BREAKING NEWS
Search

មូលហេតុ និង​រោគសញ្ញា ដែល​អាច​បណ្តាល​ឲ្យ​ក្តៅខ្លួន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ

ក្តៅខ្លួន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ គឺជា​ការកើនឡើង​កម្តៅ​ខ្លួន​ធំ​ជាង ឬ​ស្មើ ៣៧.៨ អង្សា​សេ​។​
១) មូល​ហេតុដែល​នាំឲ្យមាន​ការកើនឡើង​កំដៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ មាន​បី​ប្រភេទ​គឺ​:
ក​. មូលហេតុ​មិនសូវ​ធ្ងន់ធ្ងរ​ ៖
– រលាក​ត្រចៀក​
– រលាក​បំពង់ក​
– រលាក​ទងសួត​
– ផ្តាសាយធំ

​ខ​. មូលហេតុ​ធ្ងន់ធ្ងរ​ ៖
– ការ​រលាក​តម្រងនោម​
– ការ​រលាកប្រដាប់បន្តពូជ​
– ការ​រលាក​ស្រោម​ទឹកភ្លោះ​
– ស្អូច​, Toxoplasmose , cytomegalovirus , herpès , រលាក​សួត ,​ស្រឡទែន​,​រលាក​ថ្លើម​ប្រភេទ B ,C, របេង​, listeriose , ជំ​ងឺ​អេដស៍​
គ​. មូលហេតុ​ដែល​អាច​បណ្តា​ល​ឲ្យ​មាន​ការវះកាត់​បន្ទាន់​មានដូចជា ​៖
– រលាក​ខ្នែងពោះវៀន​
– រលាក​ថង់​ទឹកប្រមាត់

២) រោគសញ្ញា​ដែល​អាច​កើតមានឡើង​គួបផ្សំ​ជាមួយ​ការកើនឡើង​ នៃ​កម្ដៅ​ ៖
ក​. សញ្ញា​ នៃ​ការពិបាក​បត់ជើងតូច​មានដូចជា ​៖
– នោម​ពិបាក នោម​មិន​អស់ នោម​ក្រហាយ នោម​មាន​ឈាម​
– ឈឺចង្កេះ​

​ខ​. សញ្ញា​ផ្នែក​ប្រដាប់​រំលាយ​អាហារ ៖
– រាគ​
– ក្អួត ចង្អោរ​
– ចុកពោះ​
គ​. សញ្ញា​ នៃ​ផ្លូវដង្ហើម ៖
– ក្អក ហត់ ពិបាក​ដកដង្ហើម​
– ថប់​ដើមទ្រូង​

​ឃ​. សញ្ញា​នៃ​ប្រដាប់បន្តពូជ ៖
– ធ្លាក់ស​ខ្លាំង មាន​ក្លិនស្អុយ​
– ការធ្លាក់​ឈាម និង​ការហូរ​ខ្ទុះ​

*​បញ្ជាក់​: ចំពោះ​ការបង្ក​រោគ​ដោយ ប៉ារ៉ាស៊ីត វីរុស ឬ​បាក់តេរី​មួយចំនួនធំ​គឺ​មិន​បណ្តាលឲ្យមាន​សញ្ញា​តម្អូញ​អ្វី​ទាំងអស់ ដូច្នេះ​ទាមទារ​ឲ្យស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ ​និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​មួយចំនួន​ឲ្យ​បាន​ទៀងទាត់ និង​ទាន់ពេលវេលា​។​

៣) កត្តា​ប្រឈម​នៅពេល​ដែលមាន​អាកា​រៈ​គ្រុនក្តៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​មានដូចជា ​៖
– អាច​បណ្តាលឲ្យ​រលូត​កូន
– កូន​កើត​មិន​គ្រប់​ខែ
– ទារក​ស្លាប់​ក្នុង​ពោះ​
– ជំងឺ​ដែល​អាច​កើតមាន​លើ​ទារក​ដែល​បណ្តាលមកពី​ការឆ្លង​រោគ​ពី​ម្តាយ​ទៅ​កូន​។​

៤) វិធី​ការពារ និង​ព្យាបាល ​៖
– ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​ឆ្មា ឬ​សត្វ​អាច​បង្ក​រោគ​មួយចំនួនទៀត​
– មិនត្រូវ​បរិភោគ សាច់​ឆៅ ឬ​បន្លែ​ឆៅ ដែល​លាង​សម្អាត​មិនបាន​ស្អាត​ល្អ​
– មិនត្រូវ​បរិភោគ អាហារ​ផ្អាប់ ឬ​អាហារ​រក្សា​ក្នុង​ទូរ​ទឹកកក​រយៈពេល​យូរ ព្រោះ​វា​មាន​ផ្ទុក​នូវ​ប៉ារ៉ាស៊ីត​មួយចំនួន​
– ត្រូវ​នៅ​ឲ្យឆ្ងាយ​ពី​ក្មេង ឬ​កុមារ​ដែល​កើត​អុតស្វាយ ឬ​ស្អូច​ព្រោះ​បណ្តាលឲ្យឆ្លង​បាន​
– ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ និង​ពិនិត្យ​ឈាម​ដើម្បី​ស្វែងរក​មេរោគ​មួយចំនួន ដែល​អាច​បង្ក​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទៃ​
– បើ​មាន​អាកា​រៈ​ក្តៅខ្លួន កម្ដៅ​លើស ឬ​ស្មើ៣៧.៨អង្សា​សេ ត្រូវ​មក​មន្ទីរពេទ្យ​កាល់ម៉ែត​ជាបន្ទាន់ ដើម្បី​ទទួលបាន​ការព្យាបាល និង​ស្វែងរក​មូលហេតុ ឲ្យ​ទាន់​ពេល​វេលា​ចៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​។​

សុភមង្គល​ក្នុង​គ្រួសារ​បាន​ដោយសារ គ្មាន​ការ​ចម្លង​មេរោគ​ចំពោះ​ម្តាយ និង​កូន​៕
អត្ថបទ ៖ ​រស្មី​

សូមចុចអាន ៖ គ្នា​យើងឧស្សាហ៍ជួបបញ្ហាច្រាលអាស៊ីដក្រពះគួរចៀសវាង ឬញ៉ាំអាហារទាំងនេះតិច​តួច



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114