BREAKING NEWS
Search

សញ្ញា​ទាំង ៧ បង្ហាញថាជោគជ័យ​មកដល់មាត់ទ្វារ

ពេល​ខ្លះ​ជោគជ័យបានឆ្ពោះមក​រក​យើង​រួច​ទៅ​ហើយពេលយើងកំពុងដើរសំដៅទៅ។ ចម្ងល់​នៃ​ភាព​ជោគជ័យ​ឥត​ព្រាង​ទុក​នេះ ​នឹង​ត្រូវ​បកស្រាយ​នៅ​ខាងក្រោម​​ថា​ តើ​មាន​សញ្ញា​អ្វីខ្លះ៖

១. ចែករំលែក​ជោគជ័យ​ជាមួយ​អ្នក​ជុំវិញ​ខ្លួន

ភាព​ជោគជ័យ​ពិត​ ទាមទារ​សមត្ថភាព​ក្នុង​ការ​យល់ចិត្ត ដើម្បី​បាន​​ដឹង​ថា​អារម្មណ៍​និង​ក្ដី​សុបិន​របស់​អ្នកដទៃ​មាន​សារៈសំខាន់​ដូច​យើង​ដែរ​ ហើយ​យើង​មិន​អាច​ទទួល​បាន​ជោគជ័យ​ដោយ​គ្មាន​ពួកគេ​ឡើយ។

២. ​រក្សាតែ​ភាព​វិជ្ជមាន

ក្ដី​សង្ឃឹម​និង​សុទិដ្ឋិនិយម​គឺ​ជា​សមាសធាតុ​ចាំបាច់​នៃ​ជីវិត​រីករាយ។  ប្រសិន​បើ​យើង​រស់នៅ​លើ​អ្វី​ដែល​ខុស ​នោះ​នឹង​ក្លាយ​ជា​មនុស្ស​ជូរចត់​មានតែ​រឿង​អាក់អន់ចិត្ត។ នៅ​ពេល​រឿង​ទាំង​នោះ​កើតឡើង​យើង​នឹង​បរាជ័យមិនខាន ។

៣. ការ​បរាជ័យ​មិន​មាន​ជា​រៀង​រហូត​ទេ

មនុស្ស​ដែល​មិន​ធ្លាប់​បរាជ័យ ​គឺ​ជា​អ្នក​ដែល​មិន​ព្យាយាម។ ផ្ទុយទៅវិញ​ចាប់​យក​ការ​បរាជ័យ​នីមួយៗ​ជា​ឱកាស​ដើម្បី​រៀន​អ្វី​មួយ ​​បន្ទាប់មក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ កំហុស​របស់​យើង​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ជោគជ័យ​ ដោយ​បង្ហាញ​នៅ​ពេល​យើង​​ធ្លាប់​ដើរ​លើ​ផ្លូវ​ខុស។

៤.រក្សា​រឿង​នៅ​ក្នុង​ទស្សនៈ​ល្អៗ​ជានិច្ច

ពេល​ខ្លះ​រឿង​អាក្រក់​ៗ​កើតឡើង នេះ​ជា​ផ្នែក​នៃ​ជីវិត។ ចងចាំ​ថា​​ ភាគច្រើន​ថ្ងៃ​ដ៏​អាក្រក់​បំផុត​របស់​យើង​ហាក់​ដូចជា​វិស្សមកាល​ដែល​មក​យូរ​ៗ​ម្ដង​តែ​ប៉ុណ្ណោះ។ មិន​ថា​មាន​រឿង​អ្វី​កើតឡើង ​ចូរ​រក្សា​តែ​ទស្សនៈ​ល្អ​ៗ​ជានិច្ច​កុំបីខាន។

៥. ស្នើសុំ​ជំនួយ​នៅ​ពេល​ត្រូវការ

ការ​បដិសេធ​មិន​សុំ​ជំនួយ ​គឺ​ជា​សញ្ញា​មួយ​នៃ​ភាព​អសមត្ថភាព​ខាង​អារម្មណ៍។ ការ​សុំ​ជំនួយ​មានន័យថា​យើង​លែង​មាន​អារម្មណ៍​ថា​មាន​អ្វី​ដែល​ត្រូវ​បង្ហាញ​ដោយ​ភាព​ល្អឥតខ្ចោះ​ទៀត​ហើយ។  នេះ​ក៏​បាន​បង្ហាញ​ថា​យើង​មិន​ខ្លាច​មនុស្ស​ដែល​បាន​រក​ឃើញ​ចំណុច​ខ្សោយ​របស់​យើង ​ហើយ​យើង​ក៏​បាន​យល់ថា​គ្មាន​នរណា​ម្នាក់​ជោគជ័យ​តែ​ម្នាក់ឯង​ទេ។

៦. អបអរសាទរ​ជោគជ័យ​ទៅកាន់អ្នកដទៃ

បើ​មាន​នរណា​ម្នាក់​ផ្សេង​ទៀត​ទទួល​បាន​ជោគជ័យ​ដ៏​ធំ​មួយ​ នោះ​មិន​មានន័យថា​ យើ​ងទទួល​រង​នូវ​ការ​បាត់បង់​ក្នុង​សមាមាត្រ​ស្មើៗគ្នា​នោះ​ទេ។ សញ្ញា​ប្រាកដ​មួយ​នៃ​ភាព​ជោគជ័យ​គឺ​សមត្ថភាព​ក្នុង​ការ​អបអរ​សមិទ្ធផល​របស់​យើង​ ទៅ​កាន់​ដទៃ​ដោយ​ភាព​រីករាយ។

៧. ហ៊ាន​ទទួល​យក​អ្វី​ដែល​មិន​អាច​ផ្លាស់ប្ដូរ​និង​ផ្លាស់ប្ដូរ​អ្វី​ដែល​អាច​ធ្វើ​បាន

មាន​ភាព​ខុស​គ្នា​រវាង​ទុទ្ទិដ្ឋិនិយម​និង​ភាព​ជាក់ស្ដែង។ ប្រសិន​បើ​មាន​ខ្យល់​ព្យុះ​បណ្ដាល​ឲ្យ​ផ្លូវ​របស់​យើង​បាក់បែក គ្មាន​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​ ដើម្បី​បញ្ឈប់​វា​ឡើយ។

ប៉ុន្តែ​នៅ​ពេល​យើង​ព្រម​ទទួល​យក​ខ្យល់​ព្យុះ​ យើង​ក៏​អាច​ចាប់ផ្ដើម​ធ្វើការ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​របស់​វា​បាន​ដែរ។ ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្លាស់ប្ដូរ​អ្វី​ដែល​យើង​មិន​ចូលចិត្ត​អំពី​ជីវិត​ គឺ​ជា​សូចនាករ​ដ៏​ធំ​បំផុត​មួយ​នៃ​ភាព​ជោគជ័យ៕

ចុចអាន៖វត្ថុ ៨ យ៉ាងទោះមានលុយទាំងកោដក៏មិនអាចទិញបានដែរ

ចុចអាន៖មហា​សេដ្ឋី​បច្ចេកវិទ្យា​ទាំងនេះបានផ្លាស់ប្ដូរ​អនាគត​របស់​មនុស្ស​ជាតិ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖success