BREAKING NEWS
Search

អ្នក​វិទ្យាសាស្ត្រ​បកស្រាយ​អាថ៌កំបាំង​ក្នុង​ការ​រស់នៅ​មាន​សុភមង្គល​ ពេលវ័យចំណាស់

យោង​ទៅ​តាម​សៀវភៅ E. Vaillant ​របស់ Harvard ស្ដីពី​ការ​អភិវឌ្ឍ​នៃជីវភាពរស់នៅរបស់មនុស្ស​ពេញវ័យ​ មាន​អាថ៌កំបាំង​ចំនួន ​៦ យ៉ាងខាងក្រោម សម្រាប់ការ​ជីវិត​រីករាយពេលវ័យចំណាស់៖​

១. កាត់​ទម្លាប់​អាក្រក់​ចេញ

នៅ​ក្នុង​ការ​សិក្សាបានបង្ហាញថា ​ការ​ជក់​បារី​ច្រើន​ពេក​នាំ​ឲ្យ​មាន​ការ​ស្លាប់​មុន​អាយុ។ ការ​ជក់បារី​គឺ​កើត​មាន ១០ ដង​ក្នុង​ចំណោម​ក្រុម​ដែល​ត្រូវ​បាន​ពិពណ៌នា​ថា​ ជា​មនុស្ស​ស្លាប់​មុន​អាយុ​ជា​ជាង​ក្រុម “ រីករាយ” ។

ចូរធ្វើអ្វី​ៗ​ដែល​គិត​ថា​ធ្វើ​ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខ​ និង​មាន​សុខភាព​ល្អ​ ប្រសិនបើ​ឆ្ងល់​ពី​របៀប​ដើម្បី​រស់នៅ​ក្នុង​ជីវិត​ដែល​មាន​សុភមង្គល​ សូម​កាត់ចោល​ទម្លាប់​អាក្រក់​របស់​យើង​ជា​មុន​សិន។

២.កុមារភាព​មាន​ភាព​កក់ក្ដៅ

ការ​សិក្សា​បាន​បង្ហាញ​ថា ​កុមារភាព​ដែល​កក់ក្ដៅ​និង​មាន​ក្ដីស្រឡាញ់​ច្រើន​ ជា​រឿយ​ៗ​នាំ​ឲ្យ​មាន​អារម្មណ៍​រីករាយ​ពេល​ធំ​ពេញវ័យ ​ដែល​អាច​​​ធ្វើ​ឲ្យ​មនុស្ស​​មាន​អាយុ​ច្រើន។ នោះ​មានន័យថា​សូម​ព័ទ្ធ​ជុំវិញ​ខ្លួន​យើង​ជាមួយ​មនុស្ស​ដែល​បំពេញ​ឲ្យ​យើង​នូវ​ភាព​រស់រវើក​ និង​នៅ​ឆ្ងាយ​ពី​មនុស្ស​ដែល​នាំ​តែ​អំពល់ទុក្ខ។

៣. ការ​អប់រំ​គឺ​ជា​អ្វី​គ្រប់យ៉ាង

នៅ​ក្នុង​ការ​សិក្សា​មួយ​បាន​ប្រៀបធៀប​សុខភាព​របស់​មនុស្ស​ដែល​មាន​ចំណេះដឹង​ និង​មិន​មាន​ការ​អប់រំ។ សុខភាព​រាងកាយ​របស់​មនុស្ស​ដែល​មិន​បាន​ទទួល​ការ​អប់រំ​ខ្ពស់ ​ជាទូទៅ​មិន​មាន​ភាព​រីករាយ​ដូច​អ្នក​ដែល​មាន​ចំណេះដឹង​ឡើយ។

ដូច្នេះ​ហើយ​ការ​រៀន​សូត្រ​និង​ការ​រក្សា​គំនិត​របស់​យើង​ឲ្យ​សកម្ម​ ជួយ​យើង​បើក​ជម្រើស​កាន់​តែ​ប្រសើរ។

៤. ព័ន្ធ​ជុំវិញ​មនុស្ស​ដែល​បង្ហាញ​ក្ដី​ស្រលាញ់

ការ​ភ្ជាប់​ទំនាក់ទំនង​សង្គម​កាន់​តែ​ច្រើន​នៅ​ពេល​យើង​​ចាស់ ធ្វើ​ឲ្យ​យើង​កាន់​តែ​អាយុវែង។ អ្នក​និពន្ធ​សៀវភៅ E. Vaillant និយាយ​ថា” សុភមង្គល​គឺ​ជា​សេចក្ដី​ស្រឡាញ់ នៅ​ជុំវិញ​ខ្លួនឯង​ជាមួយ​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​របស់​យើង​ និង​ប្រាកដ​ថា​​បាន​រីករាយ​រាល់ពេល ” ។

៥. ដោះស្រាយ​រឿងរ៉ាវ​តាម​របៀប​ចាស់ទុំ

នៅ​ពេល​ដែល​យើង​ប្រឈមមុខ​នឹង​មនុស្ស​ដែល​ពិបាក ​ឬ​ស្ថានភាព​លំបាក ​តើ​យើង​អាច​ដោះស្រាយ​បាន​ដោយ​របៀប​ណា? មាន​យុទ្ធសាស្ត្រ​ដោះស្រាយ​ភាព​ចាស់ទុំ​ចំនួន ៤ ដែល​ធ្វើ​ឲ្យ​​យើង​រីករាយ​ក្នុង​រយៈពេល​វែង។

ទី ១ គឺ​ដោះស្រាយ​ជម្លោះ​និង​ដោះស្រាយបញ្ហាដោយសន្តិវិធី​ ទី ២ គឺ​តែងតែ​ធ្វើ​ចំពោះ​អ្នកដទៃ​នូវ​អ្វី​ដែល​យើង​ចង់​ធ្វើគឺត្រឹមត្រូវ​ ទី ៣ គឺ​ព្យាយាម​មើល​ឃើញ​ចំណុច​ល្អជានិច្ច​ ហើយ​ទី ៤ គឺ​មិន​ធ្វើ​ឲ្យ​ខ្លួនឯង​ធ្ងន់ធ្ងរ​ឡើយ។

ប្រសិន​បើ​យើង​ក្រសោប​អាកប្បកិរិយា​ទាំងនេះ​នៅ​ពេល​មាន​បញ្ហា ​ទោះបី​វា​ជា​កំហុស​របស់​អ្នកណា​ម្នាក់​ក៏ដោយ ​ចូរ​ព្យាយាម​រៀបចំ​តាម​របៀប​ផ្សេង​ យើង​នឹង​មាន​អារម្មណ៍​រីករាយ​ ហើយ​ក៏​អាច​គ្រប់គ្រង​អារម្មណ៍​ផ្ទាល់ខ្លួន​បាន​កាន់​តែ​ច្រើន។

៦. មាន​ចិត្តសប្បុរសធម័​គ្រប់​ពេលវេលា

ការ​សិក្សា​បាន​បង្ហាញ​ថា​ មនុស្ស​ដែល​មាន​ចិត្តសប្បុរស​នៅ​ជាមួយ​គ្រប់​ពេល​វេលា ​នឹង​​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អាយុ​របស់​ពួកគេ។ ប្រសិន​បើ​យើង​មាន​ចិត្តសប្បុរស​ដោយ​ប្រើ​ពេល​វេលា​និង​ចំណេះដឹង​របស់​យើង ​នឹង​កាន់​តែ​រីករាយ​មាន​សុខភាព​ល្អ​ជាង​មុន​ហើយ ៕

ចុចអាន៖សម្រង់សម្ដីលើកទឹកចិត្តទាំង១០ ពីតារាចម្រៀង Beyonce

ចុចអាន៖​​សព្វថ្ងៃ​នេះយើង​កំណត់​គុណ​តម្លៃត្រឹមត្រូវសម្រាប់ខ្លួនឯងឬនៅ?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖careergirldaily