BREAKING NEWS
Search

វិធី​បង្កើត​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ទុក​សម្រាប់​អនាគត

គ្រប់គ្នា​សុទ្ធ​តែ​មិន​បាន​ដឹង​ថា អនាគត​ខាងមុខ​ នឹងពើប​​បញ្ហា​អីខ្លះ ការងាររលូនឬមិន ។ ល។​ នេះជាមូលហេតុដែលមនុស្ស​ភាគច្រើន​តែង​តែត្រូវការ​ចំណេះដឹងអំពីលុយ មក​គន់​គិត​ពី​ចំណុច​ហិរញ្ញវត្ថុក្នុងជីវិត​ខ្លួន​នាដំណាក់កាលនិមួយៗ ​ឲ្យ​បាន​ល្អិតល្អន់​ ទោះបី​ជា​យើង​នៅ​ក្មេង​យ៉ាងណាក៏​ដោយ។

ចាប់ផ្ដើម​អនុវត្ត​វិធី​នេះ​ភ្លាមៗ ​ដើម្បី​បង្កើត​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ​ទុក​​សម្រាប់​ពេល​អនាគត​ ៖

១. មាន​ព័ត៌មាន​ជំនួយ​ពី​ប្រាក់​ចំណូល​ចំណាយ​របស់​យើង

មាន​ព័ត៌មាន​ជំនួយ​គឺជា​ដូចជា​មាន​ឧបករណ៍​ជួយ​សន្សំសំចៃ​ប្រាក់​របស់​ដែរ នេះ​ជា​គន្លឹះ​មួយ​ឲ្យ​យើង​អង្គុយ​មើល​ប្រាក់​ចំណូល​និង​ចំណាយ​របស់​យើង​​រៀងរាល់​ខែ។ ស្វែងយល់​ហើយ​មើល​ប្រចាំថ្ងៃ​ តើ​ការ​ចំណាយ​អ្វី​ដែល​ចាំបាច់​សម្រាប់​យើង ​និង​របៀប​ចំណាយ​នោះ​វាស់វែង​ធៀប​នឹង​ប្រាក់​ចំណូល​ធម្មតា​សព្វថ្ងៃ​យើង។

ការ​បង្កើត​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ បើ​យើង​មិន​ដឹង​ថា​ខ្លួនឯង​ត្រូវ​ធ្វើការ​ជាមួយ​ប្រាក់ចំនួន​ប៉ុន្មាន​ផង​ហ្នឹង។

២. អភិវឌ្ឍ​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​បំណុល

មិន​ថា​ជា​បំណុល​កាត​ឥណទាន ​ប្រាក់​កម្ចី​ និស្សិត​ ការ​បង់​ប្រាក់​រថយន្ត​ ឬ​វិក្កយបត្រ​សុខភាព​ក៏​ដោយ​ តើ​យើង​មាន​បំណុល​ប្រភេទ​ណា​ដែល​ចង់​លុប​បំបាត់​ ដើម្បី​ទទួល​បាន​ហិរញ្ញវត្ថុ​របស់​យើង​តាម​លំដាប់លំដោយ។

នេះ​គឺ​ជា​លំដាប់​អាទិភាព​ដែល​អាច​សូម​ណែនាំ​ជា​ទូទៅ ៖ សង​បំណុល​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​បំផុត (យ៉ាងតិច ៧% ទៅ ៨%) ដែល​មិន​អាច​កាត់​ពន្ធ​បាន​ ដូចជា​បំណុល​កាត​ឥណទាន។ បន្ទាប់មក​បន្ត​ទៅ​សង​បំណុល​ដែល​មាន​អត្រា​ការ​ប្រាក់ ៦% ឬ​ទាប​ជាង​នេះ។

៣. ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ចូល​និវត្តន៍

បើ​យើង​មាន​សំណាង​ទទួល​បាន​អត្ថប្រយោជន៍​ពី​និយោជកពីការ​ចូល​និវត្តន៍ ​គួរ​តែ​ទាញ​យក​អត្ថប្រយោជន៍​ទាំងអស់​នេះ។ គួរ​តែ​ព្យាយាម​សន្សំ ១៥ % នៃ​ប្រាក់​ចំណូល​សុទ្ធ​ សម្រាប់​ការ​ចូលនិវត្តន៍ ដើម្បី​បង្កើត​ទម្លាប់​ហិរញ្ញវត្ថុ​អនាគត។

៤. ទិញ​ការ​ធានា​រ៉ាប់រង​ទុក

ក្នុង​នាម​ជា​យុវវ័យ​មានន័យថា ​សក្ដានុពល​នៃ​ការ​រក​ប្រាក់​របស់​យើង​គឺ​ជា​ជា​ទ្រព្យ​ដ៏​អស្ចារ្យ​បំផុត។ ការ​ធានារ៉ាប់រង​អាយុ​ជីវិត​ ជា​ទូទៅ​គឺ​ជា​ផ្លូវ​ល្អ​សម្រាប់​ពេលនេះ​ បើ​យើង​ចាប់ផ្ដើម​អនុវត្ត​ភ្លាមៗ។ ហើយ​ការ​ធានារ៉ាប់រង​ពិការ​ភាព ​ជា​ធម្មតា​មាន​តម្លៃ​ថ្លៃ​ជាង​ការ​ធានា​រ៉ាប់រង​អាយុជីវិត​ ប៉ុន្តែ​នោះ​គឺ​ដោយសារ​តែ​មនុស្ស​កាន់​តែ​​ប្រើ​សេវាកម្ម​នេះ​ច្រើន។ ក្រុមហ៊ុន​ជា​ច្រើន​ផ្ដល់​ជូន​នូវ​ការ​ធានារ៉ាប់រង​ពិការភាព​ ហើយ​ផ្ដល់​ឲ្យ​និយោជិក​នូវ​ជម្រើស​ ដើម្បី​ទិញ​ការ​ធានា​រ៉ាប់រង​បន្ថែម។

ដូច្នេះ​កុំ​ទុក​ពេល​ចោល​ គួរ​តែ​ជ្រើសរើស​ធានា​រ៉ាប់រង​ណាមួយ​គ្រាន់​បម្រុង​ទុក។

៥. វិនិយោគ​អចលនទ្រព្យ

មនុស្ស​ពេញវ័យ​គ្រប់​រូប​ គួរ​តែ​យក​ចិត្ត​ដាក់​ទុក​លើ​អចលនទ្រព្យ​ដែល​កំពុង​តែ​ពេញ​និយម​នា​បច្ចុប្បន្ន​នេះ។ ព្រោះ​យ៉ាងហោចណាស់​ យើង​ក៏​មាន​របស់​សល់​នៅ​ពេល​ចាស់​ទៅ​ដែរ។

ដូច​ពាក្យ​ចាស់​ពោល​ថា​តក់ៗ​ពេញ​បំពង់​មិន​ខុស។ បើ​សន្សំ​ពី​ឥលូវនេះ​ ពេល​អនាគត​យើង​ក៏​មាន​របស់​សល់​ខ្លះ៕

ចុចអាន៖ទស្សនៈអវិជ្ជមានពីលុយ បង្អាក់មនុស្សមិនឲ្យខំរកប្រាក់

ចុចអាន៖អ្វីជាភាពខុសគ្នារវាងការសន្សំលុយ និងការវិនិយោគលុយ?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖dumblittleman