BREAKING NEWS
Search

យ៉េន ឌី​ណា និង ឡៅ ចិ​ត្រា វាយ​ស្មើ​ពិន្ទុ​គ្នា ខ​ណៈ​ជើង​ថ្មី ផាន់ ពេញចិត្ត ផ្តួល​ជើងចាស់​ចាន់ វ៉ា​រិ​ទ្ធ​ក្នុង​ទឹកទី​១

​ឡៅ ចិ​ត្រា អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លឹប​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស ដែល​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ យ៉េន ឌី​ណា អ្នក​ប្រដាល់​ជើង​ខ្លាំង​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម កាលពី​ថ្ងៃ​ទី​០៦​កញ្ញា​២០២០ នៅ​លើ​សង្វៀន​បិទទ្វារ​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹងមានជ័យ​នោះ លទ្ធផល​គឺ​ស្មើគ្នា​ប៉ុណ្ណោះ។​

យ៉េន ឌី​ណា និង ឡៅ ចិ​ត្រា ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គ​.​ក្រ។ ស្ថានភាព​ប្រកួត​របស់​ពួកគេ​ទាំងពីរ មិន​ជា​បាន​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​នោះ​ឡើយ តែ​ពួកគេ​វាយ​គ្នា​៥​ទឹក​ពេញ ដោយ​វាយ​ទៅ​វា​យមក​បញ្ចេញ​គ្រប់​ស្នៀត ប៉ុន្តែ​ម្នាក់​ពុំ​មាន​ផ្លែ​សម្លាប់​នោះ​ទេ។ តែ​យ៉ាងណា​ចប់​ការប្រកួត​៥​ទឹក​នោះ គឺ​គ្មាន​អ្នកឈ្នះ គ្មាន​អ្នក​ចាញ់ គឺ​ស្មើគ្នា។ ចំពោះ​គូ​ពិសេស​ចំនួន​៣​គូ​ទៀត​នោះ ផាន់ ពេញចិត្ត អ្នក​ប្រដាល់​ជើង​ថ្មី​ក្លឹប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ បាន​ផ្តួល​អ្នក​ប្រដាល់​ជើងចាស់ ធី វ៉ា​រិ​ទ្ធ ក្លឹប​អាណាចក្រ​គុន​ខ្មែរ​ឲ្យ​បោះបង់ចោល​ការប្រកួត​នៅ​ក្នុង​ទឹក​ទី​១ បន្ទាប់ពី​ពេញចិត្ត ទាត់​ជើង​ក្រោម​របស់​វ៉ា​រិ​ទ្ធ ឲ្យ​ឈឺ​មិន​អាច​បន្ត​ការប្រកួត​ទៀត​បាន​នោះ ។​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។

ចំណែក សូ​ដា លី​ម៉ូ អ្នក​ប្រដាល់​ក្លឹប​គោព្រៃ​គុន​ខ្មែរ ក៏បាន​ផ្តួល អាន ទាវ អ្នក​ប្រដាល់​ក្លឹប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ដែរ​។ អាន ទាវ ត្រូវ លី​ម៉ូ គាស់​កែង​ត្រូវ​ចំ​ថ្គាម​ប៉ុន្មាន​កែង បណ្តាល​ឲ្យ​ដួល​សន្លប់​លែង​ក្រោក​តែ​ម្តង​។ ពួកគេ​ទាំងពីរ​នាក់ ជួប​ប្រកួត​គ្នា​លើ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕
អត្ថបទ៖ វិ​សិទ្ធ
សូមចុចអាន៖ ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ​ប្រគល់​លិខិត​បញ្ជាក់​​ក្លឹប​កង​អន្តរាគមន៍​ទី​១​ប្រឆាំង​ភេរវកម្ម​ខេត្ត​កណ្តាល