BREAKING NEWS
Search

មាន​​ចៅហ្វាយនាយ​ដែល​ពូកែ​បញ្ជាក្រៅតួនាទីនិងមិនដឹងម៉ោងពេល?

ក្នុងនាម​ជា​បុគ្គលិក​ អ្នកណាក៏ចង់បានទំនាក់ទំនងល្អជាមួយចៅហ្វាយនាយដែរ​ប៉ុន្តែមាន​​​ចៅហ្វាយបញ្ជាច្រើនរឿងពេក រឹតតែឈឺក្បាល។ នេះ​ជា​គន្លឹះ​មួយ​ចំនួនជួយកំណត់ព្រំ​ដែន​ការងារ​ជាមួយ​ចៅហ្វាយនាយ​  ៖

១. ផ្ដល់​អាទិភាព​ដល់​តម្លៃខ្លួនឯង

ការ​ដឹង​ពី​អ្វី​ដែល​សំខាន់​ចំពោះ​ខ្លួនឯង​ គឺ​ជា​ជំហាន​ដំបូង​ក្នុង​ការ​រៀន​ពី​របៀប​កំណត់​ព្រំដែន។ ចាប់ផ្ដើម​ដោយ​សួរ​ខ្លួនឯង​នូវ​អ្វី​ដែល​យើង​ពិតជា​ត្រូវ​ការ ​ដើម្បី​ការពារ​សុភមង្គល​របស់​យើង​នៅ​កន្លែងធ្វើការ។ កត់សម្គាល់​ពី​ពេល​វេលា​ដែល​យើង​មាន​អារម្មណ៍​តានតឹង​ឬ​ធុញថប់។

ប្រសិន​បើ​យើង​មាន​អារម្មណ៍​មិន​ស្រួល ​​អាក់អន់ចិត្ត​ឬ​មាន​កំហុស ​នេះ​អាច​បង្ហាញ​ថា​ព្រំដែន​ត្រូវ​បាន​រំលោភ​បំពាន​ហើយ។

២. ត្រូវ​និយាយ​តាមសម្រួលតែច្បាស់ៗ

​ជា​រឿង​ធម្មតា​​ដែល​ត្រូវ​ឲ្យ​ចៅហ្វាយ​ដឹង​ថា​ យើង​មិន​ឆ្លើយ​អ៊ីមែល​ ឆាត អ្វីទាំង​អស់ បន្ទាប់ពី​ម៉ោង ៩ យប់។ ត្រូវ​ជូន​ដំណឹង​ដល់​ក្រុមហ៊ុន​ឬ​ចៅហ្វាយ ថា​រឿង​ផ្ទាល់ខ្លួន​របស់​យើង​ក្រៅ​ម៉ោង​ធ្វើការមិន​​អាចរងការ​​រំខាន​បានឬសួរនាំឡើយមិនថាយើងចេញទៅណា​រវល់នឹងអ្វីក្តី។​ ការនេះ​ត្រូវ​កម្រិតតាំងពីដំបូងមក តែបើមិនបាននិយាយគ្នាពីដំបូងទេ មានការបំពាន់ញឹកឡើងៗ ឆាប់ដោះស្រាយ។

៣.ប្រសិនមាន​ការងារបន្ថែម

ស្ថានភាព​ការងារ​អាច​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​ តាម​សភាពការណ៍​ក្រុមហ៊ុនស្ថាប័ន តែមិនមែន​មានន័យថា បុគ្គលិកគ្រប់គ្នា ជាម៉ាស៊ីនត្រូវ​ធ្វើតាម​ការបន្ថែមជានិច្ចទេ។ ការ​ចរចា​ឡើង​វិញ​នូវ​តួនាទី​ឬ​ទំនួល​ខុសត្រូវ​របស់​យើងសូមនិយាយគ្នា​ច្បាស់ៗ ថាយើងទៅរួចឬមិន ហើយ​​បញ្ជាក់​ពី​មូលហេតុ​ដែល​ពួកគេ​ចង់​ឱ្យយើង​ធ្វើ​ជា​មុន​សិន សឹមយើងឆ្លើយថា​ព្រមឬមិន។

វិធីសាស្ត្រ​នេះ​នឹង​ជួយ​ឲ្យ​​យើង​ជៀសវាង​ពី​ការ​ឆ្លើយតប​ខាង​អារម្មណ៍​ភ្លាមៗ​​ ​ដែល​មិន​សម​ហេតុផល។ ត្រូវ​ចងចាំ​ថា ​មិនមែន​ដោយសារ​តែ​យើង​មិន​មាន​អានុភាព​នៃ​សិទ្ធិ​អំណាច​មិន​មែន​មានន័យថា​ យើង​​មិន​អាច​ធ្វើ​អី​ឬ​តវ៉ា​បាន​នោះទេ។

អានុភាព​កើត​ឡើង​ក្នុង​ទម្រង់​ជា​ច្រើន​រួម​មាន ​ជំនាញ​និង​ទំនាក់ទំនង​វិជ្ជមាន ដូច្នេះ​ត្រូវ​​រៀបចំ​ការ​ប្រជុំ​ដើម្បី​ពិភាក្សា​ពី​បន្ទុក​ការងារ​ទូទៅ​របស់​យើង​​ បន្ទាប់មក​ពន្យល់​ថា​ តើ​គម្រោង​ផ្សេងៗ​ចំណាយ​ពេល​ប៉ុន្មាន។ ការ​កំណត់​ព្រំដែន​ដោយ​បង្ហាញ​ដំណោះស្រាយ​និង​ផ្ដោត​លើ​ការ​ស្វែងរក ​គឺ​ជា​ស្ថានភាព​ឈ្នះៗ។

៤. ត្រៀមខ្លួន​ដោះស្រាយ​ស្ថានការណ៍​ភ្លាមៗ

ចៀស​មិន​រួច​ទេ​ នៅ​ពេល​មាន​អារម្មណ៍ថា នរណា​ម្នាក់មានអំណាចជាងយើង ​បាន​បំពាន​ព្រំដែន​របស់​យើង។ ត្រូវ​ត្រៀមខ្លួន​ជា​មុន​អំពី​របៀប​ដែល​យើង​អាច​ដោះស្រាយ​ស្ថានការណ៍​ឧទាហរណ៍  ពេលខ្លះ​ចៅហ្វាយ​របស់​យើង​អាចប្រើ​ធ្វើការ​លើ​គម្រោង​មួយ​នៅ​ចុង​សប្ដាហ៍ ​ចំ​ពេល​ណា​យើង​រវល់​ជាមួយ​គ្រួសារ​ឬ​ដៃគូ​របស់​យើង។ យើងត្រូវប្រាប់គាត់តាមការពិតថា​យើងមាន​គម្រោងរួចហើយ ។

ចុចអាន៖ ប្រធានបទ​៤ ដែល​ស្ថាបនិកអាជីវកម្មនានាគួរ​អាន ​ដើម្បី​ឆាប់រឹងមាំ

ចុចអាន៖រឿង ៥ យ៉ាង​ដែល​សហគ្រិន​គ្រប់រូប​អាច​រៀន​ពី Oprah Wsinfrey

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes