BREAKING NEWS
Search

ប៉ុស្តិ៍ One31 បញ្ចេញ Trailer រឿងថ្មីរបស់ Aff និង Tor ហើយ គ្រប់ឈុតសុទ្ធតែល្អមើលជក់ចិត្ត

រឿងភាគទូរទស្សន៍ថ្មី«Kor Kerd Mai Klai Klai Ter» បានបញ្ចប់ការថតជាស្ថាពរ ហើយកំពុងតែរៀបចំនឹងចាក់​ផ្សាយជូន​ប្រិ​យ​មិត្ត​​ទស្សនាក្នុងពេលឆាប់ៗខាងមុខនេះ។ រឿងភាគនេះ ជាការសម្ដែងដោយតារាស្រីជើងចាស់អ្នកនាង Aff Taksaorn និង​តួ​ប្រុ​ស​​វ័យ​ក្មេងលោក Tor Thanaphob ព្រមទាំងតារាសម្ដែងល្បីៗមានស្នាដៃជាច្រើនរូបផ្សេងទៀត។

ថ្មីនេះ ប៉ុស្តិ៍ទូរទស្សន៍ One31 ក៏បានចាប់ផ្ដើមចងចិត្តអ្នកគាំទ្របណ្ដើរៗហើយ ដោយការបញ្ចេញ Trailer រឿងភាគថ្មីខាងលើនេះ​ប្រ​ហែល​ជាង ៣នាទីឲ្យហ្វេនបានទស្សនាមុននឹងចាក់ផ្សាយ។ ពិតជាជក់ចិត្តដឹតអារម្មណ៍ណាស់ ព្រោះនៅក្នុង Trailer នេះ រឿ​ង ​«Kor Kerd Mai Klai Klai Ter» មានឈុត ឆាកគ្រប់រសជាតិ មិនថារ៉ូមែនទិច ភ័យ កម្សត់ទឹកភ្នែក ថែមទាំងមើលទៅ​តាម​សា​ច់​រឿង​ក៏ហាក់ប្លែកជាងរឿងដ៏ទៀតផងដែរ។

ចង់ដឹងរឿងនេះល្អមើល ប្លែកអារម្មណ៍ នឹងអាចធ្វើឲ្យអ្នកជក់ចិត្តប៉ុណ្ណា? សូមចុចទស្សនាវីដេអូខាងក្រោមនេះ៖

ขอเกิดใหม่ใกล้ๆเธอ

เรื่องราวปาฏิหาริย์ความรักของเขาและเธอ เดินทางใกล้เข้ามาทุกที เร็วๆนี้ คุณจะได้สัมผัสด้วยสายตา และพบกับคำว่า “รักแท้” ❤️ #ขอเกิดใหม่ใกล้ๆเธอ #ช่องวัน31

Posted by ช่อง one31 on Thursday, 10 September 2020

ចុចអាន៖ ទីបំផុត! Poster រឿងថ្មី Aff និង Tor លេចចេញជារូបរាងហើយ ត្រៀមតែថ្ងៃចាក់ផ្សាយប៉ុណ្ណោះ

ចុចអាន៖ ម្ដងនេះមកទាំង ៣នាក់ម៉ាក់កូន! Chompoo នាំកូនប្រុសទាំង ២ ថតផ្សាយក្នុងស្ពតពាណិជ្ជកម្មឱ្យផលិតផលមួយ

អត្ថបទផ្ដល់ដោយ៖poraman