BREAKING NEWS
Search

Google ត្រៀមចាយលុយ​ជួយ​ស្ថាប័ន​ព័ត៌មាន​​រងសម្ពាធ​ពី​រដ្ឋាភិបាល ដើម្បីផលិតមាតិកាព័ត៌មានគុណភាពខ្ពស់

ក្រុមហ៊ុនយក្ស Google កាលពីថ្ងៃព្រហស្បត្តិ៍ (ថ្ងៃសុក្រម៉ោងក្នុងតំបន់) បានប្រកាសផែនការថ្មីមួយ ដោយគ្រោងចាយលុយទៅលើស្ថាប័នព័ត៌មានមួយចំនួន ដើម្បីបន្តផលិតមាតិការបស់ធ្លាប់ធ្វើ ប៉ុន្តែផ្អាកដោយសារសម្ពាធពីរដ្ឋាភិបាល ក៏ដូចជាក្រុមនៃប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក។

ទោះជាយ៉ាងណា ផែនការលម្អិត Google នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែការប្រកាសនេះ ត្រូវគេមើលឃើញពីសញ្ញាវិជ្ជមានរបស់ក្រុមហ៊ុនយក្សមួយនេះ ដើរតាមផ្លូវរបស់ Facebook និង Apple ដើម្បីបង្កើតមាតិកាព័ត៌មានសម្រាប់ខ្លួនឯងតាមរយៈកិច្ចសហការជាមួយដៃគូ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត។

តាមការបញ្ជាក់ពី Google ជំហានដំបូង ក្រុមហ៊ុនពហុបច្ចេកវិទ្យាដ៏ធំមួយនេះ នឹងចំណាយប្រាក់ទៅឲ្យដៃគូផ្សព្វផ្សាយរបស់ខ្លួនក្នុងប្រទេសចំនួន ៣ ដោយនឹងគ្រប់យ៉ាងការផលិត និងវេសាផ្សេង ដើម្បីផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់ Google ទទួលបានកម្មវិធីព័ត៌មានសម្បូរបែប និងច្បាស់លាស់មួយ។
តាមការគ្រោងទុក កម្មវិធីនេះ នឹងចាប់ផ្តើមជាមួយភ្នាក់ងារព័ត៌មានទាំងក្នុងស្រុក និងភ្នាក់ងារសាធារណៈរបស់ជាតិ ក្នុងប្រទេសអាល្លឺម៉ង់ អូស្ត្រាលី និងប្រេស៊ីល ដោយរំពឹងនឹងពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់បណ្តាប្រទេសជាច្រើនទៀតក្នុងពេលឆាប់ៗ។

លោក Brad Bender អនុប្រធានក្រុមហ៊ុនយក្ស Google ទទួលបន្ទុកគ្រប់គ្រងផលិតកម្មព័ត៌មាន លើកឡើងថា បញ្ហាដែលកំពុងកើតមានធ្វើទុក្ខបុកម្និញលើឧស្សាហកម្មផ្សព្វផ្សាយ ប្រហែលពេលនេះ កំពុងតែកើនឡើងខ្លាំងនៅជុំវិញពិភពលោក បង្កជាក្តីបារម្ភកង្វះខាតព័ត៌មានជាក់លាក់ អំឡុងពេលសាកលលោកទាំងមូលកំពុងរងការរាតត្បាតដោយជំងឺកូវីដ ១៩ ក៏ដូចជាក្តីបារម្ភពីភាពអយុត្តិធម៌ក្នុងការរើសអើងពូជសាសន៍ជុំវិញពិភពលោក។

ជាមួយផែនការនេះ Google មានចេតនាចំណាយទៅលើការផលិតមាតិកាព័ត៌មានដែលមានគុណភាពខ្ពស់ សម្រាប់បទពិសោធព័ត៌មានថ្មីរបស់ពិភពលោក ដែលរំពឹងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ អនុញ្ញាតឲ្យបណ្តាស្ថាប័នផ្សព្វផ្សាយទាំងអស់ អាចរកប្រាក់ពីមាតិការបស់ពួកគេ។ នេះបើតាមការបញ្ជាក់ពីលោក Brad Bender៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Jakarta Post

អត្ថបទពាក់ព័ន្ធ៖