BREAKING NEWS
Search

​ធនាគារ​កាណាឌីយ៉ា សាខា​អ្នក​លឿង​បើកសម្ពោធ​ទីតាំង​ថ្មី កាន់តែ​ធំ និង​ទំនើប​ជាង​មុន​

​ធនាគារ​កាណាឌីយ៉ា សាខា​អ្នក​លឿង​ទីតាំង​ថ្មី បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នេះ ក្រោម​អធិបតីភាព​ឯ​ឧ​ត្ត​ម ស្បោង សា​រ៉ា​ត ប្រធាន​ក្រុម​ប្សឹ​ក្សា​ខេត្តព្រៃវែង​។​

ទីតាំង​ថ្មី​នេះ​មាន​អាសយដ្ឋាន​ស្ថិតនៅ ផ្ទះ​លេខ​៥៩១E ផ្លូវជាតិ​លេខ​១ ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង មាន​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​រួមមាន​៖ ប្រាក់​បញ្ញើ (​ជា​ប្រាក់​ដុល្លារ​អាមេរិក​,​ប្រាក់រៀល និង​ប្រាក់​យន់​ចិន​) ឥណទាន (​ឥណទាន​ផ្ទះ​, ឥណទាន​យានយន្ត​, ឥណទាន​ផ្ទាល់ខ្លួន​) ឥណទាន​ពាណិជ្ជកម្ម​ខ្នាត​ធំ ឥណទាន​សម្រាប់​សហគ្រាស​ខ្នាតតូច​-​មធ្យម ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​អន្តរជាតិ​/ លិខិតធានា សេវា​ផ្ទេរប្រាក់ សេវា​បើកប្រាក់​បៀវត្ស សេវា​ប្តូរប្រាក់ សេវា​បង់ពន្ធ ប័ណ្ណឥណទាន សេវាកម្ម​ធនាគារ​ចល័ត​តាម​ទូរស័ព្ទដៃ ម៉ាស៊ីន​ដក​ប្រាក់​ដំណើរការ​២៤​ម៉ោង​/១​សប្តាហ៍ និង សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។​ ​ថ្លែង​ក្នុងឱកាស​បើក​ប្រតិបត្តិការ​សាខា​អ្នក​លឿង​ទីតាំង​ថ្មី នៅ​ថ្ងៃ​សុក្រ​នេះ អ្នកស្រី សុង ខេង​ឡាយ ជា​អគ្គនាយិកា​រង និង​ជា​នាយិកា​ប្រតិបត្តិការ នៃ​ធនាគារ កាណាឌីយ៉ា បាន​មានប្រសាសន៍ថា “​ថ្ងៃនេះ​យើង​សម្រេចបាន​នូវ​ស​ម្ធិ​ផល​ថ្មី​មួយទៀត គឺ​ការបើក​ជា​ផ្លូវការ​នូវ​សាខា​អ្នក​លឿង​ទីតាំង​ថ្មី ដែល​ស្ថិតនៅ​កណ្តាល​ទីប្រជុំជន ឃុំ​អ្នក​លឿង​។ សូម​រំឭកថា សាខា​អ្នក​លឿង​គឺជា​សាខា​ទី​១៦ នៃ​ធនាគារ​កាណាឌីយ៉ា ក​.​អ ដែល​បាន​បើក​ប្រតិបត្តិ​ការទទួល​អតិថិ​ជន​តាំងពី​ឆ្នាំ​២០០៧ មកម្ល៉េះ​។ រហូតមកដល់​ពេលនេះ ធនាគារ​កាណាឌីយ៉ា ក​.​អ មាន​សាខា​សរុប​ចំនួន ៦៣​សាខា​ហើយ​។​

​អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀតថា នាពេល​ថ្មីៗ​កន្លងទៅនេះ​ទស្សនា​វ​ដ្តី​ពាណិជ្ជកម្ម​អន្តរជាតិ បានផ្តល់​ពានរង្វាន់​ដល់​ធនាគារ​ជា “​ធនាគារ​ឆ្នើម​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច និង មធ្យម​ប្រចាំឆ្នាំ 2020 (Best SME Bank in Cambodia)” និង បានទទួល​ពានរង្វាន់​ជា “Best Retail Bank” ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​2020 ដោយ​ស្ថាប័ន The Asian Banker ទៀតផង​។ ក្នុងនោះ​អ្នកស្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការជួយ​គាំទ្រ ពី​សំណាក់​អតិថិជន អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង ការខិតខំ​របស់​បុគ្គ​លិ​ក​គ្រប់រូប​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ធ្វើអោយ ធនាគារ កាណាឌីយ៉ា ទទួលបាន​ជោគជ័យ​ដូច​សព្វថ្ងៃនេះ​។
​ធនាគារ​កាណាឌីយ៉ា ក​.​អ សូម​ស្វាគមន៍​ក្រុមហ៊ុន និង អតិថិជន​មកពី​គ្រប់​មជ្ឈដ្ឋាន ចំពោះ​ការអញ្ជើញ​មកកាន់​សាខា​អ្នក​លឿង​ថ្មី​នេះ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ និង ដើម្បី​សួរនាំ​ព៌​ត​មាន​បន្ថែម ផ្សេងៗ​សូម​ទំនាក់ទំនង មកកាន់​លេខ​៖ 088 51 777 52/088 51 777 62​។ ​គូសបញ្ជាក់ថា គិត​ត្រឹម​បំណាច់​ឆ្នាំ​2019 ធនាគារ​កាណាឌីយ៉ា ក​.​អ គឺជា​ធនាគារ​ដ៏​ធំជាងគេ គិត​លើ​តារាង​តុល្យការ (​ទ្រព្យសកម្ម​, ទំហំ​កម្ចី និង​ប្រាក់​បញ្ញើ​) នៅ​ប្រទេស​កម្ពុជា និង​បាន​បើក​ដំណើរការ អស់​រយៈពេល​២៩​ឆ្នាំ​មកហើយ​៕

 អត្ថបទពាណិជ្ជកម្ម