BREAKING NEWS
Search

មេរៀន​មួយ​ចំនួន​ដែល​ឪពុកម្ដាយ​គួរតែ​ឆ្លៀត​បង្រៀន​កូន​អំពី​ប្រាក់

វ័យក្មេង ​ដូចជា​ក្រដាស​ស  ​បើ​ប្រឡាក់​អ្វីមួយ​ប្រាកដ​ជា​ដាម​ជាប់ពិបាករលុប។ ក្នុង​នាម​ជា​ឪពុកម្ដាយ​គួរ​តែ​បង្រៀន​កូន​ពី​រឿង​ល្អៗ ​ក្នុង​ជីវិត​ពួកគេ។ ជា​ពិសេស​គឺ​រឿង​ទាក់ទង​នឹង​ប្រាក់​ចាយ​ជា​ប្រចាំថ្ងៃ។

មេរៀន​មួយ​ចំនួន​ដែល​ឪពុកម្ដាយ​អាច​ប្រើ ​ដើម្បី​បង្រៀន​កូន​ៗ​អំពី​ប្រាក់៖

១. ផ្តល់ឲ្យ​ពួកគេ​នូវ​ការ​គ្រប់គ្រង​ប្រាក់

នេះ​គឺ​ជា​វិធី​ល្អ​មួយ​ដែល​ឪពុកម្ដាយ​អាច​ធ្វើ​បាន​សម្រាប់​កុមារ។ ហើយ​ក៏​ជួយ​បង្រៀន​ពួកគេ​ថា​អ្វីៗ​នឹង​មិន​បាន​ផ្ដល់​ឲ្យ​ពួកគេ​ជា​និច្ច​នោះ​ទេ។ យើង​អាច​ធ្វើ​រឿង​សាមញ្ញ​ៗ​ដូចជា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កូន​ៗ ​ក្នុង​ពេល​នេះ។ តាម​រយៈ​ការ​ផ្ដល់​ប្រាក់​កម្រៃ​បន្តិចបន្តួច​ដល់​កូន​ ពេល​នៅក្មេង​កូន​អាច​រៀន​ពី​របៀប​ដោះស្រាយ​ប្រាក់​បន្ថែម​ទៀត​នៅ​ពេល​ណាមួយ។

២. បង្រៀន​កូន​ពីតម្លៃនៃការសន្សំ

ការ​សន្សំ​មាន​ច្រើន​បែប​ តែ​យើង​ក៏​អាច​ជ្រើសរើស​ការ​សន្សំ​ក្នុង​ធនាគារ​ទុក​ឲ្យ​កូនៗ​បាន​ដែរ។ ប្រាប់​ពួកគេ​ពី​របៀប​សន្សំ​ក្នុង​ធនាគារ​ពេល​នៅ​វ័យ​ក្មេង ​នេះ​អាច​ជា​ឱកាស​មួយ​ដើម្បី​បង្រៀន​កូន​អំពី​ការ​សន្សំប្រាក់​ទុក​ពេល​អនាគត។ នៅ​ពេល​កូន​ពេញវ័យ​ កូន​នឹង​មាន​​ឱកាស​ទៅ​ធនាគារ​ដាក់​ប្រាក់​របស់​ពួកគេ​ទៅ​ក្នុង​គណនី​សន្សំ​របស់​ពួកគេ​ផ្សេង​ទៀត​បាន។

៣. បង្រៀន​ពួកគេ​ពី​តម្លៃ​នៃ​ការ​ឲ្យ

ទិដ្ឋភាព​សំខាន់​មួយ​ទៀត​នៃ​ការ​គ្រប់គ្រង​លុយ​សម្រាប់​ឪពុកម្ដាយ​គឺ​តម្លៃ​នៃ​ការ​ឲ្យ ។ គ្រប់​ទីកន្លែង​ដែល​យើង​ជ្រើសរើស​ផ្ដល់​គឺ​ជា​ការ​បង្រៀន​កូន​ឲ្យ​ចេះ​ចូលរួម​ក្នុង​ការ​ផ្ដល់​ដល់​អ្នក​ផ្សេង​ទៀត។ តាម​រយៈ​ការ​ផ្ដល់​ដល់​អ្នកដទៃ​យើង​អាច​ជួយ​ពួកគេ​ក្នុង​ពេល​វេលា​ដែល​ពួកគេ​ត្រូវការ។

៤. បង្រៀន​ពួកគេ​ពី​របៀប​រក​លុយ

ការ​វិនិយោគ​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​រក​លុយ​បន្ថែម ហើយ​ក៏​ជា​រឿង​មួយ​ដើម្បី​សន្សំ​ប្រាក់​និង​រក​ប្រាក់​ចំណូល​បាន ២ ភាគរយ​បន្ថែម​ទៀត។ បើ​កូន​របស់​យើង​សន្សំ​ប្រាក់​សម្រាប់​គោលដៅ​រយៈ​ពេល​ខ្លី​ ធនាគារ​គឺ​កន្លែង​ដែល​មាន​សុវត្ថិភាព​ សម្រាប់​ពួកគេ។ ប៉ុន្តែ​បើ​ប្រាក់​នេះ​សម្រាប់​គោលដៅ​រយៈ​ពេល​វែង​ចូរ​វិនិយោគ​ទៅ​ឆ្ងាយ។ បង្រៀន​ពួកគេ​អំពី​ប្រភេទ​នៃ​ការ​វិនិយោគ​ដែល​អាច​រក​បាន ​ក៏​ដូចជា​វិធី​ដើម្បី​តាមដាន​កំណើន។

៥. បង្រៀន​ពួកគេ​អំពី​គ្រោះថ្នាក់​នៃ​បំណុល

នេះ​មិនមែន​ជា​គំនិត​ដែល​កូន​ក្មេង​អាច​ យល់​បាន​នៅ​ឡើយ​ទេ​ ប៉ុន្តែ​នៅ​ពេល​កូន​កាន់​​តែ​ចាស់​អាច​នឹង​មាន​បំណុល។ បង្រៀន​កូនៗ​យើង​អំពី​ប្រាក់​កម្ចី​កាត​ឥណទាន​ និង​បំណុល​ផ្សេង​ទៀត។ ផ្ដល់​ឲ្យ​ពួកគេ​នូវ​កាត​ឥណទាន​ដែល​មាន​ដែន​កំណត់​ដែល​បាន​ដាក់​លើ​កាត។ បង្រៀន​ពួកគេ​ពី​របៀប​បង់​ប្រាក់​អប្បបរមា​នៅ​លើ​កាត​ឥណទាន​ គឺ​ជា​វិធី​លឿន​មួយ​ដើម្បី​ឲ្យ​បំណុល​កាន់​ឆាប់​ដាច់។

៦. បង្រៀន​ពួកគេ​អំពី​ការ​ទិញ​និង​ការ​លើក​ទឹកចិត្ត

ចូរ​បង្រៀន​កូន​ឲ្យ​ផ្អាក​ទិញ​អ្វី​មួយ​ដែល​គេ​តែង​ពេញចិត្ត ដើម្បី​ថ្លឹងថ្លែង​ការ​ចំណាយ​និង​តម្រូវការ​មុន​ពេល​ចំណាយ​ប្រាក់​របស់​ពួកគេ។ ឲ្យ​កូន​រៀន​អត់ធ្មត់​ប្រាប់​កូន​ពី​តម្លៃ​នៃ​របស់​មួយ​ដែល​គេ​ចង់​បាន។ អាច​ថា​ពិបាក ​ប៉ុន្តែ​នេះ​ជា​មេរៀន​ដ៏​មាន​តម្លៃ​ដែល​យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បាន​ចំពោះ​អនាគត​កូន៕

ចុចអាន៖ អ្វីជាភាពខុសគ្នារវាងការសន្សំលុយ និងការវិនិយោគលុយ?

ចុចអាន៖ ទស្សនៈអវិជ្ជមានពីលុយ បង្អាក់មនុស្សមិនឲ្យខំរកប្រាក់

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖familytoday