BREAKING NEWS
Search

ហេតុអ្វីមនុស្ស​ខ្លះ មិនដែលមាន​ពេលវេលាគ្រប់គ្រាន់​សូម្បីតែសម្រាប់ខ្លួនឯង ?

កុំអង្គុយតូចចិត្ត! ងើបមុខមកគិត ហើយ​សួរខ្លួនឯងថា ហេតុអ្វីបានជាមិនដែលមានពេលវេលាគ្រប់គ្រាន់ សូម្បីតែ​ហាត់ប្រាណ កម្សាន្តឬមួយស្នាក់នៅ​ចោលការងារ​ស្រលះមុខដូចគេសូម្បីម្តង?
គ្រប់គ្នា​តែងតែមានអារម្មណ៍ថា ខ្លួនឯងមានកម្ម មួយជាតិនេះមិនដែលដកខ្លួនរួច មិនអាចសប្បាយដូចគេ?

គ្មានជាតិមុខជាតិក្រោយ​ឯណាទេ!ពេលវេលា​គឺក្នុងដៃយើង!

អារម្មណ៍តានតឹងនៅក្នុងសម្ពាធពេលវេលា ដែលត្រូវបង្ខំចិត្ត​ធ្វើការ​ម្នាក់ឯងខណៈអ្នកផ្សេងគេ​មាន​ឱកាស និងមានលុយកាក់ដើរកម្សាន្ត​បានធ្វើឱ្យមនុស្ស​ខ្លះបន្ទោស​កម្មព្រេងវាសនា មិនព្រមសម្លឹងមើលមកខ្លួនឯងវិញ ថាខ្លួននេះហើយជាម្ចាស់នៃពេលវេលា។

ប្រសិនជីវិតមួយនេះមិនធ្វើឱ្យយើងមានក្តីសុខទេ វាបង្ហាញថា​សកម្មភាពប្រចាំថ្ងៃ​​របស់យើងមិនត្រឹមត្រូវ​ទេ ច្នោះហើយយើង​គួរបន្តសកម្មភាពដដែលនោះ​ទាំងមិនសប្បាយចិត្ត​បែបនេះ​ដល់ថ្ងៃស្លាប់ ឬចង់ផ្លាស់ប្តូរ​ចោល?

អ្នកស្រាវជ្រាវ Cassie Mogilner និងសហសេវិករបស់នាងបានសរសេរសៀវភៅមួយ នៅឆ្នាំ ២០១២ ថា មនុស្ស​ខ្លះ ដោយរវល់ជាមួយ​ការងារ ពេលវេលានិងទ្រនិច​នាទីដែលនៅសល់សម្រាប់ការចង់ធ្វើលំហាត់ប្រាណ ការសម្អាតខ្លួន តុបតែង ​ជាមួយសិល្បៈណា​មួយ ដែលជាចំណូលចិត្ត​ខ្លួនផ្ទាល់ ជាមួយ​ទំនាក់ទំនងសង្គម ជាមួយមិត្តភក្តិនិងក្រុមគ្រួសារ ត្រូវបានថយចុះ សឹងដល់សូន្យ​ដែល(លេសរកលុយ)សែនពេញនិយម  តែតាមការពិត ​គេជាមនុស្សមិនចេះមានផែនការពេលវេលា​។

បញ្ហានៅត្រង់សម្ពាធពេលវេលា និង​អារម្មណ៍ដែលយើងមិនដឹងថា​មកពីអ្វី បែរជាបន្ទោស​ព្រេងវាសនា​ ។ បើយើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើអ្វីដែលយើងចង់ធ្វើ នេះជាជីវិតមួយ​ដែលយើងមិនពេញចិត្ត​ទេ និងមិនយូរមិនឆាប់ ជីវិតបែបនេះ នឹង​នាំទៅរកអពមង្គលនៃវិបត្តិផ្លូវចិត្ត។

ចំណែក ការសិក្សាដោយ​សម្ភាសន៍លើជនជាតិអូស្រ្តាលីដែលធ្វើការឱ្យគេ​ប្រមាណ​ជាង ៧.០០០ នាក់បានរកឃើញថា សម្ពាធពេលវេលាគឺជា“ ការបំភាន់” ដោយគំនិត​ខ្លួនឯង ដែលតាមពិតមិនទម្លាប់មានផែនការ​និងទញ់ទាល់គ្មានគោលដៅ

១ ពួកគេមិនខ្វល់រឿងពេលវេលា

មនុស្សទាំងនោះមិនដែលគិតថា​ តើជាទូទៅ​ខ្លួនត្រូវការ​ពេលវេលាប៉ុន្មានសម្រាប់ការរស់នៅជាមូលដ្ឋាន ដូចជា ម៉ោងធ្វើការ ប្រាក់រកមកបាន និងការថែទាំផ្ទាល់ខ្លួន(ចិត្តនិងកាយ)ដែលត្រូវការ​ហាត់ប្រាណ និងដើរកម្សាន្ត​។ ពួកគេផ្ទុកគំនិតមួយថា ខ្លួនមិនមាន​ពេលវេលាទំនេរទេ មិនមាន​ដាច់ខាត។

ភាពខុសគ្នាធំមួយនេះ ជាកត្តាវិបត្តិធ្ងន់ធ្ងរបំផុតសម្រាប់គ្រួសារដែលបន្តបញ្ហា​នេះដល់កូនតូចៗរបស់ពួកគេ។ ក្មេងៗមិនដែលបានលំហែរ​ហើយថែមទាំងត្រូវបាន​រងស្ត្រេស​នៃឳពុកម្តាយ​​ភាពរអ៊ូរទាំ និងតូចចិត្ត​។

អ្នកស្រាវជ្រាវបានសរសេរថា“ អ្នកដែលមានអារម្មណ៍ថាខ្លួនឯងត្រូវធ្វើការច្រើនជាងអ្នកផ្សេង​ទើបរស់ តែគេមិនដែលគិតចង់ផ្លាស់ប្តូរវិធីរស់នៅរបៀបនោះចេញទេ។ ពួកគេមាន​ហេតុផលជានិច្ច​ក្នុងការ​តវ៉ាថាជីវិតខ្លួនមិនស្រួលជាងអ្នកដទៃ តែមិនព្រម​ទទួលស្គាល់ឡើយថា​ភាពងាយស្រួលឬទុក្ខព្រួយ គឺជាទង្វើររបស់មនុស្ស​ យើងជាម្ចាស់នៃសុភមង្គលក្នុងជីវិត​យើង។

២ មនុស្ស​ប្រភេទ «គិតអ្វីក៏ពិបាក»

អ្នកខ្លះចិញ្ចឹមជីវិតមកដោយ​គ្រាន់តែចង់មានបាន តែមិនបាន ឱ្យសំខាន់លើ ការយកចិត្តទុកដាក់រឿងពិសេសៗ​ដូចជា អារម្មណ៍កូនៗ  ឬមនុស្ស​ក្នុងគ្រួសារជាប្តី ប្រពន្ធ ឱ្យតម្លៃតែគំនិតចង់មាន​បានមិនចេះចប់របស់ខ្លួន លោភលន់លើសមាឌ ហើយលះបង់ពួកគេចោល​រហូត​ដល់ភ្លេចថា ថ្ងៃណាមួយ​ពួកគេ​ក៏លែងត្រូវការ​យើងវិញ​ដូចគ្នា។

ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា នេះទាក់ទងសំខាន់នឹងឥរិយាបថ ចិត្ត​គំនិតរបស់យើងដែល​តែងតែស្តីបន្ទោសនាឡិកា ហើយគិតអ្វីក៏ពិបាក​ គិតអ្វី​ក៏គិតថា ទៅមិនរួច​ធ្វើមិនបាន? មនុស្សជោគជ័យ​ជាច្រើន​លើលោកនេះ អាចធ្វើទៅបាន ដោយសារគេ​មាន​ការបែងចែកច្បាស់លាស់អំពី ពេលវេលា​ណាមួយសម្រាប់ខ្លួនឯង​សម្រាប់អានសៀវភៅ ដើរកម្សាន្ត ធ្វើលំហាត់ប្រាណទៀងពេល និងធ្វើសិល្បៈណាដែលយើងចូលចិត្ត ។

អ្នកខ្លះ «គ្មានពេលទេអានសៀវភៅ!» «គ្មាន​ពេលទេធ្វើម្ហូបទិញគេចុះ!!»«ហាត់ប្រាណអីរវល់ណាស់!» បង្រៀនកូនអី គ្មានពេលទេ។ យើងអាចរកឃើញឫសគល់នៃពេលវេលាដែលចាក់ដោតយ៉ាងជ្រៅនៅក្នុងចិត្តវិទ្យារបស់យើងនេះគឺជាការយល់ដឹងខាងវិទ្យាសាស្ត្រមួយចំនួនដើម្បីជួយឱ្យមនុស្ស​ខ្លះរសនៅរមនា​ជាងមនុស្សច្រើនទៀត។

៣ ទម្លាប់មិនព្រមប្តូរ​
នៅក្នុងការសិក្សាមួយកាលពីឆ្នាំ ២០០៤ លើមនុស្សធ្វើការជិត ៨០០ នាក់នៅក្នុងរដ្ឋអូហៃអូអ្នកស្រាវជ្រាវវិភាគថា ស្ត្រីដែលធ្វើកិច្ចការផ្ទះអស់រយៈពេលជាង ១០ ម៉ោងក្នុងមួយសប្តាហ៍ពួកគេមានអារម្មណ៍ធុញថប់ ប៉ុន្តែបុរសធ្វើកិច្ចការផ្ទះក្នុងពេលវេលាដូចគ្នាពួកគេមិនមានអារម្មណ៍​តេងតែងទេ(អារម្មណ៍ស្ម័គ្រចិត្តធ្វើ និងអារម្មណ៍​ថាត្រូវតែធ្វើគឺខុសគ្នា!)។

ជីវិតមនុស្ស​ក៏ដូច្នោះដែរ គឺចេះ រំលែក​ចេញកំណត់ពេល ចេះកាត់ចិត្តមិនលោភលន់មិនអស់មិនហើយ។

នៅក្នុងការសិក្សាមួយផ្សេងទៀត អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិបុគ្គលិកជាង ២៥០០ នាក់នៅក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ។ ពួកគេបានរកឃើញថាមនុស្សដែលងប់ងល់ច្រើន ចង់ធ្វើអ្វីដដែលៗ ហើយមានជីវិត​មិនដែលរីករាយខ្លាំងទៅៗ និងមិនដែលមានកាលវិភាគ មិនដែល​ចេះគិតអ្វីទុកជាមុនទេ​ចាំដល់ពេលចាំ​ប្រញាប់ប្រញាល់ឬរអ៊ូរទាំ។

ចុះតើអ្នកកំពុង​អាន​ជាមនុស្សប្រភេទណាដែរអ៊ីចឹង?

ហាណា
ប្រភពgreatergood

ចុចអាន របត់សំខាន់បីនៃជីវិតមនុស្ស​ដែលគ្រប់គ្នា​គួរដឹងនឹងត្រៀមទាន់ពេលវេលា

ចុចអាន អាថ៌កំបាំងធំ៤ ដែលមេ​ដឹកនាំ​ជាច្រើន​មិនបានយល់ទាន់ពេលវេលា