BREAKING NEWS
Search

ចូលរួមសោកស្តាយ! តារាសម្ដែង Oh In Hye បានទទួលមរណភាពហើយ នៅអាយុ ៣៦ ឆ្នាំ

យោងតាមព័ត៌មានចុងក្រោយរបស់ Dispatch បានឱ្យដឹងថាតារាសម្តែង Oh In Hye បានទទួលមរណភាព នារសៀលថ្ងៃទី ១៤ ខែកញ្ញា។

កាលពីម៉ោង ៥ ទៀបភ្លឺ តារាសម្ដែងរូបនេះ ត្រូវបានមិត្តភក្តិរបស់នាងប្រទះឃើញនៅក្នុងផ្ទះ ក្នុងសភាពសន្លប់ ដោយចង្វាក់​បេះ​ដូង ​និងការដកដង្ហើមមានសភាពខ្សោយ បន្ទាប់ត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យដែលជិតបំផុត ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

ប​ន្ទា​ប់​ពី​ធ្វើការសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ឃើញថាមានសង្ឃឹមព្រោះ ជីពចរ និងដកដង្ហើមរបស់តារាសម្តែងរូបនេះ ក៏​បា​ន​លោ​ត​​ឡើងវិញ។ ហើយ​នា​ង​​ត្រូវបានទទួលការព្យាបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណាក៏នៅ​តែមិនអាចយក​ជំនះ​ដំណាក់​កាល​ធ្ងន់​ធ្ងរ​នេះ​បាន​ឡើយ។ នាងបានផុតដង្ហើមទៅនៅរសៀលថ្ងៃទី ១៤ ខែកញ្ញា ក្នុងវ័យ ៣៦ ឆ្នាំ។

បើយោងតាមសម្ដីប៉ូលីសការស៊ើបអង្កេតដំបូង បានបង្ហាញថាតារាស្រីរូបនេះ អាចប្រហែលជាបានធ្វើអត្តឃាតខ្លួនឯង។ ទោះ​ជា​យ៉ាង​ណា សម្រាប់ពិធីបុណ្យសពរបស់ Oh In Hye នឹងប្រារព្ធធ្វើឡើងជាលក្ខណៈឯកជន នៅមន្ទីរពេទ្យ Inha នៅថ្ងៃទី ១៦ ខែ​ក​ញ្ញា​៕

ចុចអាន៖ HyunA ចេញវីដេអូសុំទោសចំពោះអ្នកគាំទ្រ សម្រាប់ការពន្យាពេលចេញបទចម្រៀងថ្មី

ចុចអាន៖ ត្រឡប់មកលើបណ្ដាញសង្គមវិញ Nayeon សមាជិក TWICE បានប្តូរម៉ូតសក់ថ្មីយ៉ាងស្អាត

អត្ថបទផ្ដល់ដោយ៖poraman