BREAKING NEWS
Search

អាហារ៥ មុខនេះ មានតែមហាសេដ្ឋីទេដែលញ៉ាំវា អ្នកក្រទោះមានប្រាក់ក៏មិនទិញដែរ

អាហារ ៥ យ៉ាងខាងក្រោមនេះ មានតែអ្នកស្តុកស្តម្ភកម្រិតមហាសេដ្ឋី​ប៉ុណ្ណោះដែលអាចមានលទ្ធភាពទិញហូប ៖

១- នំខេកតូចប៉ុនពែងកាហ្វេ​តម្លៃ ៧៥០ ដុល្លារ

នៅហាងស្តាលីស ក្រុង​ឡាសវេហ្គាស មាននំខេក​សំងាត់ ដ៏កំពូលមួយត្រូវបានផលិតឡើងជាមួយសូកូឡាពីវេណេស៊ុយអេឡា ហើយ​ នំនេះ​ត្រូវបាន​គេច្នៃរូបរាង​ ដូចជាពងត្រីមាសដាក់ក្នុងពែង​លក់ក្នុងតម្លៃ មួយ​ពែងកាហ្វេ​ ៧៥០ ដុល្លារ អមដោយមកុដច្នៃអំពីស្ករសធ្វើ​ដោយដៃដែលពោរពេញទៅដោយCognac ដែលបន្ថែម​តម្លៃ ២៥០០ ដុល្លារទៀតក្នុងមួយដប។

២- កំពូល Omelet ថ្លៃបំផុតនៅលើពិភពលោក
តម្លៃសម្រាប់ពងមាន់មួយ: ១០០០ ដុល្លារ។

មិនមែនជារឿងអាថ៌កំបាំងទេដែលការទទួលទានអាហារពេលព្រឹកនៅManhattan អាចមានតំលៃថ្លៃ ល្បីទៅហើយ ប៉ុន្តែនៅឯណ័រម៉ាNorma’s in Le Parker Meridien hotel វិញ ពងOmelet​ពិសេសមួយនឹងគិតលុយ​១.០០០ ដុល្លារ។ អាហារពេលព្រឹកដែលត្រូវបានគេដាក់ឈ្មោះថា“ បង្កងប្រាក់រាប់ពាន់ដុល្លារ” គឺរួមមានពងត្រី ១០ អោន ពងទាស្រស់ ៦ ឈីសដំឡូងនិងបង្កង បង្គារទាំងមូល។

៣- ការ៉េមមួយដុំ ១០០០ ដុល្លារ

អ្នកទេសចរទៅកម្សាន្តនៅ Serendipity 3 typically opt ក្រុងញូយ៉ក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនឹងដឹងអំពីសូកូឡាក្តៅក្លាសេដែលពេញនិយម។ ប៉ុន្តែ The “Opulent Sundae,” ដ៏មាន​រសជាតិឈ្ងុយឆ្ងាញ់វិញនៅកន្លែងដដែលនោះ គឺមាន​តម្លៃដល់ទៅ ១០០០ ដុល្លារក្នុងស្គូបការ៉េមជាប្រភេទ ម្សៅការ៉េមវ៉ានីឡា គ្រាប់​អាល់ម៉ុន ពងត្រីនិងអ័រគីដេ ស្ករត្នោត ដែលចំណាយពេល ៨ ម៉ោងដើម្បីធ្វើ។

៤- សូកូឡា មួយដុំ​១០០០ ដុល្លារ

សូកូឡាមេ Fritz Knipschildt នេះត្រូវបានគេចាត់ថាជាស្ករថ្លៃជាងគេបំផុតនៅលើពិភពលោក។ នំសូកូឡាក្រាស់ដែលនាំចូលពីអេក្វាឌ័រនេះ គ្របដណ្ដប់ដោយ ផ្សិតកម្រperidford ដែលលក់ក្នុងតម្លៃជិត ១៦០០ ដុល្លារក្នុងមួយផោន។ បង្អែមនេះ ប្រឡាក់ពីក្រៅ​ដោយម្សៅកាកាវបន្ថែមផង។

៥- Set អាហារថ្ងៃត្រង់ ១០ នាក់៖ ១០.០០០ ដុល្លារ

នៅពេលមហាសេដ្ឋីជិះទូកកម្សាន្តលក្ខណៈ VVIP លើនាវាដែលមានកំពស់ ១៦៥ ហ្វីតឈ្មោះ​ Carolyn Aronson តាមដងទន្លេម៉ៃអាមី អាហារពេលថ្ងៃត្រង់ សម្រាប់ពួកគេ​វិញ គឺថ្លៃសឹងមិនគួរឱ្យជឿ។

លោក Aronson ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្មនេះ រៀបភ្ញៀវពិសេស​ឱ្យទទួលទានអាហារផ្តាច់មុខ​មួយSet ដែល​រួមទាំងបង្កងត្រី អយស្ទ័រក្រហមនិងពងត្រីព្រមទាំងស្រាសំប៉ាញ Dom Perignon ។ល។​ ស្លាកតម្លៃចុងក្រោយជាងមួយម៉ឺនដុល្លារសម្រាប់មួយតុ១០នាក់។

ប្រភព៖ CNBC

ប្រែសម្រួល៖ សុភា

ចុចអាន ទម្លាប់និងសម្ភារៈផ្ទាល់ខ្លួនរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង

ចុចអាន ជំនាញទីផ្សារ៖ ចំណេះដឹងអំពីអតិថិជន និងវិធីសាស្ត្រធំៗ