BREAKING NEWS
Search

ហ្វេនបើកភ្នែកធំ! នៅពេល PSY និង V ថតរូបរួមគ្នាយ៉ាងស្និទ្ធស្នាល មិនធ្លាប់ឃើញពីមុន

នៅថ្ងៃនេះនៅលើបណ្ដាញសង្គម Instagram ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីបានឃើញរូបភាព ២សន្លឹករបស់​កំ​ពូល​តារាចម្រៀងទោលជួរមុខ លោក PSY និងតារាចម្រៀងប្រុសរូបសង្ហា V សមាជិក BTS ថតរួមគ្នាយ៉ាងស្អិតរមួត។

រូបភាពសន្លឹកថ្មីរបស់តារាប្រុសទាំងពីរ ត្រូវបានក្រុមអ្នកគាំទ្រចាត់ទុកជារូបថតប្រវត្តិសាស្រ្តមួយរបស់តារាដ៏មានឥទ្ធិពលរបស់ K-​P​op។ ជាពិសេសម្ចាស់បទចម្រៀងដ៏ល្បី «Gangnam Style» លោក PSY ជាអ្នកបង្ហោះដោយផ្ទាល់នៅក្នុង​គណនីផ្លូវការរបស់​លោ​ក​ផងដែរ។ រូបថតសន្លឹកដែលធ្វើឱ្យអ្នកគាំទ្របានឃើញហើយមានអារម្មណ៍រំភើប កម្រនឹងឃើញនោះ ហាក់ដូចជាអព្ភូត​ហេតុ​ដ៏​អ​ស្ចា​រ្យ​​​យ៉ាងរំជួលចិត្ត និងគួរឱ្យស្រលាញ់ជាខ្លាំងសម្រាប់អ្នកគាំទ្ររបស់តារាទាំងពីរ។

ហើយក្នុងនោះ V ក៏ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមផ្តោតការចាប់អារម្មណ៍មិនតិចដែរ ចំពោះស្នាមញញឹមដ៏​ស្រស់​បង្ហាញ​ពី​អារម្មណ៍​របស់លោកមាននៅពេលនោះ ថែមទាំងឱបកៀកជិត PSY ទាំងទឹកមុខរីកដូចគ្រាប់ជីត្រូវទឹក យ៉ាងសប្បាយ​រីករាយ​ជា​មួ​យ​គ្នា៕

ចុចអាន៖BLACKPINK នឹងបញ្ចេញអាល់ប៊ុមទី ១ «The ALBUM» ដែលមិនធ្លាប់មានពីមុន នៅខែក្រោយនេះ

ចុចអាន៖ Chanyeol សមាជិក EXO និង Irene មេក្រុម Red Velvet បានក្លាយជាតារាតំណាងឱ្យម៉ាកកាបូបល្បីតែមួយ

អត្ថបទផ្ដល់ដោយ៖poraman