BREAKING NEWS
Search

មនុស្ស ៧ នាក់ស្លាប់ និងជាង ១៥០ នាក់ឆ្លងកូវីដ បន្ទាប់ពីចូលរួមពិធីមង្គលការនៅអាមេរិក

ពិធីមង្គលការមួយនៅទីជនបទនៃរដ្ឋ Maine បានក្លាយជាព្រឹត្តិការណ៍ឆ្លងកូវីដខ្លាំងជាងគេដែលបណ្ដាលឲ្យមនុស្ស ៧ នាក់ស្លាប់ និង ១៧៧ នាក់ឆ្លងជំងឺនេះដោយបន្តការភ័យខ្លាចការឆ្លងជំងឺនេះសាជាថ្មីនៅក្នុងរដ្ឋភាគឦសានរបស់សហរដ្ឋអាមេរិក ។

ពិធីមង្គលការកាលពីដើមខែសីហាត្រូវបានគេដឹងថាមានការចូលរួមដោយមនុស្សចំនួន ៦៥ នាក់ដោយរំលោភលើច្បាប់អនុញ្ញាតដែលតម្រូវឲ្យមានការជួបជុំត្រឹម ៥០ នាក់ប៉ុណ្ណោះ ។ ប៉ុន្តែពិធីនៅឯព្រះវិហារ Big Moose Inn ទីក្រុង Millinocket គឺមានអ្នកចូលរួមចំនួន ៤,០០០​ នាក់ ។

១០ ថ្ងៃក្រោយមកមនុស្ស ២៤ នាក់ដែលជាប់ទាក់ទងនឹងពិធីមង្គលការបានធ្វើតេស្តវិជ្ជមានជំងឹកូវីដ ហើយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) នៅរដ្ឋ Maine បានបើកការស៊ើបអង្កេត ។

នាយកមជ្ឈមណ្ឌលក្នុងតំបន់លោក Nirav Shah កាលពីថ្ងៃសុក្របានប្រាប់ចំនួនចុងក្រោយនៃព្រឹត្តិការណ៍នេះដោយបន្ថែមថា មនុស្ស ៧ នាក់ដែលបានស្លាប់ពិតជាបានចូលរួមពិធីមង្គលការនោះពិតមែន ។

សម្រាប់សហគមន៍ និងតំបន់ធំៗដែលបានបន្ធូរបន្ថយវិធានការគម្លាតសង្គមដែលត្រូវបានណែនាំមុនពេលមានវិបត្តិនោះ ដំណឹងនេះគឺជាការអំពាវនាវដាស់តឿនដ៏មានសារៈសំខាន់ ។

ចំណែកលោក Cody McEwen ប្រធានក្រុមប្រឹក្សាក្រុងបាននិយាយថា “នៅពេលដែលយើងបានឮពីការផ្ទុះនេះ អ្នកទាំងអស់គ្នាពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ។ នៅពេលការផ្ទុះនេះបានកើតឡើងយើងបានបិទទីក្រុងទាំងស្រុងម្តងទៀត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AFP

ចុចអាន៖ អាមេរិកនឹងដាក់ពង្រាយយន្តហោះចម្បាំង F-35 និង F-22 ចំនួន ១៥០ គ្រឿងនៅមហាសមុទ្រអាក់ទិក

ចុចអាន៖ ក្រោយអ៊ីរ៉ង់គំរាមធ្វើឃាតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង ពេលនេះ Trump ចេញមុខឆ្លើយតប