កុំចង់សាក!Googleមាន​ទិន្នន័យអ្នកលួចធ្វើដំណើរបំពានបទស្នាក់នៅផ្ទះ
BREAKING NEWS
Search

កុំចង់សាក!Googleមាន​ទិន្នន័យអ្នកលួចធ្វើដំណើរបំពានបទស្នាក់នៅផ្ទះ

(រ៉យទ័រ)៖ Google Mab បានប្រមូលទិន្នន័យ​ពីទូរស័ព្ទដៃ​របស់អ្នកប្រើប្រាស់ហើយបានរកឃើញថា មនុស្សជាច្រើន​បាន​លួចលាក់បំពាន​បទបញ្ជាបម្រាមគោចរនៅប្រទេសអាមេរិក ខណៈ​ប្រទេសប្រេស៊ីល ជប៉ុននិងសិង្ហបុរីគោរពបានល្អ។

ទិន្នន័យដែលបានចុះផ្សាយតាមអ៊ិនធើណេតនៅថ្ងៃនេះដោយអង្គភាពអក្ខរក្រមអ៊ិនធឺណិតបានប្រៀបធៀបចរាចរណ៍ប្រចាំថ្ងៃទៅនឹងកន្លែងលក់រាយនិងកន្លែងកំសាន្ត ឧទ្យាន រថភ្លើងនិងចំណតឡានក្រុង ហាងលក់គ្រឿងទេសនិងកន្លែងធ្វើការនានា រយៈពេល ៥ សប្តាហ៍ដោយរាប់ចាប់តំាង​ពីថ្ងៃទី ៣  ខែកុម្ភៈមក។

Googleរកឃើញថា ប្រទេសសឹង្ហបូរីបានគ្រប់គ្រងការរីករាលដាលនៃវីរុសបានល្អមែនដោយមិនឃើញអ្នកបំពានធ្វើដំណើរ តាមរយៈការតាមដាននិងការឃ្លាំមើលឃើញថា ប្រទេសនេះបានជាប់គាំងនៅថ្ងៃទី ៧ ខែមេសា ការទៅលក់រាយនិងឧទ្យាននៅសិង្ហបុរីបានធ្លាក់ចុះប្រហែល ២៥% នៅចុងសប្តាហ៍ដំបូងនៃខែមេសា ប្រហែល ៧០ ភាគរយនៅសប្តាហ៍ចុងក្រោយនៃខែមេសា។

ជប៉ុនដែលបានប្រកាសអាសន្ននៅថ្ងៃទី ៧ ខែមេសាឱ្យប្រជាជនស្នាក់នៅផ្ទះ ចរាចរណ៍នៅទីក្រុងតូក្យូដែលវាស់វែងដោយហ្គូហ្គោលបានធ្លាក់ចុះពាក់កណ្តាល បន្ទាប់ពីការប្រកាសភ្លាមៗ បង្ហាញថាពលរដ្ឋជប៉ុនគោរពបម្រាមបាន​។

នៅអាមេរិក​វិញ ទោះអាជ្ញាធរបានព្រមានប្រឆាំងនឹងការវិលត្រឡប់មករកភាពប្រក្រតីវិញឆាប់ៗ ប៉ុន្តែទិន្នន័យរបស់ Google បានបង្ហាញថាចរាចរណ៍ទៅកន្លែងធ្វើការកំពុងស្ទុះឡើងគំហុកនៅរដ្ឋភាគខាងត្បូងនិងខាងលិច។

Google រកឃើញទៀត​ដែរថា នៅប្រទេសអូស្រ្តាលីមានការ​ធ្វើដំណើរធ្លាក់ចុះ ៨០% នៅពាក់កណ្តាលខែមេសាប៉ុន្តែបានស្ទុះងើបឡើងវិញនៅចុងខែមេសា។

Mr Tomorrow

យុវជន​ម្នាក់​ត្រូវបានសមត្ថកិច្ច​នាំខ្លួន​សាកសួរ​ បន្ទាប់​ពីបង្ហោះសារលើហ្វេសបុក​ធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយសសមត្ថកិច្ច​

 


TAG