏​អាស្រ័យ​លើ​ការ​កំណត់​សំឡេង​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលិក​ និង​អ្នក​គ្រប់គ្រង​របស់​យើង​ដែរ។

នេះ​គឺ​ជា​កូនសោ​ដឹកនាំ​ចំនួន​បី​ ដើម្បី​ជួយ​គាំទ្រ​ក្រុម​របស់​យើង​ក្នុង​ពេល​មាន​វិបត្តិ៖

១. បង្កើត​បណ្ដាញ​ទំនាក់ទំនង​ទៀងទាត់

ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​ ការ​ប្រាស្រ័យ​ទាក់ទង​គឺ​ជា​អ្វី​គ្រប់យ៉ាង​ទាំងអស់។ នៅ​ក្នុង​អាជីវកម្ម​ធំៗ​ឬ​ស្ថាប័ន ​សូម​ព្យាយាម​ធ្វើការ​ជាមួយ​ក្រុម​តូច​ៗ​ឬ​តាម​ផ្នែក​នីមួយៗ។ លើកទឹកចិត្ត​និយោជិក​ឲ្យ​សួរ​សំណួរ​ និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ តម្រូវការ​ ភាព​មិន​ច្បាស់លាស់​ និង​សម្ពាធ​គ្រួសារ​ឬ​ការងារ។

ចូរ​បង្ហាញ​ពី​ភាព​បត់បែន​និង​ឆន្ទៈ​របស់​យើង ​ក្នុង​ការ​សម្រប​ខ្លួន​ជាមួយ​ពួកគេ​ឲ្យ​មែនទែន។

២. ពឹងផ្អែក​លើ​ភាព​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន

​យើង​មិន​អាច​ធ្វើ​បាន​ទាំងអស់​ទេ ​ដូច្នេះ​ត្រូវ​មាន​ការ​សន្ទនា​ច្បាស់លាស់​ជាមួយ​ថ្នាក់ដឹកនាំ​របស់​យើង​ ដែល​អាច​​ជួយ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បោះ​ជំហាន​ទៅមុខ​ និង​ប្រឈម​នឹង​បញ្ហា​ដែល​ក្រុមហ៊ុន​កំពុង​ប្រឈមមុខ ​ក្នុង​ពេល​មាន​វិបត្តិ​នេះ។

វិធីសាស្ត្រ​ក្រុម​នេះនឹងធានា​ថា​ បុគ្គលិក​ទាំងអស់​មាន​អារម្មណ៍​ ថាពួកគេ​គឺ​ជា​ផ្នែក​មួយ​នៃ​អនាគត​របស់​ក្រុមហ៊ុន​មិនខាន​ឡើយ។

៣. បង្ហាញ​បុគ្គលិក​គ្រប់គ្នា​ពី​រឿង​ត្រូវ​យកចិត្តទុកដាក់

និយោជិក​ភាគច្រើន​តែងតែ​ចង់​មាន​អារម្មណ៍​ថា ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ដោយ​ចៅហ្វាយ​របស់​ពួកគេ។ នេះ​ជា​រឿង​មួយ​ដែល​មាន​សារៈសំខាន់​សម្រាប់​និយោជិក​ ជាង​ប្រាក់ឈ្នួល​របស់​ពួកគេ ទៅទៀត។

ដូច្នេះ​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​ ដើម្បី​ឲ្យ​បុគ្គលិក​ដឹង​ថា​ប្រធាន​បាន​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​ពួកគេ​ ដូចជា​គ្រួសារ​តែមួយ។ សូម​ឲ្យ​បុគ្គលិក​បាន​ដឹង​ថា​ អាជីវកម្ម​របស់​យើង​ក៏​ចង់​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ​ហើយ​មាន​សុខភាព​ល្អ​ពេល​បំពេញ​ការងារ។

និយោជិក​របស់​យើង​គ្រប់គ្នា​តែង​ចង់ឲ្យ​អាជីវកម្ម​​ឬ​ស្ថាប័ន​ដែល​គេ​ធ្វើការ​ទទួល​បាន​ជោគជ័យ​ ។​​ សូម​ចែក​រំលែក​ជាមួយ​ពួកគេ​នូវ​ផែនការ ​ស្តា​ឡើងវិញ​របស់​យើង​ និង​ជំហាន​ដែល​យើង​កំពុង​ធ្វើ​ដើម្បី​ការ​លូតលាស់​ឡើងវិញ​ទាំងអស់​គ្នា។

ការ​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ នឹង​ជួយ​និយោជិក​របស់​គ្រប់គ្នា​មាន​អារម្មណ៍​ថា ​ពួកគេ​គឺ​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន៕

ចុចអាន៖ បរាជ័យអាជីវកម្ម? មានវិធីកែខៃព្រោះគ្រប់គ្នានៅសល់ពេលច្រើនទៀតដើម្បីបង្កើតជោគជ័យ

ចុចអាន៖មិន​អាច​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​មក​គោរព​ ​តែ​យើង​អាច​ផ្លាស់ប្ដូរ​ខ្លួនឯង​បាន​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes