BREAKING NEWS
Search

បង្ហាញ​មុខ​មហា​សេដ្ឋី​វ័យ​ក្មេង​ជាងគេ​ទាំង ៤ រូប​ ដែល​មាន​ជំនួញ​​រាប់​លានដុល្លារ

​​មហា​សេដ្ឋី​ភាគច្រើន​គឺ​សំដៅ​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ជំនួញ​បង្កើត​ប្រាក់​រាប់​លាន​របស់​ពួកគេ។ ប៉ុន្តែ​ថ្ងៃនេះ​ kpt Plus សូម​បង្ហាញ​មុខ​មហា​សេដ្ឋី​វ័យ​ក្មេង​ជាងគេ​ទាំង ៤ រូប​ ដែល​មាន​ជំនួញ​កាន់កាប់​ក្នុង​ដៃ​រាប់​លាន ៖

១. អាយុ ២២ ឆ្នាំ Kylie Jenner គឺ​ជា​មហាសេដ្ឋី​ក្មេង​ជាង​គេ​នៅ​លើ​ពិភពលោក។ នាង​មាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ១ ពាន់​លាន​ដុល្លារ​ ពី​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ផាត់​មុខ​គ្រឿង​សំអាង​របស់​នាង។ ក្រុមហ៊ុន​នេះ​មានតម្លៃ ១.២ កោដិ​ដុល្លារ​ក្នុង​ខែ​វិច្ឆិកា​ បន្ទាប់​ពី Jenner បាន​លក់​ភាគហ៊ុន​នៅ​ក្នុង​យីហោ​ផាត់​មុខ​ទៅ​ឲ្យ​ក្រុមហ៊ុន Coty របស់ CoverGirl  ក្នុង​តម្លៃ ៦០០ លាន​ដុល្លារ​អាមេរិក។ Jenner មាន​រថយន្ត​ទំនើប​ជា​ច្រើន​ប្រភេទ​ដែល​ភាគច្រើន​មាន​តម្លៃ​រាប់​លាន រួម​ទាំង​​ដី​រាប់​ហិចតា​នៅ​ក្នុង​រដ្ឋកាលី​ហ្វ័រញ៉ា ​ដែល​​នាង​បាន​ទិញ​កាល​ពី​ឆ្នាំ ២០១៦ ក្នុង​តម្លៃ ១២ លាន​ដុល្លារ។

២. Alexandra និង Katharina Andresen ជា​មហា​សេដ្ឋី​វ័យក្មេង​ជាងគេ​លំដាប់​ទី ២ និង​ទី ៣ លើ​ពិភពលោក​ ។ ពួកគេ​ម្នាក់ៗ​មាន​កម្មសិទ្ធិ ៤២,២% នៃ​ក្រុមហ៊ុន​វិនិយោគ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ អូស្លូ​ ប្រទេស ​ន័រវែស ​ដែល​ឪពុក​របស់​ពួកគេ​ឈ្មោះ Johan H  Andresen។

Alexandra អាយុ ២៣ ឆ្នាំជាអ្នក​ជិះ​សេះ​ដ៏​ពូកែ​ម្នាក់​ និង​ជា​ម្ចាស់​ហាង​សំលៀកបំពាក់​ដែល​នាង​បាន​បង្កើត​ដោយខ្លួនឯង។ ចំណែក​ Katharina នាង​ចូលចិត្ត​រស់នៅ​ទាន់សម័យ​ជាមួយ​នឹង​និន្នាការ​ម៉ូដ​ចុងក្រោយ​បំផុត​ និង​ពេញចិត្ត​កាបូប​ម៉ាក Louis Vuitton ​ដែល​ត្រូវ​គេ​ប៉ាន់ស្មាន​ថា​មាន​ចំនួន ១.៩០០ ដុល្លារ។

៣. Gustav Magnar Witzøe ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​ទ្រព្យ​ស្តុក​ស្ដម្ភ​របស់​ន័រវែស​ និង​ជា​មហាសេដ្ឋី​ក្មេង​ជាងគេ​ទី​បួន​នៅ​លើ​ពិភពលោក។ បុរស​វ័យ ២៦ ឆ្នាំ​រូប​នេះ​មានតម្លៃ ២,៣ ពាន់​លាន​ដុល្លារ​អាមេរិក​និង​កាន់កាប់​ភាគហ៊ុន ៤៧ % នៃ​អ្នក​ផលិត​ត្រី salmon របស់​ន័រវែស​ ដែល​បាន​ផ្ដល់​ផល​ចំណេញ​​ដល់​លោក​ក្នុង​ឆ្នាំ ២០១៣ ដោយ​ឪពុក​របស់​លោក​ឈ្មោះ Gustav Witzøe គាត់​ក៏​ជា​មហាសេដ្ឋី​មាន​ជាង​គេ​បំផុត​នៅ​ក្នុង​បញ្ជី​ដែរ។

៤. Elisabeth Furtwaengler អាយុ ២៨ ឆ្នាំ​ គឺ​ជា​មហាសេដ្ឋី​វ័យក្មេង​ជនជាតិ​អាល្លឺម៉ង់​។ ឪពុក​របស់នាងគឺជាអ្នកដែល​ជា​អ្នក​បោះពុម្ព​ផ្សាយ​ទស្សនាវដ្ដី Hubert Burda និងបាន​ផ្ដល់​ឲ្យ​នាង​និង​បងប្រុស​របស់នាងគឺ​លោក Jacob នូវ​ភាគហ៊ុន​ចំនួន ២៥ % នៅ​ក្នុង​ក្រុមហ៊ុនជាលក្ខណៈ​គ្រួសារ​ ដែល​បោះពុម្ព​ការ​ផ្សាយ​របស់​អាល្លឺម៉ង់​ឈ្មោះ Elle និង Harper’s Bazaar ៕

ចុចអាន៖មហាសេដ្ឋី Warren Buffet ៖«គ្មានអ្វីអាចរាំងខ្ទប់អាមេរិចបានទេ»

ចុចអាន៖មហាសេដ្ឋីក្រុងបាងកករីករាយនឹងជីវិត​ប្រណីតហាយ​សូក្នុងអំឡុងពេលបិទប្រទេស

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp