BREAKING NEWS
Search

ព្រឹត្តិការណ៍​ស៊ី​ហ្គេម​២០២៣ ​នៅ​កម្ពុជា ត្រូវការ​អ្នកស្ម័គ្រចិត្ត​ជាង​១​ម៉ឺន​នាក់

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ​ឆ្នាំ​២០២៣ ហៅ​កាត់​ថា គ​.​ជ​.​ប​.​អ​(Camsoc) បាន​និយាយ​ឲ្យ​ដឹង​ថា នៅក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នោះ គឺ​យើង​ត្រូវការ​អ្នកស្ម័គ្រចិត្ត​ជាង​១​ម៉ឺន​នាក់ ដើម្បី​ចូលរួម​បម្រើ​ផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ។

លោក​អគ្គលេខាធិការ​Camsoc បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទាំងអស់​ជា​ចលករ​ដ៏​សំខាន់ ជាពិសេស​យុវជន​ ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ក្នុង​ការ​ចូលរួម​បម្រើ​ផ្ទាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ត្រូវ​រៀបចំ​ទុកដាក់​សម្អាត​ផ្ទះសំបែងឲ្យ​បាន​ស្អាត ត្រូវដាក់​ឡូ​ហ្គូ​ស៊ី​ហ្គេម ប្រ​ម៉ូត​ស៊ី​ហ្គេម ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​អស្ចារ្យ ដើម្បីឲ្យ​​ព្រឹត្តិការណ៍​លើកដំបូង​នេះ ចារ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ប្រជា​ជាតិ​ជុំវិញ​ពិភពលោក​មិនអាច​បំភ្លេច​បាន។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍​ប្រព្រឹត្តទៅ​រៀងរាល់​២​ឆ្នាំ​ម្ដង ហើយ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​នា​ឆ្នាំ​២០២៣ ស៊ី​ហ្គេម​លើក​ទី​៣២ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣​៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ ឯម សុធី ជួប អេ​អាំ​ម៉ា​រី​ន ឯ ហេង វិឆ័យ ជួប លួ​ន សុខ​ខេង នៅ​សង្វៀន​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114