BREAKING NEWS
Search

រឿង ៥ យ៉ាង​ដែល​សហគ្រិន​គ្រប់រូប​អាច​រៀន​ពី Oprah Wsinfrey

មិន​ត្រឹម​​អ្នក​ផលិត​កម្មវិធី សម្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយយក្ខ​ប៉ុណ្ណោះ​ទេ​​ នាង​ក៏​ជា​​តារា​ល្បី​បំផុត​មួយ​ផង​ដែរ។ ទ្រព្យសម្បត្តិ​សុទ្ធ​របស់ Oprah ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ២,៥ ពាន់​លាន​ដុល្លារ ហើយ​ឥទ្ធិពល​របស់​នាង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ចាប់តាំង​ពី​នាង​បាន​កំណត់​គំនិត​របស់​នាង​នៅ​ក្នុង​ទសវត្សរ៍​ទី ៧០ ។

នេះ​គឺ​ជា​រឿង ៥ យ៉ាង ​ដែល​សហគ្រិន​អាច​រៀន​សូត្រ​ពី Oprah winfrey ៖

១. ដឹងថា​ខ្លួនឯង​ជា​នរណា

ត្រូវ​​ដឹង​ខ្លួនឯង​ជា​នរណា​​ និង​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ទីនេះ​ ឬ​អ្វី​ផ្សេង​ទៀត​​នឹង​កើតឡើង ចំណង់​ចំណូលចិត្ត​នាំ​ឲ្យ​មាន​គោលបំណង។ សម្រាប់ Oprah វា​មិនមែន​អំពី​ការ​ទទួល​បាន​ជោគជ័យ​ឬ​មាន​កេរ្តិ៍​ដំណែល​នោះ​ទេ តែ​ជា​ការ​បំពេញ​នូវ​ការ​បញ្ចេញ​មតិ​របស់​ខ្លួនឯង​ថា​ជា​មនុស្ស​បែប​ណា។

តើ​យើង​នឹង​ធ្វើអ្វី​ ប្រសិន​បើ​យើង​ជា​មនុស្ស​ចុង​ក្រោយ​នៅ​លើ​ផែនដី​ ហើយ​តើ​អ្វី​ទៅ​ជា​អំណោយ​តែ​មួយ​គត់​របស់​យើង ​​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង? តើ​យើង​កំពុង​រស់នៅ​ក្នុង​ភាព​ពិត​នា​ពេល​នេះ​ ឬ​មាន​អ្វី​ដែល​ត្រូវការ​ផ្លាស់ប្ដូរ? “ ចំណង​ចំណូលចិត្ត​គឺជា​ថាមពល “។

២. ជ្រើសរើស​អ្វី​ដែល​ត្រឹមត្រូវ

នៅ​គ្រប់​ស្ថានការណ៍​រាល់​ការ​សន្ទនា​និង​គ្រប់​ផ្លូវ​បំបែក Oprah បាន​ជ្រើសរើស​យក​ភាព​ល្អ​ប្រសើរ។ នាង​ជ្រើសរើស​​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​នៅ​ពេល​នេះ តែ​មិនមែន​ជា​ជម្រើស​ងាយ​ឡើយ។ Oprah បាន​និយាយ​ថា“ ធ្វើ​បាន​ល្អ​បំផុត​នៅ​ពេល​នេះ ​ធ្វើ​ឲ្យ​ខ្លួនឯង​ស្ថិត​ក្នុង​កន្លែង​ល្អ​សម្រាប់​ពេល​បន្ទាប់​ទៀត” ។

៣. នៅ​ពេល​គ្មាន​ការ​តស៊ូ​នោះ​កម្លាំង​ក៏​គ្មាន

Oprah និយាយ​ថា “បង្វែរ​របួស​របស់​យើង​ទៅ​ជា​ប្រាជ្ញា” ។ រៀន​ពី​វិធី​ដើម្បី​ជម្នះ​ភាព​លំបាក​ ផ្លាស់ទី​ឧបសគ្គ​ពី​អតីតកាល​ និង​លូតលាស់​នៅ​ក្នុង​វិបត្តិ។ នាង​បាន​បង្កើត​កំណត់ត្រា​ថ្មីៗ​ក៏​ដូចជា​ក្លាយ​ជា​អ្នក​ជួយ​ដល់​អ្នក​ដទៃ ដោយ​ការ​តស៊ូ​និង​បង្វែរ​បញ្ហា។

តើ​យើង​មាន​អំណរគុណ​ចំពោះ​ការ​តស៊ូ​មួយ​ណា? តើ​ការ​ប្រយុទ្ធ​មួយ​ណា​ដែល​បាន​បង្កើត​យើង​ហើយ​តើ​សំណាង​អាក្រក់​ណា ​ដែល​បាន​បង្រៀន​យើង​​ឲ្យ​ខិតខំ​បន្ថែម​ទៀត?​

ត្រូវ​ចងចាំ​ថា​បើ​គ្មាន​ការ​អនុវត្ត​​ទេ​ យើង​មិន​អាច​បង្កើត​សាច់ដុំ​បាន​ទេ។ បើ​គ្មាន​ហ្វឹកហាត់​ខ្លាំងក្លា​យើង​មិន​អាច​ឈ្នះ​ការ​ប្រកួត​ប្រដាល់​បាន​ទេ។ ប្រភព​នៃ​កម្លាំង​របស់​យើង​គឺ​ជា​ភ្នំ​ដែល​យើង​បាន​ប្រមូល​ផ្ដុំ​រួមគ្នា។

៤. ធ្វើ​ខ្លួន​មាន​តម្លៃ​ដើម្បី​នាំ​មក​ជាមួយ​ភាពជោគជ័យ

អំណាច​ដ៏​អស្ចារ្យ​កើតឡើង​ពី​ការ​ទទួល​ខុស​ត្រូវ​ ហើយ​​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​គឺ​កើតឡើង​ពី​ការ​រិះគន់។ ការ​ទទួល​ស្គាល់​របស់ Oprah គឺ​ថា “ មនុស្ស​មិន​ចូល​ចិត្ត​យើង” ទេ​ ពីព្រោះ​ភាព​ជោគជ័យ​របស់​យើង​ឆ្លុះ​បញ្ចាំង​ពី​ពួកគេ​ នូវ​អ្វី​ដែល​ពួកគេ​មិន​ស្គាល់​នៅ​ក្នុង​ខ្លួន។ ធ្វើ​តាម​ក្ដី​សុបិន​របស់​យើង ​រួម​ទាំង​កាលៈទេសៈ​អំណោយផល​ ដើម្បី​ឈ្នះ​ នាំ​មក​នូវ​មិត្តភ័ក្ដិ​និង​អ្នក​គាំទ្រ​ ព្រមទាំង​សត្រូវ​និង​ការ​ច្រណែន​មក​ដែរ។

៥. សេវាកម្ម​ឲ្យ​គ្នា​គឺ​ស្មើ​ភាព​ជោគជ័យ

នៅ​ក្នុង​សុន្ទរកថា​ចាប់ផ្ដើម​ឆ្នាំ ២០១៩ លោកស្រី Oprah បាន​ដកស្រង់​សម្ដី​របស់​លោក Martin Luther King ថា“ មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ល្បីល្បាញ​នោះ​ទេ ​ប៉ុន្តែ​គ្រប់គ្នា​អាច​មាន​ភាព​អស្ចារ្យ​ពី​ព្រោះ​ភាព​អស្ចារ្យ​ត្រូវ​បាន​កំណត់​ដោយ​សេវាកម្ម” ។

Oprah ជឿជាក់​ថា “ វិធី​ល្អ​បំផុត​ដើម្បី​ទទួល​ជោគជ័យ​ គឺ​ស្វែងរក​អ្វី​ដែល​យើង​ចូលចិត្ត​ បន្ទាប់មក​រក​វិធី​ដើម្បី​ផ្ដល់​ជូន​អ្នកដទៃ​តាម​ទម្រង់​នៃ​សេវាកម្ម” ។

សេវាកម្ម​មានន័យថា​ សកម្មភាព​និង​ពាក្យ​របស់​យើង ​ស្វែងរក​មនុស្ស​ពិតប្រាកដ​នៅ​ពេល​ពួកគេ​ត្រូវការ​ហើយ​ស្ដាប់ពួកគេ៕

ចុចអាន៖ កូវីដបាន​ធ្វើ​ឲ្យ​ស្ត្រី​ចំនួន ៦១% ទូទាំងលោកនេះ​ធ្វើ​ផែនការ​ផ្លាស់ប្ដូរ​អាជីពថ្មី

ចុចអាន៖ចរិតលក្ខណៈពិសេសដែលអ្នកដឹកនាំល្អៗរមែងតែងមានជាប់ខ្លួន

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes